បង្កើន​ការ​ទទួលទាន​ផ្លែ​ចេក​ជួយ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា បង្កើន​ការ​ទទួលទាន​ផ្លែ​ចេក តែ​កាត់​បន្ថយ​ការ​ទទួលទាន​ប្រភេទ​នំ​ស្រួយ អាច​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន ។ ផ្លែ​ចេកទុំ​ត្រូវ​គេ​ដឹង​ថា​សម្បូរ​ដោយ​ប៉ូ​តា​ស្យូ​ម​ដែល​មាន​ប្រសិទ្ធ​ភាព​ទប់ស្កាត់​កម្រិត​ឈាម​មិន​ឱ្យ​ឡើង​ខ្ពស់ ។ ចំណែក​ប្រភេទ​នំ​ស្រួយ​ត្រូវ​គេ​រក​ឃើញ​ថា មាន​អំបិល​ច្រើន ដូច្នេះ​កាត់​បន្ថយ​ការ​ទទួលទាន​មាន​ន័យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំបិល​ផង​ដែរ ។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ចូល​ចិត្ត​ទទួលទាន​ចេកទុំ ប្រឈម​នឹង​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្រោម​២៤​ភាគរយ ។ ប្រសិទ្ធភាព​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​គេហទំព័រ bmj.com ពន្យល់​ថា ខណៈ​គេ​បង្កើន​ការ​ទទួលទាន​ចេក​នោះ ប៉ូ​តា​ស្យូ​ម​នឹង​ឡើង​ខ្ពស់ ដូច្នេះ​កម្រិត​សម្ពាធ​ឈាម​ក៏​ត្រូវ​បាន​កែ​លំអ​ផង​ដែរ ។ ចេក​មួយ​ផ្លែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ជា​៤២០​មី​ល្លី​ក្រាម ។

ដោយឡែក លោកស្រី​វេជ្ជបណ្ឌិត Clare Walton មក​ពី​សមាគម​មូលនិធិ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​គឺជា​ផ្នែក​សំខាន់​មួយ​គ្រប់គ្រង​ហានិភ័យ​ជំងឺ​សាច់​សរសៃ​ឈាម ។ លោកស្រី​បាន​បន្ថែម​ថា​៖ «​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ប្រឈម​ធំ​ជាងគេ​តែ​មួយ​គត់​របស់​ជំងឺ​ដាច់​សរសៃឈាម​។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ជា​វិធី​មួយ​យូរអង្វែង​ដើម្បី​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​។ ជាក់ស្តែង ការ​សិក្សា​លើក​នេះ​គឺ​បាន​បង្ហាញ​ថា កាត់​បន្ថយ​ការ​ទទួលទាន​អំបិល និង​បង្កើន​ការ​ទទួលទាន​អាហារ​សម្បូរ​ដោយ​ប៉ូ​តា​ស្យូ​ម​ដូច​ជា​ផ្លែ​ចេក​ជាដើម​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​បាន​» ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា  គេ​មិន​គួរ​ប្រើ​ថ្នាំ​ជំនួយ​ប៉ូ​តា​ស្យូ​ម​នោះ​ទេ​លើកលែង​ទទួល​បានការ​យល់ព្រម​ពី​គ្រូពេទ្យ ​៕

ប្រភព៖ everyday

  • បង្កើន​ការ​ទទួលទាន​ផ្លែ​ចេក​ជួយ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: