ប្រសិន​បើ​អ្នក​​គេង​ទ្រមក់​មិន​ងាយ​ភ្ញាក់ នេះ​ជា​ឧបករណ៍​ដែល​លោក​អ្នក​គួរ​តែ​មាន

ការដែលមនុស្សម្នាក់ៗមិនចង់ក្រោកពីដំណេកនាពេលព្រឹកព្រលឹមនេះ វាបានក្លាយជារឿងធម្មតាទៅហើយ។ជាធម្មតាយើងតែងតែមានអារម្មណ៍បែបនេះ ចំណែកអ្នកខ្លះទៀតចង់ក្រោកពីព្រលឹមដែរ តែមិនអាច បើទោះជាដាក់ម៉ោងរោទ៏ក៏មិនភ្ញាក់ដែរ។ប៉ុន្តែពេលនេះដំណោះស្រាយមានហើយ Indiegogo បានផលិតនាឡិកាមួយប្រភេទដែលមានឈ្មោះថាShock Clock ហើយវាមានតួនាទីជាអ្នកដាស់អ្នកដែលមិនចង់ក្រោកនាពេលព្រឹក។នៅពេលដែលអ្នកកំណត់ម៉ោងអោយវានោះ ដំបូងវានឹងញ័រនៅពេលម៉ោងកំណត់ តែបើសិនអ្នកមិនបានភ្ញាក់ វានឹងរោទ៏ដោយសំឡេងដូចនឹងនាឡិការោទ៏ធម្មតា។ប្រសិនបើវិធីនេះនៅតែមិនមានប្រសិទ្ធភាព វានឹងឆក់រហូតដល់អ្នកភ្ញាក់តែម្ដង។ បើតាមការអះអាងរបស់លោកPavlok បានបញ្ញាក់ថាប្រសិនបើអ្នកប្រើប្រាស់វានោះ អ្នកនឹងក្រោកតាមម៉ោងដែលបានកំណត់ ហើយវានឹងក្លាយជាទម្លាប់របស់អ្នក។

Shock Clock មាន៥ពណ៌សម្រាប់អ្នកជ្រើសរើស ហើយវាមើលទៅដូចនាឡិកាបែបFeshion ធម្មតាប៉ុណ្ណោះ។ចំពោះតម្លៃវិញវាប្រមាណជា៣៦០, ០០០រៀល( $90) ដែលពេលនេះតម្រូវអោយកុម្ម៉ង់ទុកមុនសិន៕

ប្រភព ៖ ប្រែសម្រួល ៖ Leng Kim


  • ប្រសិន​បើ​អ្នក​​គេង​ទ្រមក់​មិន​ងាយ​ភ្ញាក់ នេះ​ជា​ឧបករណ៍​ដែល​លោក​អ្នក​គួរ​តែ​មាន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: