អាហារ៩ប្រភេទ​ជួយ​ឲ្យ​ស្បែក​ស្អាត​​រាល់​ថ្ងៃ

តើ​អ្នក​បាន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ ទទួល​បាន​ស្បែក​ស្អាត​មែនទេ? តាម​ពិត​ទៅ អ្នក​មិន​ចាំ​បាច់​ចាយ​ប្រាក់​ច្រើន​ក៏​​អាច​ទទួល​បាន​ស្បែក​ដ៏​ស្រស់​ស្អាត ​បាន​​​ដែរ ដោយ​គ្រាន់​តែ​បង្វែរ​មក​មើល​អាហារ​ដែល​អ្នក​បរិភោគ​ជា​រៀងរាល់​ថ្ងៃ​វិញ​ ម្ដង។ មាន​អាហារ​ ៩​ប្រភេទ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​​អាច​ជួយ​ឲ្យ​អ្នក​មាន​ស្បែក​ស្អាត​បែប​ ធម្មជាតិ។ អាហារ​ទាំង​៩ប្រភេទ​នោះ មាន​ដូច​ខាង​ក្រោម៖

១. ម្ទេស​ហាវ៉ៃ
ម្ទេស ​ហាវ៉ៃ ​គឺ​ជា​បន្លែ​មួយ​ប្រភេទ​មនុស្ស​ទូទៅ​ចូលចិត្ត និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចម្អិន។ ការ​ទទួល​​ទាន​ម្ទេស​ហាវ៉ៃ​មួយ​ផ្លែ​ស្មើ​នឹង​វីតាមីន​C​ ១០០%។ វា​សំខាន់​ជាង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ និង​វីតាមីន Bទៅ​ទៀត។

២.សូកូឡា
ជា​អាហារ​ពេញ​និយម​សម្រាប់​ការ​ញ៉ាំ​ជាប្រចាំ​ថ្ងៃ​និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​រលោង។ សូកូឡា​មាន​ផ្ទុក​សារជាតិ​ប្រឆាំងអុកស៊ីតកម្ម ​និង​ជួយ​ជំរុញ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់ថ្លា។

៣.ត្រី​សូម៉ុង (Salmon)
ត្រី ​សូម៉ុង​គឺជា​អាហារ​ដែល​ប្រសើរ​បំផុត​ដែល​ជួយ​កាត់បន្ថយ​ស្ត្រេស​ និង​ភាព​ធុញថប់។ ត្រី​សូម៉ុង​​មាន​ផ្ទុក​​វីតាមីន ​D ជំនួយ​ដល់​បេះដូង ​​ឆ្អឹង ​ពោះវៀនធំ​ និង​ជាពិសេស​ជំនួយ​ដល់​ខួរក្បាល។

៤.ប្រេងដូង
ប្រេងដូង ​ ​មាន​​ផ្ទុក​សារធាតុ​វីតាមីន ​E​ ដែល​អាច​ជួយ​​ដល់​ស្បែក​ឲ្យ​មាន​ភាព​ភ្លឺ​រលោង​ទន់​ល្មើយ​ និង​អាច​​បំបាត់​ភាព​ជ្រីវជ្រួញ​ថែម​ទៀត​ផង។

៥.តែ​បៃតង

តែ ​បៃតង​គឺជា​ភេសជ្ជៈ​​ដែល​អាច​ជួយ​សម្រួល​ដល់​រាងកាយ​ផ្នែក​ខាង​ក្រៅ​ និង​ជួយ​សម្រួល​ដល់​ការ​កាត់បន្ថយ​ស្ត្រេស។​ ការ​ទទួល​ទាន​តែ​បៃតង​បី​កែវ​​ក្នុង​មួយ​ថ្ងៃ​ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​លោក​អ្នក។

៦. ស្ពៃ Spinach
សារធាតុ ​ដ៏​សម្បូរ​បែបជា​ច្រើន​មាន​នៅ​ក្នុង​ស្ពៃ​Spinach​ ដូចជា​វីតាមីន ​A វីតាមីនE​ ជា​ដើម។ វា​ជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ​​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ស្បែក​​អ្នក។

៧.គ្រាប់​ធញ្ញជាតិ
គ្រាប់ ​ល្ពៅ គ្រាប់​ផ្កាឈូករ័តន៍ អាច​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ស្បែក​។ អាហារ​ទាំង​ពីរ​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន E និង​សារធាតុ​ប្រូតេអ៊ីន។

៨.ល្ហុង
ល្ហុង ​គឺ​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​ដែល​មាន​តាំង​ពី​បុរាណ​មក​ម្ល៉េះ។ ​វា​មាន​ជាតិ​កាឡូរី​ទាប(៣៩​កាឡូរី​ក្នុង ១០០ ​ក្រាម)​ និង​មិន​មាន​ជាតិ​កូលេស្ត្រេរ៉ូល។ ដូច្នេះ​អ្នក​អាច​ព្យាយាម​សម្រក​ទម្ងន់​​ដោយ​ការ​ញ៉ាំ​ល្ហុង​ក៏​បាន​ដែរ។

៩.ការ៉ុត
ការ៉ុត ​មិនមែន​ល្អ​ចំពោះ​ភ្នែក​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ល្អ​ចំពោះ​ស្បែក​ទៀត​ផង។​ ពួកវា​ជួយ​កម្ចាត់​សារធាតុ​កង្វក់​ចេញ​ផង​ដែរ​ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជួយ​បង្ការ​ការ​ផលិត​កោសិកា​នៅ​លើ​ស្បែក​ច្រើន​ហួស​កម្រិត៕

ប្រភព៖ iknow

  • អាហារ៩ប្រភេទ​ជួយ​ឲ្យ​ស្បែក​ស្អាត​​រាល់​ថ្ងៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: