ក្រៅពីសម្រកទម្ងន់តើវីតាមីន C អាចជួយអ្វីបានទៀតទៅ?

តើមានអ្វីខ្លះដែលវីតាមីន C មិនអាចធ្វើបាននោះ? មានការស្រាវជ្រាវកាន់តែច្រើន បាននិយាយអំពី ជីវជាតិដ៏អស្ចារ្យមួយ ហើយវាក៏ហាក់ដូចជាបញ្ជាក់ថា វាជាផ្នែកមួយដ៏សំខាន់ ដែលរាងកាយមនុស្សយើងត្រូវការ។ តាមពិត ការស្រាវជ្រាវចុង
ក្រោយបំផុតបង្ហាញថា ការញ៉ាំវីតាមីន C រាល់ថ្ងៃ អាចជួយរាងកាយ សម្រកទម្ងន់បានយ៉ាងល្អ។

ពេលយើងនិយាយអំពី ការសម្រកទម្ងន់ មនុស្សគ្រប់គ្នាដឹងហើយថា ដើម្បីសម្រកទម្ងន់បាន លុះត្រាតែមានទម្លាប់ញ៉ាំ
អាហារតិចៗ និងហាត់ប្រាណច្រើន។ យ៉ាងណាមិញ ការផ្លាស់ប្តូររបៀបរស់នៅសំខាន់ម្តងអាចជារឿងមួយពិបាកដោះស្រាយ
ណាស់។ ប៉ុន្តែ ការផ្លាស់ប្តូរតិចតួច អាចនឹងជួយឲ្យអ្វីៗ ស្រួលបួលមកវិញបាន។

វីតាមីន C អាចជួយសម្រកទម្ងន់បាន តាមរយៈការពង្រឹងដល់ សុខភាពបេះដូងសរសៃឈាម។ អត្ថប្រយោជន៍ដ៏សំខាន់បំផុត នៃការហាត់ប្រាណ គឺពង្រឹងដល់ភាពរឹងមាំរបស់បេះដូង តែវីតាមីន C ក៏ផ្តល់ជាអត្ថប្រយោជន៍ ដូចគ្នានឹងការហាត់ប្រាណដែរ។

អ្នកដែលធាត់ជ្រុល ប្រហែលជាមានពិបាក ក្នុងការចាប់ផ្តើមកម្មវិធីហាត់ប្រាណ ជាពិសេស អ្នកដែលមានបញ្ហាសន្លាក់ ឬបេះដូង ដោយសារទម្ងន់ធ្ងន់ពេកតែម្តង។ តែវីតាមីន C អាចជួយពង្រឹងដល់ សុខភាពបេះដូងនិងអាចរីករាយនឹង
អត្ថប្រយោជន៍នៃការហាត់ប្រាណទៀត ខណៈពេលកំពុងតែផ្លាស់ប្តូររបៀបរស់នៅ ដើម្បីអាចចាប់ផ្តើមហាត់ប្រាណបាន។ វីតាមីន C ដែលអ្នកគួរទទួលទានរាល់ថ្ងៃនោះ គឺ ៣០ ទៅ ១៨០ មីលីក្រាមក្នុងមួយថ្ងៃ៕

ប្រភព៖ iknow

  • ក្រៅពីសម្រកទម្ងន់តើវីតាមីន C អាចជួយអ្វីបានទៀតទៅ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: