ភ្លៀង​​និង​ខ្យល់​កន្ទ្រាក់មួយប្រាវ បំផ្លាញ​ផ្ទះ ៣៤៨ ខ្នង ៣ នាក់របួស ​

ក្រោយ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ទ្រាក់​ប៉ុន្មាន​ថ្ងៃ​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣៤៨ ខ្នង មណ្ឌល​សុខភាព ១ សាលារៀន ១ សាលាឃុំ ១ និង ​សាលាឆាន់ ១ បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​​មធ្យម។ នេះ​បើ​តាម​របាយការណ៍​បឋម ដែល​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​​ជាតិ​គ្រប់គ្រង គ្រោះ​មហន្តរាយ​ទទួល​បាន។
ភ្លៀង​​និង​ខ្យល់​កន្ទ្រាក់មួយប្រាវ បំផ្លាញ​ផ្ទះ ៣៤៨ ខ្នង ៣ នាក់របួស ​

 

លោក កែវ វី បាន​ឱ្យ​ Sabay ដឹង​​តាមទូរសព្ទអម្បាញ់មិញថា ខេត្ត​ដែល​ទទួល​រង​ការ​ខូចខាត​ ដោយសារ​ខ្យល់​កន្ទ្រាក់​ទាំងនោះ​មាន៖

 

-ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង របើក​​ដំបូល​ផ្ទះ ១ ខ្នង
-ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប មាន​ផ្ទះ​រលំ ២៤ ខ្នង ខូចខាត​មធ្យម ២៣៥ ខ្នង មណ្ឌល​សុខភាព ១ ខ្នង សាលារៀន ១ ខ្នងសាលាឃុំ ១ ខ្នង និងធ្វើ​ឱ្យមនុស្ស ៣​នាក់​​រងរបួស​
-ឃុំ ៤ ក្នុង​ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ មាន​ផ្ទះ​រលំ ៧ ខ្នង និង​របើក​ដំបូង ៣៣ ខ្នង
-ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​មាន​ផ្ទះ ២ ខ្នង​ខូចខាត​ធ្ងន់ធ្ងរ និង​របើក​ដំបូល ១៣ ខ្នង
-ស្រុក​សង្កែ និង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ផ្ទះ​របើក​ដំបូល ៣៤ ខ្នង និង​សាលាឆាន់​មួយ​ខ្នង៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ