ចៀសវាង ៥ អាហារ​កំណាច​បំផ្លាញ​ស្បែក​

​ដូចដែល​យើង​បាន​ជ្រាប​ស្រាប់​ហើយ​ថា​អាហារ​គឺមាន​ប្រយោជន៍​ចំពោះ​រាងកាយ និង ស្បែក ប៉ុន្តែ​ក៏មាន​អាហារ​មួយចំនួន​អាច​បំផ្លាញ​ស្បែក​ឱ្យមាន​បញ្ហា​ចាស់​មុន​វ័យ​ដែរ ។

១-​អាហារ​ដែលមាន​រសជាតិ​ផ្អែម ៖ ជាតិ​ផ្អែម​នឹង​ធ្វើឱ្យ​សរសៃទឹក​ប្រូតេអ៊ីន​របស់​ស្បែក​ចុះខ្សោយ ។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ពេក​អាច​បង្ក​ឱ្យ​កើត​ស្នាម​ជ្រីវជ្រួញ និង ធ្វើឱ្យ​ស្បែក​ឆាប់​យារ​មុន​វ័យ ។ ដូច្នេះ​អ្នក​គួរតែ​ផ្តោត​ការទទួល​ទាន​អាហារ​ស្ទើរ​ផ្អែម​ទើប​ជាការ​ល្អ ។​

 

២-​អាហារ​ដែលមាន​អាស៊ីដ​ខ្លាញ់​ឆ្អែត ៖ ដូចជា​អាហារ​បស្ចិមប្រទេស​មិន​ចំពោះ​ថា​ជា​សាច់សត្វ ទឹកដោះ​គោ ប៊័រ ឬ ការ៉េម ដែល​សុទ្ធតែជា​អាហារ​ចំណូលចិត្ត​របស់​ពួកគេ​ភាគច្រើន ។ ដោយសារតែ ដំណើរការ​ដុតបំផ្លាញ​វា​បង្ក​ឱ្យ​កើត​រ៉ាឌីកាល់​សេរី​ចំនួន​ច្រើន​ដែល​រ៉ាឌីកាល់​សេរី​ទាំងអស់នេះ​បាន​ទៅ​បំផ្លាញ​កោសិកា​ផ្សេងៗ​របស់​រាងកាយ​រួមទាំង​សម្ព័ន្ធ​ជាលិកា​ស្បែក​ទៀតផង ។ ដូច្នេះ​ក្រៅពី​វា​ធ្វើឱ្យ​កោសិកា​អវយវៈ​ផ្សេងៗ​ចុះ​ទ្រុឌទ្រោម និង បង្ក​ឱ្យ​កើត​ជំងឺ​តម្កាត់​ផ្សេងៗ​ហើយ​នោះ​រ៉ាឌីកាល់​សេរី​ថែមទាំង​បំផ្លាញ​ស្បែក​ធ្វើឱ្យ​ស្បែក​ឡើង​ខ្មៅ​ស្បែក​ឆាប់​ចាស់​មុន​វ័យ​ទៀតផង ។

​ក្រៅពីនេះ​គេ​ក៏បាន​រកឃើញ​ផងដែរ​ថា​អាហារ​ខ្លាញ់​ខ្ពស់​នឹង​ហុច​ផល​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារប្រព្រឹត្ត​ទៅដោយ​ភាពយឺត​ស្ពឹក​ហើយ​ធ្វើឱ្យ​ការគិត​រវើរវាយ​ច្របូកច្របល់​ទៀតផង ។

៣-​អាហារ​ចៀន ៖ ជា​អាហារ​ដែល​យើង​ឧស្សាហ៍​ទទួលទាន​ញឹកញាប់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា អាហារ​ចៀន​ក៏​ជា​ភ្នាក់ងារ​បង្ក​រ៉ាឌីកាល់​សេរី​មួយ​ដែលជា​គ្រោះថ្នាក់​ចំពោះ​ស្បែក​យ៉ាងខ្លាំង ហើយ​គេ​ថែមទាំង​រកឃើញថា​អាហារ​ចៀន​ក៏​ធ្វើឱ្យ​កើត​ដំណើរ​ស្ទះ​កក​នៃ​ឈាម​ក្នុង​ថ្លើម​និង ថង់ទឹកប្រមាត់​ជះឥទ្ធិពល​ធ្វើឱ្យ​ការបញ្ចេញ​កាកសំណល់​ដំណើរ​ទៅបាន​ដោយ​ពិបាក​ទើប​បង្ក​ឱ្យ​ស្ទះ​កាកសំណល់​ក្នុង​រាងកាយ​ដែលជា​មូលហេតុ​សំខាន់​ធ្វើឱ្យ​កើត​«​មុន​» ។ ដូច្នេះ​បើ​អាច​ចៀសវាង​អាហារ​ចៀន​បាន​ក៏​ជាការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក ។ កត្តា​សំខាន់​អាហារ​ចៀនបាន​បង្កើន​អត្រា​ប្រឈម​កើត​ជំងឺមហារីក​ទៀតផង ។

 

៤-​ស្រា ៖ មិនល្អ​ចំពោះ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ ជាពិសេស​វា​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម ។ សម្រាប់​ស្បែក ស្រា​ក៏​ជះឥទ្ធិពល​អាក្រក់​ជាខ្លាំង​ដោយ​ធ្វើឱ្យ​ស្បែក​ខ្វះ​ជាតិ​ទឹក​មិន​ភ្លឺ​ថ្លា ធ្វើឱ្យ​ហើម​ភ្នែក និង ខ្វះ​វីតាមីន B ។ ការខ្វះ​វីតាមីន B ធ្វើឱ្យ​ស្បែក​ស្លេកស្លាំង យារ និង ឆាប់​កើត​«​មុន​» ក្រៅពីនេះ​អាច​ជះឥទ្ធិពល​ធ្វើឱ្យ​ស្បែក​ងាយ​ឡើង​កន្ទួល​ផងដែរ ។

 

៥-​ពណ៌​លាយ​ផ្សំ​អាហារ​ប្រភេទ​សំយោគ ៖ ពណ៌​លាយ​ផ្សំ​អាហារ​ធ្វើឱ្យ​អាហារ​មើលទៅ​មាន​ពណ៌​ស្អាត​គួរឱ្យ​ចង់ ទទួលទាន ប៉ុន្តែ​ពណ៌​ទាំងអស់នេះ​អាច​នឹង​ទៅ​ភ្ញោ​ច​កោសិកា​មួយ​ប្រភេទ​ដែលមាន​ឈ្មោះថា Mast Cells ឱ្យ​បញ្ចេញ សារធាតុ​បង្ក​អាការ​ប្រតិកម្ម​ម្យ៉ាង​ដែលមាន​ឈ្មោះថា Histamine ជះឥទ្ធិពល​នាំឱ្យ​កើត​អាការ​កន្ទួល​រមាស់ ឬ កន្ទាលត្រអាក​បាន​យ៉ាង​ងាយ ។ ​អ្នកណា​ដែល​ចង់​មាន​ស្បែក​ស្អាត និង ក្មេងខ្ចី ចូរ​ចៀសវាង ៥ អាហារ​កំណាច​នេះ​ឱ្យបាន​កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ ៕

ប្រភព៖ pmhotnews

  • ចៀសវាង ៥ អាហារ​កំណាច​បំផ្លាញ​ស្បែក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: