វិធីកាត់បន្ថយការចម្លងមេរោគអេដស៍​ពីម្ដាយទៅកូន

ស្ដ្រីជាម្ដាយនៅពេលពិនិត្យឈាមឃើញមានមេរោគអេដស៍ហើយគួរតែប្រើប្រាស់ឱសថប្រឆាំងនឹង មេរោគនេះដើ ម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលទៅទារកបន្ដទៀត។ត្រូវទៅពិនិត្យសុខភាព ខ្លួនដោយផ្ទាល់គឺពិនិត្យពោះ និងសុខភាពរបស់ទារកនៅក្នុងផ្ទៃជារៀងរាល់ខែដើម្បីងាយស្រួលប្រើ ថ្នាំនិងផ្លាស់ប្ដូរថ្នាំផងដែរ។នៅពេលសម្រាល គប្បីត្រូវវះកាត់ព្រោះអាចជួយសម្រួលមិនឱ្យមានការប៉ះទង្គិចរវាងឈាមម្ដាយ និង ស្បែករបស់ទារក។ប៉ុន្ដែប្រសិន បើអ្នកដែលមានជីវភាពមិនសូវធូរធារដាច់ខាតត្រូវតែសម្រាលនៅ មន្ទីរពេទ្យទើបល្អចៀសវាងការសម្រាលដោយ ឆ្មបនៅតាមផ្ទះព្រោះការប្រើប្រាស់ឧបករណ៍មិនគ្រប់ គ្រាន់ និងមិនសូវមានអនាម័យល្អដែលធ្វើឲ្យ អត្រានៃការឆ្លង មានកម្រិតខ្ពស់។

ស្ដ្រីដែលមានផ្ទុកមេរោគអេដស៍គួរតែជ្រើសរើសយកម្សៅទឹកដោះគោមកបំបៅជំនួសទឹកដោះម្ដាយ វិញទើបល្អ។សម្រាប់អ្នកខ្សត់ថវិកាសូមធ្វើការបំបៅកូនដោយទឹកដោះធម្មជាតិបានដោយគ្រាន់តែ បំបៅរយៈពេល ៦ខែត្រូវបញ្ឈប់បំបៅ និងសូមប្ដូរយកអាហារូបត្ថម្ភមកជំនួសវិញ។សរុបមកការចម្លងមេរោគនេះ មិនមែនកើត១០០ ភាគរយលើកុមារទាំងអស់ឡើយ។ដូចនេះហើយ នៅពេលដែលទារកកើតបាន៦ខែទៅ៨ខែត្រូវ ពិនិត្យសុខភាពទារក ម្ដងទៀតដើម្បីឱ្យប្រាកដថាមាន មេរោគពិតប្រាកដ ឬអត់។ជាទូទៅផុតពីរយៈពេល៦ទៅ៨ខែ បើពិនិត្យគ្មានរោគ សញ្ញានោះបញ្ជាក់ ថាទារកគ្មានការចម្លងពីអ្នកម្ដាយទេ៕

ប្រភព៖ iknow

  • វិធីកាត់បន្ថយការចម្លងមេរោគអេដស៍​ពីម្ដាយទៅកូន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: