រឿង​រ៉ាវ​ទាំង​៥​យ៉ាង​ដែល​អាម៉ាស់​បំផុត​របស់ Taylor Swift

Taylor Swift គឺជាកំពូលតារាចម្រៀងស្រីដែលស្ថិតនៅក្នុងដួងចិត្តប្រិយមិត្តភាគច្រើនបំផុត។ អ្នកគាំទ្រតែងតែច្រៀងនូវបទចម្រៀងទាំងឡាយរបស់នាង ហើយនាងតែងយល់ថានាងគឺជាកំពូលតារាចម្រៀង។

ជាមួយនឹងភាពជោគជ័យនាង តារាចម្រៀងវ័យក្មេងសម្លេងពីរោះរូបនេះក៏បានឆ្លងកាត់ភាពអាម៉ាសមួយចំនួនដែរដោយការរអិលជើងដួលជាច្រើនដង។

ខាងក្រោមនេះ គឺរឿងអាម៉ាស់ៗទាំង៥របស់នាង ៖

១. នៅពេលដែល Kanye West មិនអនុញ្ញាតអោយនាងបញ្ចប់ពាក្យពេចន៍របស់នាង

វាជារឿងដ៏ហួសចិត្តមួយសម្រាប់អ្នកគាំទ្រក៏ដូចជារូបនាងផ្ទាល់។ កំពុងពេលមួយក្នុងកម្មវិធី  2009 MTV VMA Awards នាងនៅតែជាតារាឆ្នើមដែលរះចែងចាំង ហើយនាងបានឈ្នះនូវពានរង្វាន់ the Best Female Video  ប្រចាំឆ្នាំ ។ ខណៈនោះដែរ អ្នកគាំទ្រនៅទីនោះផ្ទាល់ក៏ជានៅតាមគេហដ្ឋានបានអបអរសាទរចំពោះនាង ដោយឡែកតែ Kanye West ហាក់បីដូចជាមិនសប្បាយចិត្តនឹងលទ្ធផលនោះឡើយ។ គាត់បានឡើងទៅលើឆាក ហើយបាននិយាយចំៗមុខនាងថា ” Taylor! ខ្ញុំពិតជាចូលរួមអបអរសម្រាប់អ្នក ប៉ុន្តែខ្ញុំគិតថា Beyonce ឯណោះទេដែលស័ក្ដិសមនឹងទទួលពានរង្វាន់នេះ។

២. នៅពេលដែលនាងព្យាយាមរាំ

ការពិតមិនអាចប្រកែកបាន នាងមានសម្លេងល្អក៏ដូចជាបទចម្រៀងដែលពីរោះៗច្រើន តែបើនិយាយពីការរាំវិញ វាហាក់ដូចជាឆ្គងសម្រាប់នាង។

៣. នៅពេលដែលនាងបានឈរថតរូបជាមួយបុរសម្នាក់ដែលស្ថិតសម្លៀកបំពាក់ Swastika

កាលពីនាងមានអាយុ ១៩ឆ្នាំ វាគឺជាជំហានដំបូងបំផុតក្នុងអាជីពជាតារាចម្រៀងរបស់នាង ហើយនាងទទួលបានអ្នកគាំទ្រជាច្រើន។ កាលនោះផងដែរមានប្រិយមិត្តម្នាក់បានសុំនាងថតរូបជាមួយ ហើយបណ្ដាលអោយររបស់រអិលម៉្យាងពណ៌ក្រហមដែលនៅជាប់នឹងអាវរបស់បុរសម្នាក់នោះប្រឡាក់លើខ្លួនប្រាណនាង។

៤. នៅពេលដែលនាងបានគិតថានាងបានឈ្នះចម្រៀងអាល់ប៊ុមប្រចាំឆ្នាំ

ក្នុងកម្មវិធី the 2014 Grammy Awards នាងបានគិតថានាងនឹងឈ្នះពានរង្វាន់ប្រចាំឆ្នាំ។ ជាអកុសលនាងមិនបានឈ្នះឡើយ។

៥. នៅពេលដែលរ៉ូបរបស់នាងបានហោះប៉ើងឡើងលើ

រឿងដ៏អាម៉ាស់នេះបានកើតឡើងនៅពេលដែលនាងបានឡើងសម្ដែងនៅលើក្នុងការប្រគំតន្ត្រីមួយ។ កំពុងតែបង្ហាញទេពកោសល្យក្នុងរ៉ូបពណ៌ខៀវមួយ ស្រាប់តែរ៉ូបរបស់នាងបានប៉ើងឡើងលើដោយសារខ្យល់។ យ៉ាងណាមិញ នាងក៏បានស្លៀកខោខ្លីរឹបពីក្នុងដែរ ដែលបានជួបនាងមិនសូវជាមានភាពអៀនខ្មាសខ្លាំង។

ប្រភព ៖
ប្រែសម្រួល ៖ Gemini Fleta


  • រឿង​រ៉ាវ​ទាំង​៥​យ៉ាង​ដែល​អាម៉ាស់​បំផុត​របស់ Taylor Swift已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កំសាន្ត
Tags: