វិធីបំបាត់អាការៈក្តៅខ្លួនលើកុមារដោយមិនបាច់ប្រើថ្នាំពេទ្យ

ក្នុងករណីដែលកុមារមានអាការៈក្តៅខ្លួនខ្លាំង ហើយលោកអ្នកចង់ឲ្យកុមារត្រជាក់ខ្លួនដូចធម្មតាវិញដោយមិនបាច់ប្រើថ្នាំ
ពេទ្យ លោកអ្នកអាចសាកល្បងប្រើវិធីខាងក្រោមនេះបាន៖

1. យកដំឡូងមកលាងទឹកនិងចិតសម្បកវាចេញ ហើយបន្ទាប់មកកោសវាស្តើងៗហើយយកវាទៅដាក់ក្នុងស្រោមជើង
របស់កុមារដែលកុមារកំពុងតែពាក់។

2. លាយស្រានឹងទឹកក្នុងបរិមាណស្មើគ្នា យកបង់រុំមកជ្រលក់ក្នុងល្បាយនេះ ហើយយកវាទៅដាក់ក្នុងស្រោមជើងដែល
កុមារកំពុងតែពាក់។

3. ជ្រលក់ក្រណាត់ស្អាតមួយជាមួយនឹងទឹកធម្មតា ហើយពួតវាស្ងួត ហើយយកវាមកដាក់លើ ថ្ងាស់កុមារ។

4. ប្រើអេប៉ុងជ្រលក់ទឹក ហើយយកមកជូតលើរាងកាយរបស់កុមារ។

5. ឲ្យកុមារញាំអាហាររាវៗឲ្យបានច្រើនដូចជា ទឹកដោះគោជូរជាដើម។

6. ឲ្យកុមារពាក់អាវតែមួយជាន់បានហើយ បើកុមាររងាខ្លាំងត្រូវឲ្យដណ្តប់ភួយណាដែលស្តើងបាន ហើយ។

7. បើកកង្ហាឲ្យកុមារ តែកុំដាក់ឲ្យចំកុមារពេក គ្រាន់តែដាក់ឲ្យមានខ្យល់រំភើយៗទៅបានហើយ។

8. កុំឲ្យកុមារចេញក្រៅផ្ទះឲ្យសោះ បើលោកអ្នកចាំបាច់ត្រូវចេញក្រៅ ត្រូវដាក់កុមារឲ្យស្ថិតក្នុង ម្លប់ជានិច្ច។ ប្រសិនប្រើ
អស់វិធីហើយ ហើយកុមារនៅតែក្តៅមិនបាត់ សូមប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យ ព្រោះកុមារអាចនឹងមានជំងឺធ្ងន់ធ្ងរ
ណាមួយ ដែលលើសពីគ្រុនក្តៅធម្មតា៕

ប្រភព៖ iknow

  • វិធីបំបាត់អាការៈក្តៅខ្លួនលើកុមារដោយមិនបាច់ប្រើថ្នាំពេទ្យ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:សុខភាព
Tags: