ខាន​រួមភេទ​យូរ អញ្ចឹង​ទ្វារមាស អាច​រួម​តឹង​មកវិញ​ដែរ​ទេ​?

ខាន​រួមភេទ​យូរ អញ្ចឹង​ទ្វារមាស អាច​រួម​តឹង​មកវិញ​ដែរ​ទេ​?

​ទាំង​បុរស និង​ស្ត្រី​ច្រើន​តែ​ជឿ​ថា ការ​ដែល​មិន​បាន​រួម​ភេទ​ទេ គឺ​អាច​ជួយ​ឲ្យ​ទ្វារមាស​ទៅជា​តឹង ឬ​រួម​តូច​ទៅ​វិញ​បាន​។ ប៉ុន្តែ មុន​ពេល​យើង​ឆ្លើយ​សំណួរ​នេះ អ្នក​ត្រូវ​តែ​ដឹង​អំពី​ការពិត​ខ្លះ អំពី​ទ្វារមាស​មនុស្ស​ស្រី​ដែរ​។ ចូរ​ចាំ​ថា សាច់ដុំ​ក្នុង​ទ្វារមាស មាន​លក្ខណៈ​យឺត​បែប​ធម្មជាតិ ហើយ​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​សរីរាង្គ​មួយ​នេះ នឹង​មិន​អាច​បំបាត់​ភាព​យឺត របស់​វា​បាន​ឡើយ​។ នៅពេល​ដែល​សន្ទះ​ព្រហ្មចារី​យ៍រ​ហែក​ហើយ ទ្វារមាស​នឹង​កន្ត្រាក់ ហើយ​បន្ធូរ​ក្នុងពេល​រួមភេទ ជាមួយនឹង​ការភ្ញោ​ច​គ្រប់គ្រាន់ ហើយ​វា​ក៏​វិល​ទៅរក សភាព​ដើម​វិញ​ដែរ នៅពេល​ការ​រួមភេទ​ត្រូវ​បញ្ចប់​។

​ប៉ុន្តែ អ្វី​ដែល​រឿង​ត្រូវ​និយាយ​នោះ​គឺ​ធា គ្រាន់តែ​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​រួមភេទ គឺ​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ទ្វារមាស បាត់បង់​ភាពយឺត​របស់​វា​ទៅ​ហើយ​។ ប៉ុន្តែ រឿង​នេះ​មិនគួរណា​ជា​អ្វី ដែល​នាំ​ឲ្យ​អ្នកគេង​មិន​លក់​ឡើយ​។

ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​ពី​ខាងលើ​អញ្ចឹង ការ​រួមភេទ​ជា​ទៀងទាត់ ក្នុង​រយៈពេល​ណាមួយ ឬ​ពីរ​ឆ្នាំ វា​អាច​នឹង​ធ្វើឲ្យ​ទ្វា​មាស បាត់បង់​ភាពយឺត​របស់​វា​បាន​។ ប៉ុន្តែ មាន​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​សាច់ដុំ​ទ្វា​រមាស​ទៅ​ជា​យឺត​វិញ តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ Kegel ដើម្បី​បន្តឹង​សាច់ដុំ នៅ​កម្រាល​អាង​ត្រគាក​។ យ៉ាងណាមិញ ចូរ​ចាំ​ថា ការ​ហាត់ប្រាណ​មួយ​នេះ គ្រាន់តែ​អាច​ជួយ​អ្នកទទួលបាន ភាពយឺត​មួយចំនួន​ឡើងវិញ​ប៉ុណ្ណោះ​។ មនុស្ស​គ្រប់គ្នា តែងតែមាន​លក្ខណៈ​ខុសៗ​គ្នា ហើយក៏​មាន​លក្ខណៈ​ទ្វារមាស​ខុសគ្នា​ដែរ​។ ដូច្នេះ លទ្ធផល​អាច​នឹង​មាន​លក្ខណៈខុសៗ​គ្នា​ដែរ នៅពេល​ហាត់ប្រាណ​បែបនេះ​។

បើសិន​ជា​អ្នក ធ្លាប់​តម​ការ​រួមភេទ រយៈពេល​យូរ​ហើយ ទ្វារមាស​អ្នក​មិនអាច តឹង​ឡើងវិញ​ភ្លាមៗ​ឡើយ​។ តាមពិត បើសិន​ជា​អ្នក​ប្រឈម នឹង​បញ្ហា​ជាច្រើន ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​នោះ វា​អាច​មាន​ហេតុផល​ពីរ​យ៉ាង​ក្នុង​រឿងនេះ​។ កង្វះ​ការចេញ​ទឹក​រំអិល នៅ​ទ្វារមាស ឬ​ការ​រួមភេទ​ដោយ​ថប់​បារម្ភ​។ កង្វះ​ទឹករំអិល អាច​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង ក្នុងពេល​រួមភេទ ហើយ​ការ​ថប់​បារម្ភ ក៏​អាច​ធ្វើឲ្យ​សាច់ដុំ​ក្នុង​ទ្វារមាស​រួម​តូច ដែល​ជាហេតុ​នាំ​ឲ្យ​ពិបាក ក្នុងការ​ស៊ក​បញ្ចូល​លិង្គ​ដែរ​។ ចំណុច​នេះ​ហើយ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​មិន​បាន​រួមភេទ អាច​ធ្វើឲ្យ​ទ្វារមាស ទៅ​ជា​តឹង​ណែន​វិញ​។ ដំណោះស្រាយ​នោះ គឺ​ធ្វើ​យ៉ាងណា មានកា​របរ​បោស​អង្អែល​ឲ្យបាន​ល្អ និង​មាន​ទឹករំអិល​ច្រើន ដែល​អាច​ជួយ​ផ្តល់​ភាព​ស្រើបស្រាល ក្នុងពេល​រួមភេទ និង​ស៊ក​បញ្ចូល​លិង្គ​បាន​កាន់តែ​ស្រួល​។

បើសិន​ជា​ស្ត្រី​ម្នាក់ មិនបាន​សម្រេច​កាម​ដោយ​ខ្លួនឯង​គ្រប់គ្នា​ទេ ខណៈពេល​កំពុង​តែ​តម​ការ​រួមភេទ វា​នឹង​ធ្វើឲ្យ​ទ្វារមាស ស្ងួត​ខ្លាំង​ពេល​រួមភេទ​។ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នោះ គឺ​ការ​លាប​ទឹករំអិល​បន្ថែ​ម ក្នុងពេល​ស៊ក​បញ្ចូល​លិង្គ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។