MICE ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​អារម្មណ៍​ ព្រោះ​ជា​ផ្លូវ​កាត់​ជួយ​សេដ្ឋកិច្ច​​

MICE ដែល​​មាន​​ពាក្យ​​មកពី Meeting Incentive Conference Exhibition ចង់​​ឲ្យ​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ងាក​មក​​ចាប់​​អារម្មណ៍ បន្ទាប់​​ពី​​ឧស្សាហកម្ម ​MICE ជឿ​​ថា​​ជា​​កម្លាំង​​រុញ​​ច្រាន​​ជួយ​​ជំរុញ​ឲ្យ​​អ្នក​​ធុរកិច្ច​​ព្រម​​ទាំង​​សេដ្ឋកិច្ច​​កម្ពុជា​​រីក​​ចម្រើន​យ៉ាង​​​មាន​​ប្រសិទ្ធភាព ​​និង​​បង្កើត​ផល​​ជា​មួយ​​គ្នា ដើម្បី​​នាំ​​មក​​នូវ​​ភាព​​ជោគ​​ជ័យ​​ឈរ​​លើ​​មូល​​ដ្ឋាន​​ នៃ​​កិច្ច​​សហការ​​គ្នា។

 

MICE ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​អារម្មណ៍​ ព្រោះ​ជា​ផ្លូវ​កាត់​ជួយ​សេដ្ឋកិច្ច​​

 

 

អ្នក​ស្រី សុ​ផះ​វណ្ណ ទី​រះ​រ៉ាត់ អនុ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ និង​អភិវឌ្ឍន៍​ធុរកិច្ច បាន​ថ្លែង​នៅ​ក្នុង​ពិធី Thailand MICE Road Show Cambodia 2016 ថា តាំង​ពី​បង្កើត MICE នៅ​ឆ្នាំ​២០០៦​ មាន​ប្រទេស ​៨ ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​សមាជិក តែ​កម្ពុជា​ និង​ឡាវ​មិន​ទាន់​បាន​ចូល MICE នៅ​ឡើយ ។ ម្ល៉ោះ​ហើយ​អ្នក​ស្រី​ចង់​ឲ្យ​ក្រុម​ប្រទេស CLMVT ​មាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម​ និង​ថៃ​ដែ​ល​មាន​ផ្ទៃ​ដី​ត​ជាប់​គ្នា​ទាំង​ ៥ ​ប្រទេស​មក​ជា​ចំណុច​ដ៍​រឹង​មាំ ដើម្បី​ប្រមូល​កម្លាំង​ភ្ជាប់​ដំណើរ​រវាង​គ្នា​​ និង​គ្នា ទៅ​ជាមួយ​គ្នា​ធំ​ឡើង​ជាមួយ​គ្នា​ចំពោះ​ភាព​រីក​ចម្រើន។

 

សម្រាប់​​អ្នក​ស្រី​ជឿ​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ចូល​រួម​ជាមួយ MICE ព្រោះ​ថា​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ជាង​វិស័យ​ទេសចរណ៍​ទៅ​ទៀត។ ផល​ប្រយោជន៍​នៃ​ការ​ចូល​រួម​នេះ គឺ​​ប្រទេស​​ជា​សមាជិក​មាន​សិទ្ធ​រៀប​ចំ​ទី​ក្រុង​មួយ​ដែល​មាន​ភ្ញៀវ​មក​ពី​ជុំវិញ​ពិភពលោក​មក​​​ប្រជុំ​ជា​លក្ខណៈ MICE ដែល​ចំណុច​នេះ​អាច​​ទាញ​ចំណូល​បាន​ច្រើន​ពី​ដៃ​គូ​ជំនួញ​បូក​រួម​ទាំង​បទពិសោធន៍ ​នៃ​ការ​ធ្វើ​ធុរកិច្ច។

 

MICE ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​អារម្មណ៍​ ព្រោះ​ជា​ផ្លូវ​កាត់​ជួយ​សេដ្ឋកិច្ច​​

 

គោល​បំណង​នៃ​កិច្ច​សហប្រតិបត្តិការ ​គឺ​ដើម្បី​បង្កើត​វេទិកា​កណ្ដាល​រវាង​គ្នា​និង​គ្នា​ចំពោះ​ដៃ​គូ​ជំនួញ​ផ្នែក​រដ្ឋ ផ្នែក​ឯក​ជន មក​ពី​ថៃ​និង​កម្ពុជា​ដែល​ពាក់​ព័ន្ធ​នឹង MICE។ វា​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​វេទិកា​ជំនួញ​ផ្សេង​ៗ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ក្នុង​ការ​ផ្លាស់​ប្ដូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គោល​ការណ៍​ជំនួញ។

 

គួរ​បញ្ជាក់​ថា ​នៅ​ប្រទេស​ថៃ បាន​ទទួល​អ្នក​ដំណើរ​ធុរកិច្ច​ពី MICE ជា​ប្រភេទ Business event ចំនួន​១លាន​នាក់ ​ព្រម​ទាំង​រក​ចំណូល​បាន​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥ ដែល​រក​បាន​ច្រើន​ជាង​វិស័យ​ទេសចរណ៍​៣ដង៕

 

MICE ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​អារម្មណ៍​ ព្រោះ​ជា​ផ្លូវ​កាត់​ជួយ​សេដ្ឋកិច្ច​​

 

MICE ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​អារម្មណ៍​ ព្រោះ​ជា​ផ្លូវ​កាត់​ជួយ​សេដ្ឋកិច្ច​​

 

សូមអាន៖    Mart មួយ​នៅ​ភ្នំពេញ​គ្រោង​បម្លែង​ខ្លួន​ជា​ផ្សារ​ទំនើប​អេ​ឡិច​ត្រូ​និច​ដំបូង​គេ​ លក់​ទំនិញ​ជាង ​៦​ម៉ឺន​មុខ

 

 

អត្ថបទ៖ លឹម សុ​នា