បើ​​ពាក្យ​ចចាមអារ៉ាម​ថ្មី​នេះ​ជា​ការ​ពិត​ iPhone 7 នឹង​មាន​លក្ខណៈ​សម្បត្តិ​លើស​​ពី​ការ​រំពឹង​ទុក

ដោយយោងតាមដំណឹងលេចលឺតគ្នាពេលនេះបានអោយដឹងថាApple ទំនងជាធ្វើការផលិតនឹងយកចិត្តទុកដាក់លើiPhone 7 ជាងស៊េរី មុនៗ ដោយធ្វើយ៉ាងណាអោយវាស្ថិតនៅក្នុងស្មាតហ្វូនលំដាប់កំពូល ហើយក៏ដើម្បីរក្សាកេរ្តិ៍ឈ្មោះiPhone តទៅទៀតដែរ។

ពេលនេះពាក្យចចាមអារ៉ាមរបស់ស្មាតហ្វូនមួយនេះកំពុងតែបែកធ្លាយគ្រប់ទីកន្លែងទាំងព័ត៌មានពិតនិងមិនពិត ខណះដែលគ្រប់យ៉ាងនឹងត្រូវបង្ហាញនៅខែកញ្ញាឯណោះ។បើតាមCult of Mac បានផ្សាយថាiPhone 7 នឹងមានបំពាក់មុខងារការពារការជ្រាបទឹក និងការពារធូលី ចំណែកប្រភពពីប្រទេសចិនវិញបានទម្លាយពីការកែប្រែប៊ូតុងHome ថ្មីជាមួយនឹងកែប្រែTouch ID ថ្មីផងដែរ។

ងាកមកចាប់អារម្មណខាងFastCo វិញបានចាប់អារម្មណ៍អំពីពាក្យចចាមអារ៉ាមខាងលើនេះដែរ ហើយក៏យល់ថាអាចទៅរួចដោយសារតែApple ក៏រចនាiPhone ដោយមិនមានរន្ធដោតកាស3.5 mm ដែរ ដូច្នេះវាសមហេតុផលដែលApple គួរបំពាក់បច្ចេកវិទ្យាការពារជ្រាបទឹកនេះ។

បើទោះជាពេលនេះមិនមានព័ត៌មាននិងអ្នកវិភាគណាមួយបានបង្ហើបពីរូបរាងiPhone 7 ក៏ព្រោះតែគ្រប់គ្នាយល់ថាApple មិនបានកែប្រែរូបរាងiPhone 7 អោយដាច់ឆ្ងាយពីiPhone 6 និង6s ឡើយ។ ដូច្នេះអ្វីដែលចាប់អារម្មណ៍គឺមុខងារពិសេសៗថ្មីៗ ដែលនឹងបំពាក់លើវាប៉ុណ្ណោះដែលគួរអោយចង់តាមដាន។គួរបញ្ញាក់ផងដែរថា មកដល់ថ្ងៃនេះពាក្យចចាមអារ៉ាមដែលថាiPhone 7 នឹងមិនមានរន្ធដោតកាស មានកាមេរ៉ាភ្លោះ ថាមពលថ្មធំជាងមុន សាកថ្មដោយមិនបាច់ប្រើខ្សែ សុទ្ធតែធ្លាប់លឺរួចមកហើយ ចាំមើលទាំងអស់គ្នាថាវានឹងមានអ្វីថ្មីទៀត៕

Source:


  • បើ​​ពាក្យ​ចចាមអារ៉ាម​ថ្មី​នេះ​ជា​ការ​ពិត​ iPhone 7 នឹង​មាន​លក្ខណៈ​សម្បត្តិ​លើស​​ពី​ការ​រំពឹង​ទុក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:បច្ចេកវិទ្យា
Tags: