កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​

កសិករ​​ចិន​​វ័យ​៥១​ឆ្នាំ​ម្នាក់​​​​បាន​​ច្នៃ​បង្កើត​​​​​ចេញ​ជា​​​កូន​​កប៉ាល់​មុជ​ទឹក​មួយ​គ្រឿង​​​ចំណាយ​​អស់​ ៥​ពាន់​យាន់ (៧៧២​ដុល្លារ) ធ្វើ​ឲ្យ​សារព័ត៌មាន​ជា​ច្រើន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ។

 

កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​
 

តាម​សារព័ត៌មាន People Dailyលោក Zhang Shengwu មក​​ពី​ក្រុង​ Maanshan ខេត្ត​​ Anhui ភាគ​ខាង​កើត​ប្រទេស​ចិន​​ បាន​ចំណាយ​ពេល​​ពីរ​ខែ​ដើម្បី​បង្កើត​​​កូន​កប៉ាល់​នោះ​ឡើង។ កប៉ាល់​មុជ​ទឹក​ដែល​អាច​ផ្ទុក​មនុស្ស​១​នាក់​បាន​​របស់​លោក Zhang មាន​ប្រវែង​៦​ម៉ែត្រ ដោយ​មាន​ភ្ជាប់​​បំពង់​ទុយយោ​​តូច​ទៅ​​លើ​ផ្ទៃ​ទឹក​​ដើម្បី​​ផ្ដល់​​អុកស៊ីហ្សែន​​ក្នុង​បន្ទប់​​កប៉ាល់​ខាង​ក្នុង​ពេល​​មុជ​ទឹក​។

 

​បើ​តាម​លោក Zhang បាន​ឲ្យ​ដឹង​ថា​លោក​មិន​អាច​បើក​កប៉ាល់​របស់​លោក​មុជ​ទឹក​បាន​យូរ​​​​​ទេ ដោយ​សារ​តែ​​បន្ទប់​កប៉ាល់​តូច​ចង្អៀត​​​​​និង​មិន​អាច​ផ្ទុក​​បំពង់​ខ្យល់​​​បាន​គ្រប់​គ្រាន់​។ ចំពោះ​​​​​ល្បឿន​កប៉ាល់​មុជ​ទឹក​របស់​លោក​​គឺ​​អាច​ធ្វើ​ដំណើរ​​បាន​ល្បឿន​១១​គីឡូម៉ែត្រ​ក្នុង​​​ម៉ោង​។ នេះ​បើ​តាម​សារព័ត៌មាន China.com។

 

កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​
 

ចំពោះ​ការ​បង្កើត​​ខាង​លើ លោក Zhang បាន​ទទួល​ប័ណ្ណ​ប៉ាតង់​ពី​ការិយាល័យ​​កម្មសិទ្ធិ​បញ្ញា​​នៃ​ប្រទេស​ចិន​ផង​ដែរ។ ចំពោះ​លោក​ Zhang ផ្ទាល់​លោក​បាន​ឲ្យ​ដឹង​ថា​លោក​​នឹង​មាន​គម្រោង​អភិវឌ្ឍ​​ធ្វើ​ទូក​សង្គ្រោះ​​​នា​ពេល​​ខាង​មុខ​ផង​​ដែរ៕

 

កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​
កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​
កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​
កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​

​ចុចអាន៖ កប៉ាល់​ទេសចរ​ណ៍​យក្ស​ទាំង​១០​ដែល​ទំនើប​និង​មាន​តម្លៃ​ថ្លៃ​ខ្ទង់​ពាន់​​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people Daily​​​​​​