​ងូតទឹក​ពុំមែន​សុទ្ធតែ​ល្អ​គ្រប់​ពេល​ឡើយ​

ងូតទឹក​ជា​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ ដើម្បី​សម្អាត និង​ធ្វើឱ្យ​ស្រឡះស្រឡំ​ខ្លួនប្រាណ ប៉ុន្តែ​ក៏​ត្រូវ​យកចិត្តទុកដាក់​ថា ពុំមែន​ងូត ទឹក​ពេលណា ក៏​សុទ្ធតែ​ល្អ​នោះ​ឡើយ​។​

១)•​អស់កម្លាំងៈ​មនុស្ស​ជាច្រើន​គិតថា ងូតទឹក​ពេល​អស់កម្លាំង អាច​ធ្វើឱ្យ​សរីរាង្គ​ស្រឡះស្រឡំ​ជាង​។ តែ​ជាក់ស្តែង​នោះ ពេល​អស់កម្លាំង លទ្ធភាព​ចរាចរណ៍​ឈាម ថយ​ចុះ​ខ្លាំង​។ ងូតទឹក ពិសេស​គឺ​ទឹក​ត្រជាក់ អាច​ធ្វើឱ្យ​អ្នក​កាន់តែ​អស់ កម្លាំង គ្រុន​រងា ហើយ​ជួនកាល​អាច​បណ្តាលឱ្យ​សន្លប់​។​​ពិសេស​ពេល​អស់កម្លាំង អ្នក​មិន​ត្រូវ​ងូតទឹក​ដុស​សាប៊ូ​នោះទេ​។ សាប៊ូ​មាន​ផ្ទុក​ជាតិ​អាល់​កា​ឡាំង​ខ្លាំង​ច្រើន​។ ពេលវា​លុកលុយ​ចូល​ក្នុង​ស្បែក​យើង នឹង​ធ្វើឱ្យ​កើន​អារម្មណ៍​អស់កម្លាំង​។ មិន​ថា​អស់កម្លាំង​ដោយ​ធ្វើ​ពលកម្ម​ដៃជើង ឬ​ខួរក្បាល យក​ល្អ​ចូរ​សម្រាក​ឱ្យ​សរីរាង្គ​ត្រឡប់មក​ស្ថានភាព​តុល្យភាព​សិន ទើប​ងូតទឹក​។

​២)•​សម្ពាធ​ឈាម​ទាបៈ​​ពេល​ចុះ​សម្ពាធ​ឈាម សីតុណ្ហភាព​រាងកាយ ក៏​ចុះ​ទាប​ដែរ​។ មនុស្ស​ជាច្រើន ជ្រើស​យក​វិធី​ងូតទឹ​កក្តៅ ដើម្បី​កែប្រែ​ស្ថានភាព​ឱ្យ​ប្រសើរឡើង​។ នេះ​ជា​ទម្លាប់​មួយ​ផ្ទុយ​ពី​វិទ្យាសាស្ត្រ​។​ ​ទឹក​ក្តៅ​ខ្ពស់ជាង​សីតុណ្ហភា​ពរាងកាយ ពេលនេះ​អាច​បង្ក​គាំង​ប្រថុចញ៉ុច​។ សរីរាង្គ​យើង នឹង​កាន់តែ​អស់កម្លាំង ងងឹតមុខ​ជាង​។​

៣)•​ក្រោយពេល​ទទួល​ទាន​ស្រា ស្រា​បៀ​រៈ​​ស្រា និង​ស្រា​បៀ​រ សម្បូរ​សារជាតិ​រំ​ញោច រារាំង​សកម្មភាព​មុខងារ​របស់​ថ្លើម និង​រំលស់​សារ ជាតិ​គ្លុយកូស​មួយ​ផ្នែក​ធំ​ក្នុង​សរីរាង្គ​។ ទោះបី​ទឹ​កក្តៅ ឬ​ត្រជាក់ ការ​ងូតទឹក​នឹង​ធ្វើឱ្យ​សីតុណ្ហភាព​ប្រមូលផ្តុំ​ក្នុង​សរីរាង្គ មិន​សាយភាយ​ចេញ​បាន ធ្វើឱ្យ​ស្ថានភាព​ស្រវឹង នឹង​ប្រែជា​ធ្ងន់ធ្ងរ​ជាង​, បង្ក​ការចង់​ក្អួត​, ឈឺក្បាល ,​វិលមុខ​, ធី​ង​ធោង​។​

៤)•​ក្រោយពេល​បាយ​ភ្លាមៈ​​ងូតទឹក​នឹង​ធ្វើឱ្យ​សរសៃឈាម​តូចៗ​ក្នុង​សរីរាង្គ​យារ​រីក​។ បរិមាណ​ចរាចរណ៍​ឈាម​ផ្លូវ​ពោះវៀន ថយចុះ​។ រំអិល​ក្រពះ បញ្ចេញ​តិច ឥទ្ធិពល​ដល់​មុខងារ​រំលាយ​អាហារ យូរថ្ងៃ​នឹង​បង្ក​ជា​ជំងឺ​ផ្លូវ​ក្រពះ​ពោះវៀន​។ អ្នក​គួរ​ងូតទឹក​ក្រោយ​ពេលបាយ ពី​១-៣​ម៉ោង​។​

៥)•​ពេល​ឃ្លាន​ជ្រុលៈ​​ពេល​កំពុង​ឃ្លាន​នោះ បរិមាណ​ស្ករ​ក្នុង​ឈាម ចុះ​ដល់​កម្រិត​ទាប​បំផុត​។ ប្រសិន​ងូតទឹក​នៅ​ពេល​នេះ សរីរាង្គ​នឹងមិន​គ្រប់​ថាមពល​រំលាយ​អាហារ​ចាំបាច់ ដូច្នោះ​ហើយ​អាច​បង្ក​ឱ្យ​វិលមុខ ជួនកាល​ត្រូវ​សន្លប់​។​៦)•​ពេលយប់ៈ​​ងូតទឹក​ពេលយប់ ទោះបីជា​ទឹក​ត្រជាក់ ក៏​ធ្វើឱ្យ​សរសៃឈាម​យារ​រីក សម្ពាធ​ឈាម​ទាប អ្នក​មាន​ជំងឺ​ចុះ​សម្ពាធ​ឈាម ងាយ​លេចចេញ​បាតុភូត​ខ្វះ​ឈាម​ខួរក្បាល​, ធ្ងន់ធ្ងរ​ជាង​អាច​បណ្តាល​ឱ្យ​វង្វេងវង្វាន់​។ អ្នក​ដែល​មិន​ត្រូវ​ងូតទឹក​ដាច់ខាត​នៅពេល​យប់ គឺ​ស្ត្រី​មាន​គភ៌​, កុមារ​តូចៗ​, ស្ត្រី​កំពុង​មាន​រដូវ​៕

ប្រភព៖ iknow

  • ​ងូតទឹក​ពុំមែន​សុទ្ធតែ​ល្អ​គ្រប់​ពេល​ឡើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: