សូម្បី​តែ​ម្ចាស់​បទ​ក៏​អត់​មិន​សរសើរ​មិន​បាន​ដែរ

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវបទចម្រៀង Original ថ្មីមួយមានចំណងជើងថា ទីនេះមានមនុស្សខូចចិត្ត បទចម្រៀងនេះដែលគឺជាស្នាដៃនិពន្ធរបស់លោក ហេង ពិទូ និងបកស្រាយដោយ កញ្ញា ADDa ។

បទចម្រៀងនេះស្រូបទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ ពួកគេបានលាន់មាត់សរសើរបទចម្រៀងនេះគ្រប់ៗគ្នា និងទទួលបានការទស្សនារាប់ម៉ឺនដងក្នុងរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ។

បទនេះដែរត្រូវបានកញ្ញា ADDa ដាក់ចូលក្នុងកម្មវិធី Smule ដើម្បីឲ្យ Fan របស់គាត់អាចច្រៀងបទនេះរួមគ្នាជាមួយគាត់បាន។ ហើយក្នុងចំណោមការច្រៀងរួមគ្នានោះ មាន Fan ម្នាក់របស់គាត់ដែលបកស្រាយបានយ៉ាងល្អប្រៀបដូចអ្នកចម្រៀងអាជីពអញ្ចឹង ដែលសូម្បីតែម្ចាស់បទផ្ទាល់ក៏អត់មិនសរសើរ និង ចែករំលែក Video នោះមិនបានដែរ៕

 

ប្រភព ៖ ដោយ ៖ ខេស្រ៉ី


  • សូម្បី​តែ​ម្ចាស់​បទ​ក៏​អត់​មិន​សរសើរ​មិន​បាន​ដែរ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: