បាត់​មុខ​​មួយ​រយៈ Akon ក្លាយ​ជា​អ្នក​លក់​ការ៉េម​ក្នុង​បទ​ចម្រៀង​ថ្មី “Picky (Remix)” ជាមួយ​តារា​ចម្រៀង Joey Montana

ក្រោយបាត់មុខមិនឃើញបញ្ចេញនូវបទចម្រៀងថ្មីមួយរយៈធំ តារាចម្រៀងស្បែកខ្មៅ សក់មិនដែលឃើញវែង AKON បានបញ្ចេញមុខនៅក្នុងបទចម្រៀង Picky (Remix) ដោយដើរតួជាអ្នកលក់ការ៉េម ជាមួយនឹងតារាចម្រៀង Joey Montana ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាក្រោយពីភាពជោគជ័យជាមួយនឹងបទ Picky ដែលមានអ្នកចូលទស្សនាតាមរយៈបណ្ដាញ Youtube ជាង 222 លានដងកាលពីឆ្នាំមុនរួចមក តារាចម្រៀង Joey Montana , AKON និង Mohombi ក៏បានសហការគ្នាក្នុងការកែច្នៃបទចម្រៀង Picky នេះឲ្យកាន់តែប្លែកជាងមុន ដោយបានដាក់ចំណងជើងថា Picky (Remix) ។

ត្រឹមតែរយៈពេលមិនដល់ ២ សប្ដាហ៍ផង វីដេអូចម្រៀងបទចម្រៀង Picky (Remix) នេះមានអ្នកចូលទស្សនាជិត ៣ លានដងរួចមកហើយ។ ទស្សនាវីដេអូចម្រៀងបទ Picky (Remix) ទាំងអស់គ្នា ៖

 

ដោយ ៖ ជលស័យ


  • បាត់​មុខ​​មួយ​រយៈ Akon ក្លាយ​ជា​អ្នក​លក់​ការ៉េម​ក្នុង​បទ​ចម្រៀង​ថ្មី “Picky (Remix)” ជាមួយ​តារា​ចម្រៀង Joey Montana已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: