តើ​សំខាន់​អត់ដែល​ស្ត្រី​មាន​ផ្ទៃពោះត្រូវ​ញ៉ាំ​ទឹកដោះគោ​?

ការ​ញ៉ាំ​ជាតិ​កាល់ស្យូម ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​សំខាន់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ ដល់​ការលូតលាស់​ដល់​ឆ្អឹង​របស់​ទារក​ទេ ទេ​ក៏​ជួយ​ម្តាយ​មាន​សុខ​ភាពល្អ​ដែរ​។ ការទទួលបាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ពី​របប​អាហារ​នឹង​ជួយ​បំបាត់ អា​ការៈឈឺ​សន្លាក់ និង​ផ្តល់​ភាពបត់បែន​យ៉ាង​ល្អ ដល់​រាងកាយ​សម្រាប់​ត្រៀមខ្លួន​សម្រាល​ផងដែរ តែ​បើសិនជា​មិនមាន ជាតិ​កាល់ស្យូម​គ្រប់​គ្រាន់តែ វា​នឹង​ងាយ​បង្ក​ការឈឺចាប់​ខ្លាំងណាស់​។ ហើយ​ដំបូន្មាន​ដ៏​ល្អ​មួយ​នោះ​គឺថា ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ញ៉ាំ​ទឹកដោះគោ​ឲ្យ​បាន​គ្រប់គ្រាន់​។ ចុះ​សំណួរ​សួរថា បើសិនជា​ពួកគាត់​មិន​ញ៉ាំ​វា ឬ​មិន​ចូលចិត្ត​ទឹកដោះគោ​ផង តើ​វា​ល្អ​ដែរ​ឬ​អត់​?

យ៉ាងណាមិញ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ក៏មាន​សារៈសំខាន់​ម្យ៉ាងដែរ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ក្រៅពី​ផ្តល់​ជាតិ​កាល់ស្យូម វា​ក៏​បង្កើន​ការទទួលបាន ជីវជាតិ​ធំ​តូច​យ៉ាងច្រើន ដែល​ល្អ​ទាំង​ម្តាយ និង​ទារក​ទៀតផង​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ត្រូវការ​ជាតិ​កាល់ស្យូម ១,២០០ មី​លី​ក្រាម ពី​របប​អាហារ​ពួកគេ​។ ដោយសារតែ​របប​អាហារ​ទាំងអស់ មិនអាច​ផ្តល់​ជា​ជាតិ​កាល់ស្យូម តាម​តម្រូវការ​នោះ ដូច្នេះ​គ្រូពេទ្យ​ច្រើនតែ​ចេញ ជា​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​បន្ថែមទៀត​។

ទោះបីជា​យ៉ាង​ក៏ដោយ ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ថ្នាំ​បំប៉ន និង​ទឹកដោះគោ​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។ យោងទៅតាម​ការណែនាំរ​បស់ USDA បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ទឹកដោះគោ យ៉ាងហោចណាស់ ៣ ពែង​ដែរ​។ បើសិនជា​មិនមាន​ទឹកដោះគោ​ទេ អ្នក​ក៏​អាច​ញ៉ាំ​អាហារ​ផ្សេង​បានដែរ​ដូចជា យ៉ា​អួរ ប័​រ​ទឹកដោះគោ ហ្វ្រូ​ម៉ា​ត​ជាដើម​។ តែ​បើសិនជា ស្ត្រី​មាន​ផ្ទៃពោះ មិនអាច​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ឬ​ទឹកដោះគោ​បានទេ​នោះ ពួកគេ​ក៏​អាច​ញ៉ាំ​អាហារ​ផ្សេង ដែល​សម្បូរ​ជាតិ​កាល់ស្យូម​បានដែរ​ដូចជា ស្ពៃ​ស្ពី​ណា​ច ឬ​បន្លែ​ពណ៌​បៃតង​៕

ប្រភព៖ iknow

  • តើ​សំខាន់​អត់ដែល​ស្ត្រី​មាន​ផ្ទៃពោះត្រូវ​ញ៉ាំ​ទឹកដោះគោ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: