អាថ៌កំបាំង​ប្រាំ បង្ការ​មហារីក ចំណាយ​អស់​តិច​បំផុត​

តាម​របាយការណ៍​របស់​សមាគម​គ្រប់គ្រ​ង​មហារីក​អន្តរជាតិ (UICC Union for International Cancer Control) ក្នុង​មួយ​ឆ្នាំៗ ពិភព លោក​លេច​ចេញ​បន្ថែម​១២​លាន​ករណី​នៃ​ជំងឺមហារីក​ថ្មី ក្នុងនោះ​មាន​តែ​៤០​ ភាគរយ ដែល​អ្នកជំងឺ​មានឱកាស​នៅ​រស់រាន​មានជីវិត​។ ប្រៀប​នឹង​ការចំណាយ​ព្យាបាល​អស់​ច្រើន ក្រោយ​ពេល​រក​ឃើញ​ជំងឺ​នោះ ទម្លាប់​ជីវភាព​សាមញ្ញ​មួយចំនួន​ខាងក្រោម​នេះ អាច​ត្រូវបាន​ចាត់ទុកជា​វិធី​បង្ការ​ជំងឺមហារីក ដោយ​ចំណាយ​ប្រាក់​តិច​បំផុត តែ​មាន​ប្រសិទ្ធភាព​បំផុត​។​

១)•​ម៉ាស្សា​ខ្នង៖ ជប៉ុន​ធ្លាប់​បង្ក​ការភ្ញាក់ផ្អើល​មួយ ដោយ​ការប្រើ​កន្សែង​ស្ងួត​ត្រដុស​ខ្នង​។ ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Mizuho, នាយករង​មហាវិទ្យាល័យ​តូ​ក្យូ (​ជប៉ុន​) ចង្អុលបង្ហាញ​ថា ការធ្វើ​បែប​នេះ អាចជួយ​បង្ការ​មហារីក ព្រោះ​ការ​ម៉ាស្សា​បង្កើត​កម្តៅ អាច​រំញោច​សកម្មភាព​កោសិកា​រចនាសម្ព័ន្ធ​សាច់ដុំ​ខាងក្រោម​ស្បែក​មួយ​ប្រភេទ ដែល​វា​មាន​សមត្ថភាព​កម្ទេច​កោសិកា​មហារីក​។​ ​​ចំពោះ​មនុស្ស​វ័យ​កណ្តាល និង​អាយុ​ច្រើន​, ទោះបី​រឹត​, បបោស​អង្អែល ឬ​ប្រើ​កន្សែង​ស្ងួត​ម៉ាស្សា​ត្រង់​ខ្នង​ច្រើនដង ក្នុង​១០​នាទី រហូតដល់​ពេល​ស្បែក​ក្តៅ​ក្រហម គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ការពារ​សុខភាព​យ៉ាង​ល្អ​។​

២)•​សំដិល​ថ្ងៃ​១៥​នាទី៖ ក្នុងចំណោម​វិធី​បង្ការ​ជំងឺមហារីក ការ​សំដិល​ថ្ងៃ​ត្រូវ​បាន​ចាត់ទុក​ជា​វិធី​ចំណាយ​អស់​តិច​បំផុត ព្រោះ​វា​ជួយ​បង្កើន​បរិមាណ​វីតាមីន D ត្រូវ​បាន​ស្រូប​ឱ្យ​សរីរាង្គ​។ ប្រសិន​បរិមាណ​វីតាមីន D មិន​គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​កើន​គ្រោះថ្នាក់ កើត​ជំងឺ​មហារីក​ពោះវៀន​,​មហារីក​ដោះ​, មហារីក​ក្រពេញប្រូ​ស្តាត​, មហារីកក្រពះ និង​មហារីក​អូ​វែ​។ ប៉ុន្តែ​មិន​ត្រូវ​នៅ​កណ្តាលវាល​ពេល​ពន្លឺ ព្រះអាទិត្យ​ក្តៅ​ខ្លាំងពេក ពិសេស​គឺ​នៅ​ចន្លោះ​ថ្ងៃ​ត្រង់ ។ ពេល​សំដិល​ថ្ងៃ ត្រូវការ​តែ​ប្រមាណ​១៥​នាទី គឺ​គ្រប់គ្រាន់​។​

៣)​ការ​•​ទទួលទាន​តែ​បៃតង​បួន​កែវ ក្នុង​មួយថ្ងៃ៖ ការអង្កេត​មួយ​របស់​ជប៉ុន រកឃើញថា ក្នុង​មួយ​ថ្ងៃ ដោយ​គ្រាន់តែ​ទទួលទាន​តែ​បៃតង​បួន​កែវ គឺ​អាច​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក បានន័យថា វា​កាត់បន្ថយ​ឲ្យ​ចុះ ៤០​ភាគរយ ពិសេស​គឺ​មហារីក​មាត់​, មហារីក​សួត​, មហារីក​បំពង់ខ្យល់​, មហា​រីកថ្លើម​។ ប៉ុន្តែ​មិន​ត្រូវ​ទទួល​ទាន​តែ​ខាប់​ពេក​,​ក្តៅ​ពេក ព្រោះ​អាច​នឹង​ជះ​ឥទ្ធិពល​ទៅដល់​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺមហារីក​។ សីតុណ្ហភាព​ទទួលទាន​តែ​សមស្រប​បំផុត គឺ​ប្រមាណ​៦០​អង្សា​សេ ក្រោយពេល​ត្រាំ​តែ ក្នុង​រយៈពេល​តិច បំផុត​៥​នាទី​។​

៤)•​ទទួលទាន​ស្ករតិច៖ អាហារ​ដែល​កោសិកា​មហារីក «​ចូលចិត្ត​» បំផុត គឺ​ស្ករ​។ ឯកសារ​មួយ​មានឈ្មោះ​ថា «​បង្ការ​មហារីក​យ៉ាងដូច ម្តេច​?» របស់​ជប៉ុន បានឱ្យដឹងថា ពេល​ចរាចរ​ឈាម​ឆ្លងកាត់​ដុំ​គីស​, ៥៧​ភាគរយ​នៃ​បរិមាណ​ស្ករ​ក្នុង​ឈាម សុទ្ធតែ​ត្រូវ​កោសិកា​មហា រីក​ប្រើប្រាស់​អស់​។ អាស្រ័យ​ហេតុ​នោះ វា​ក្លាយទៅជា​សារជាតិ​ជីវជាតិ ចិញ្ចឹម​បំប៉ន​កោសិកា​មហារីក​។ ដូច្នេះ​ល្អ​បំផុត ត្រូវ​កំហិត​ទទួលទាន​ស្ករ ដើម្បី​បន្ថយ​អប្បបរមា​គ្រោះថ្នាក់​ដែល​បណ្ដាល​មកពី​ការរីកចម្រើន​នៃ​ជំងឺមហារីក​។

៥)•​ទទួលទាន​ស្រា​ទំពាំងបាយជូ​រ ពេល​ទទួលទាន​សាច់៖​​ក្រៅពីនេះ តាម​សមាគម​ស្រាវជ្រាវ​ជំងឺមហារីក​អាមេរិក បាន​អះអាង​ថា ក្នុង​មួយ​សប្តាហ៍ គួរ​ទទួល​ទាន​តែ​ប្រមាណ ៥០០​ក្រាម សាច់ជ្រូក ឬ​គោ ឬ​ចៀម​, ទទួលទាន​ច្រើនពេក នឹង​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺមហារីក​ពោះវៀន​។ ប៉ុន្តែ​ពេល​ទទួលទាន​សាច់ ប្រសិន​ទទួលទាន​ស្រា​ទំពាំងបាយជូរ​មួយ​កែវ នោះ​ពពួក​Polyphenol ក្នុងនោះ​អាច​ទប់ស្កាត់​សាច់​ក្នុង​ក្រពះ​បំបែក​រំដោះ​ទៅ​ជា​សារជាតិ​មាន​គ្រោះថ្នាក់​។​​ក្នុង​សម្បក​ទំពាំងបាយជូ​រ ប្រើ​ដើម្បី​ធ្វើ​ស្រា មាន​ផ្ទុក​សារជាតិ​មួយ មានឈ្មោះ​ថា resveratrol មាន​ប្រសិទ្ធភាព​កំណត់​ក្នុង​ការបង្ការ​ជំងឺមហារីក​ផ្លូវ​រំលាយ​អាហារ​៕​

ប្រភព៖ iknow

  • អាថ៌កំបាំង​ប្រាំ បង្ការ​មហារីក ចំណាយ​អស់​តិច​បំផុត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: