ទទួលទាន​អាហារ​៤​ប្រភេទ​នឹង​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ទប់ស្កាត់​ជំងឺ​បេះដូង

អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ វត្តមាន​ខ្លាញ់​ប្រភេទ​នេះ​ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​រាង​កាយ​អាច​នាំ​មក​នូវ​ហានិភ័យ​ចំពោះ​សុខភាព​ក្នុង​នោះ​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ជាដើម ។ ខាងក្រោម​នេះ​ជា​អាហារ​៤​ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បញ្ចុះ​ខ្លាញ់​នេះ​ក៏​ដូច​ជា​ទប់ស្កាត់​ជំងឺ​បេះដូង ៖

១-​បណ្តា​អាហារ​ធ្វើ​ពី​ស្រូវ​សាឡី Oats និង​អាហារ​ដែល​ផ្ទុក​សារធាតុ​សរសៃ​ច្រើន ៖ អាហារ​ធ្វើ​ពី​ស្រូវ​សាឡី Oats ផ្ទុក​ទៅ​ដោយសារ​ធាតុ​សរសៃ​ងាយ​រលាយ ហើយ​សារធាតុ​នេះ​មាន​សមត្ថភាព​ជួយ​កាត់​បន្ថយ​លី​ប៉ូ​ប្រូ​តេ​អី​ុ​ន​(LDL) ឬ​ហៅ​ថា កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​។ សារធាតុ​សរសៃ​ងាយ​រលាយ​ក៏​មាននៅ​ក្នុង​អាហារ​និង​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ព័រ ពពួក​សណ្តែក​គ្រាប់​ក្រហម ពពួក​ស្រូវ​បា​ឡេ និង ដំណាប់​ផ្លែ​ព្រូន ។ សារធាតុ​សរសៃ​ងាយ​រលាយ​អាច​កាត់​បន្ថយ​ការ​ស្រូប​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅ​ក្នុង​ចរន្តឈាម ។

ការ​ទទួលទាន​សារធាតុ​នេះ​ត្រឹមតែ​៥​ទៅ​១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​ល្មម​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់​អ្នក​ថយ​ចុះ ។ ស្រូវ​សាឡី Oats ចំណុះ​១​ពែង​កន្លះ​ចម្អិន​ឱ្យ​ឆ្អិន​គឺ​ផ្តល់​សារធាតុ​សរសៃ​៦​ក្រាម​។ ប្រសិនជា​អ្នក​ទទួលទាន​ផ្លែ​ចេកទុំ​បន្ថែម​ទៀត​នោះ អ្នក​នឹង​ទទួល​បាន​សារធាតុ​សរសៃ​បន្ថែម​៤​ក្រាម ។

២-​បណ្តា​ត្រី​សម្បូរ​ខ្លាញ់ ៖ ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ផ្តល់​ផល​ល្អ​ដល់​បេះដូង ពីព្រោះ​ពពួក​ត្រី​សម្បូរ​ខ្លាញ់​ផ្ទុក​ទៅ​ដោយ​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​៣​ច្រើន ។ ដូច្នេះ​ទទួលទាន​ត្រី​(​ដោយ​អាំង ឬ​ដុត​)​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ។ ត្រី​សម្បូរ​ខ្លាញ់​មាន​ផ្ទុក​អាស៊ី​ដ​អូ​មេ​ហ្គា​៣​កម្រិត​ខ្ពស់​ភាគច្រើន​មាននៅ​ក្នុង​ត្រី​សមុទ្រ​ដូច​ជា ត្រី​ស្បៃ​កា ត្រី​សា​ឌី​ន  ត្រីសូ​ម៉ុង ត្រី​ធូ​ណា ត្រី​សា​ឌី​ន​ធំ​… ។

៣-​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង ផ្លែ​វ៉​ល​ណាត់ និង​អាល់​ម៉ុ​ន ៖ ផ្លែ​ឈើ​និង​ពួក​សណ្តែក​មាន​ជាតិ​ប្រេង​ត្រូវ​គេ​រក​ឃើញ​ថា មាន​អត្ថប្រយោជន៍​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​។ ទទួលទាន​ពពួក​សណ្តែក​ទាំងនេះ​ក្នុង​ចំណុះ​ពេញ​មួយ​ក្តាប់ដៃ​ម្តង​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​។ ប៉ុន្តែ​ចូរ​ចៀសវាង​ទទួលទាន​ច្រើន​ជាង​នេះ​ដ្បិត​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ។

៤-​ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​មាន​ផ្ទុក​ល្បាយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដែល​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ចូរ​ប្រើប្រាស់​ត្រឹម​២​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ ។ ប្រេង​អូ​លីវ​មាន​កាឡូរី​ខ្ពស់ ដូច្នេះ​ការ​ប្រើប្រាស់​លើស​ចំនួន​កំណត់​អាច​នឹង​ផ្តល់​ផល​អវិជ្ជមាន ៕

ប្រភព៖ everyday

  • ទទួលទាន​អាហារ​៤​ប្រភេទ​នឹង​ជួយ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ទប់ស្កាត់​ជំងឺ​បេះដូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: