ដឹង​អត់​ថា​ KOI Café មាន​នៅ​ប្រទេស​ណា​ខ្លះ ?

ក្នុងកំឡុងពេល ២ ឆ្នាំចុងក្រោយនេះ KOI បានក្លាយជាយីហោហាងកាហ្វេដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា ដែលយុវវ័យជាច្រើនសុទ្ធតែបានស្គាល់ ។ KOI Café បានផ្ដល់ជូននូវ ភេសជ្ជៈ ជាប្រភេទ កាហ្វេ តែ និង ទឹកផ្លែឈើ ជាមួយនឹងរស់ជាតិដ៏សម្បូរបែបទៅឲ្យអតិថិជនរបស់ខ្លួន។

ប៉ុន្តែអ្នកមានដឹងទេថា KOI Café មានប្រភពមកពីណា, ហើយមានសាខានៅក្នុងប្រទេសណាខ្លះ ?

KOI Café គឺជាយីហោហាងកាហ្វេរបស់តៃវ៉ាន់ ដែលវាគឺជាបុត្រសម្ព័ន្ធនៃហាងតែ 50LAN ដ៏ល្បីល្បាញមួយរបស់តៃវ៉ាន់។ KOI Café ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៦ ដោយមានត្រឹមតែ ២ សាខាប៉ុណ្ណោះ រហូតមកដល់ឆ្នាំ ២០០៧ ហាងកាហ្វេមួយនេះក៏បានពង្រីកខ្លួនទៅដល់ប្រទេសសិង្ហបុរី ។

នៅឆ្នាំ ២០១១ KOI ក៏បានធ្វើការពង្រីកសាខារបស់ខ្លួនបន្ថែមទៀតទៅកាន់ប្រទេសចិនជាមួយនឹងសាខាជាច្រើនកន្លែង។ រហូតមកដល់ឆ្នាំ ២០១៣ KOI បានក្លាយទៅជាយីហោហាងកាហ្វេដ៏ពេញនិយមដែលមានសាខាសរុបទាំងអស់ចំនួន ៤៦ ហើយបានពង្រីកខ្លួនទៅដល់ ឥណ្ឌូណេស៊ី និងមកកាន់ប្រទេសកម្ពុជាផងដែរ។

មកដល់សព្វថ្ងៃនេះ KOI Café មានសាខានៅក្នុងប្រទេសចំនួន 8 ដែលមានដូចជា តៃវ៉ាន់ ចិន សិង្ហបុរី ឥណ្ឌូណេស៊ី កម្ពុជា កូរ៉េខាងត្បូង ជប៉ុន និងវៀតណាម ដោយក្នុងនោះកម្ពុជាមានចំនួន 5 សាខា ដែលមានអគ្គនាយកជាជនជាតិខ្មែរគឺលោក ខន ឈុនតារា ៕

KOI Café សាខា IFL ប្រទេសកម្ពុជា
KOI Café សាខាប្រទេស កូរ៉េខាងត្បូង
KOI Café សាខាប្រទេស សិង្ហបុរី
KOI Café សាខាប្រទេស វៀតណាម

ដោយ ៖ ជលស័យ
ឯកសារយោង ៖


  • ដឹង​អត់​ថា​ KOI Café មាន​នៅ​ប្រទេស​ណា​ខ្លះ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: