ឱសថ៧យ៉ាងក្នុងការព្យាបាលការរលាក

អ្វីទៅជាការរលាកស្បែក? ការរលាកស្បែកកើតឡើងនៅពេលដែលសំលៀកបំពាក់របស់អ្នកត្រដុសខ្លាំងជាមួយនិងស្បែក
ដ៏ស្តើងរបស់លោកអ្នកម្តងហើយម្តងទៀតពេលនោះស្បែករបស់លោកអ្នកនិងក្រហាយហើយក្រហម។ ជាការពិតណាស់
ការរលាកស្បែកវាក្រហាយខ្លាំងណាស់។នៅពេលការរលាកស្បែកកាន់តែធ្ងន់វានឹងធ្វើអោយស្បែកមានដំបៅ។ ដើម្បី
ព្យាបាលការរលាកនេះ យើងអាចប្រើឱសថទាំង៧នេះក្នុងការព្យាបាលដោយខ្លួន​ឯងបានៈ

១.ប្រេងដើមតែ

ប្រេងដើមតែអាចព្យាបាលការរលាកស្បែកបានច្រើនប្រភេទ ដោយសារតែវាមានសារធាតុប្រឆាំងនឹងមេរោគតាមបែប
ធម្មជាតិ។ យកដុំ សំឡីច្រលួកក្នុង ប្រេងដើមតែ ដែលលាយជាមួយទឹក (ទឹក + ប្រេងដើមតែ) ហើយជូតលើកន្លែដែល
រលាកថ្នមៗ។ មិនត្រូវប្រើប្រេងដើមតែដោយគ្មានការលាយជាមួយទឹកឡើយព្រោះវាធ្វើអោយស្បែកកាន់តែរលាកខ្លាំង
ឡើង។

២.រមៀត

រមៀតផ្ទុកទាំងសារធាតុប្រឆាំងនឹងការរលាក និង ការប្រឆាំងនឹងបាក់តេរី។ ដាក់ទឹកពីបីដំណត់លាយមួយម្សៅរមៀត មួយស្លាបព្រា ហើយលាបវានៅលើកន្លែដែលរលាក។ សូមប្រាកដថា អ្នកលាងសម្អាត វាបន្ទាប់ពី ២៥នាទីក្រោយ។

៣.ម្សៅ Soda

ម្សៅ Soda ផ្ទុកសារធាតុដែលអាចព្យាបាលការរលាកស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ដាក់ម្សៅ Soda បន្តិច លាយ
ជាមួយទឹកបីស្លាបព្រា ហើយលាបវាលើកន្លែដែលរលាកថ្នមៗ ហើយលាងសម្អាតវាក្រោយពេល៥នាទី។

៤.ប្រេង​អូ​លីវ

អ្នកអាចម៉ាស្សាកន្លែងដែលរលាកជាមួយនឹងប្រេងអូលីវ។ វានឹងព្យាបាលស្បែករបស់អ្នកជាមួយនឹងសារធាតុចិញ្ចឹម របស់វា។ អ្នកអាចធ្វើវា មុនពេលចូលគេង ។

៥.ម្សៅអាវ័ន

សូម្បីតែម្សៅអាវ័នក៏អាចព្យាបាលស្បែកបានដែរ។ លោកអ្នកអាចដាក់ម្សៅអាវ័នមួយចានចូលទៅក្នុងអាងទឹកសំរាប់ងូត
ទឹករបស់អ្នកហើយត្រាំខ្លូនរបស់នាក់មួយសន្ទុះបន្ទាប់មកលាងសម្អាតខ្លួនរបស់អ្នក។

៦.ជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ (Aloe Vera )

ការលាបជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើទៅលើកន្លែងដែលរលាកពីដងក្នុងមួយថ្ងៃអាចជាចំនួយដ៏ល្អប្រសើរ។ អ្នកទាំងអស់គ្នាដឹងហើយថា​ ប្រទាលកន្ទុយក្រពើផ្ទុកសារធាតុថ្នាំជាច្រើន។

៧.ដុំទឹកកក

ចូរយកដុំទឹកកកពីបីដុំមករុំជាមួយក្រណាត់ហើយពួកវានៅលើកន្លែដែលស្បែករបស់អ្នករលាក។ គ្រាន់តែធ្វើវារយៈពេល
៥នាទីហើយធ្វើម្តងទៀតបន្ទាប់ពី៣០នាទីក្រោយ៕

ប្រភព៖ iknow

  • ឱសថ៧យ៉ាងក្នុងការព្យាបាលការរលាក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: