តាម​ពិត​ Okazaki ទើប​តែ​ស្ដាប់​អ្វី​ដែល​គ្រូ​ Leicester Cityនិយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​

គ្រូបង្វឹករបស់ក្លឹប Liecester City គឺលោក Claudio Ranieiri បានបង្ហើបរឿងពិតមួយទៅកាន់អ្នកកាសែតថាខ្សែប្រយុទ្ធសញ្ជាតិជប៉ុនគឺកីឡាករ Shinji Okazaki ទើបតែអាចស្ដាប់អ្វីដែលគាត់និយាយកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។

ដោយលោក Claudio បាននិយាយថា « កាលពីមុនកីឡាករ Okazaki តែងតែនិយាយថា Yes , Yes , Yes នៅពេលដែលខ្ញុំនិយាយទៅកាន់គេប៉ុន្តែតាមពិតគេមិនយល់អ្វីដែលខ្ញុំប្រាប់គេនោះទេ ព្រោះភាសាអង់គ្លេសគេនៅមានកម្រិត » ។

Claudio បន្តថា « តែថ្មីៗនេះគេអាចស្ដាប់បានអ្វីដែលខ្ញុំនិយាយហើយនឹងយល់ពីតិចនិកដែលខ្ញុំប្រាប់គេបាន ហើយនេះពិតជារឿងដែលខ្ញុំសប្បាយចិត្តដែលពួកយើងអាចទំនាក់ទំនងគ្នាកាន់តែងាយស្រួល » ។

សូមបញ្ជាក់កីឡាករ Okazaki ត្រូវបានក្លឹប Leicester City ទិញពីក្លឹប FSV Mainz 05 ក្នុងតម្លៃប្រមាណជា៧លានផោន ។ ហើយបច្ចុប្បន្នក៏ក្លាយជាកីឡាករឆ្នើមមួយរូបរបស់ក្លឹប Leicester City ដោយបច្ចុប្បន្នគេគឺបានស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តាម​ពិត​ Okazaki ទើប​តែ​ស្ដាប់​អ្វី​ដែល​គ្រូ​ Leicester Cityនិយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:វីដេអូ
Tags: