វាយ​តម្លៃ​សុខភាព ដោយ​ពណ៌​ទឹក​នោម

តម្រង់នោម ជាសរីរាង្គដែលអាចបណ្តេញជាតិពុល និងសារធាតុដែលច្រើនលើសតម្រូវការ ចេញមកក្រៅ តាមរយៈទឹកនោម បើតម្រង់នោមធ្វើការមិនបានល្អ នឹងមានសារធាតុពុលនៅក្នុងឈាមច្រើន ធ្វើ ឲ្យកើតមានអាការខុសប្រក្រតីផ្សេងៗដូចជា អស់កម្លាំងល្ហិតល្ហៃ ធុញអាហារ ក្អួតចង្អោរ ត្អើក ឆាប់ហត់ ហើមតាមខ្លួនប្រាណជាដើម។

ថ្ងៃនេះ ខេមបូមេក សូមបង្ហាញពីការតាមដាន និងវាយតម្លៃសុខភាព តាមរយៈពណ៌នៃទឹកនោមសម្រាប់លោកអ្នក៖

ទឹកនោមពណ៌ក្រហម

ប្រសិនបើទឹកនោមចេញមកពណ៌នេះ ត្រូវរំឭកមើលថា តើអ្នកបានទទួលទានអ្វីដែលមានពណ៌ស្រដៀងនេះឬទេ? ដូចជា ប្លេកបឺររី ឬស្ពៃក្ដោបពណ៌ស្វាយ ជាដើម។ ប៉ុន្តែបើប្រាកដក្នុងចិត្ត ថា ពុំបានទទួលទានអ្វីដែលស្រដៀងនឹងពណ៌ក្រហមទេ គឺប្រាកដជាសញ្ញាមិនល្អហើយ ព្រោះ ពណ៌ក្រហមនោះ អាចជាពណ៌ឈាមដែលត្រូវបានបញ្ចេញមកក្រៅ ដោយតម្រង់នោម ឬប្លោកនោម អាចមានរលាក។ បើមិនដូច្នេះទេ អាចមានអ្វីក្នុងរាងកាយដែលដាច់ ឬបែកធ្លាយមិនខាន គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

ទឹកនោមពណ៌ត្នោត

អាចមាន២ករណី គឺអាចបណ្តាលមកពីការទទួលទានសណ្តែក ក្នុងបរិមាណច្រើន ឬអាច ជាកំណកឈាមតូចៗ ដែលលាយឡំចេញមកជាមួយទឹកនោម ក៏ថាបាន។ យកល្អគួរទៅពិគ្រោះ ជាមួយគ្រូពេទ្យជាការប្រសើរ។

ទឹកនោមពណ៌លឿង

បើទឹកនោមចេញជាពណ៌លឿងខ្ចី អាចបណ្តាលមកពីថ្ងៃនោះ រាងកាយបានទទួលវីតាមីន B2 ច្រើនលើសតម្រូវការ រហូតដល់ត្រូវបណ្តេញចេញមកក្រៅ។ ប៉ុន្តែបើជាពណ៌លឿងចាស់ បានន័យថា អ្នកទទួលទានទឹកតិចពេកហើយ។ បើអ្នកប្រាកដក្នុងចិត្តហើយថា បានទទួលទានទឹកច្រើន ប៉ុន្តែ ហេតុអ្វីទឹកនោមនៅតែមានពណ៌លឿងចាស់ទៀតនោះ គួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យ ព្រោះអាចមានជំងឺតម្រង់នោម ឬជំងឺនៅសរីរាង្គទៀត ជ្រៀតជ្រែកហើយ។

ទឹកនោមពណ៌ល្អក់

ចំពោះអ្នកដែលមានទឹកនោមពណ៌ល្អក់ សាកល្បងទទួលទានទឹកក្រូចច្របាច់មើលសិន ថា តើបាត់ឬទេ? បើទឹកនោមមិនបាត់ល្អក់ទេ អាចបណ្តាលមកពីឆ្លងពីមេរោគមួយចំនួនក៏ថាបាន គួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។

ទឹកនោមមានពណ៌ទឹកក្រូច

អាចជាផលប៉ះពាលនៃការប្រើប្រាស់ថ្នាំភីរីដ្យូម (Pyridium) ដែលប្រើក្នុងការព្យាបាលជំងឺ រលាកប្លោកនោម។

ទឹកនោមពណ៌បៃតង

បើទឹកនោមមានពណ៌បែបនេះអាចបណ្តាលមកពីទទួលទានថ្នាំព្យាបាលអាការទប់ទឹកនោមមិនជាប់ ព្រោះនៅក្នុងថ្នាំនេះ មានសមាសធាតុផ្សំរបស់សារធាតុមេធីលីននឹងត្រូវបានបញ្ចេញចោលមកតាមរយៈទឹកនោមទើបធ្វើឲ្យទឹកនោម មានពណ៌បៃតង៕

ដោយ៖ NEA
ប្រភព៖ PasseportSanté


  • វាយ​តម្លៃ​សុខភាព ដោយ​ពណ៌​ទឹក​នោម已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: