រក​ឃើញ​​ម៉ាំមី​​​ម្ដាយ​​​បី​កូន​​ក្លាយ​ជា​ថ្ម​​​​​​​​អាយុ​៤៨​០០​ឆ្នាំ​ នៅ​តៃវ៉ាន់

​​ក្រុម​​បុរាណ​វិទូ​​​បាន​​គាស់​កកាយ​​រក​ឃើញ​​​​​​​​គ្រោង​​ឆ្អឹង​​​ម្ដាយ​​​​វ័យ​ក្មេង​​​ រួម​​ជា​មួយ​​​កូន​​តូច​​ម្នាក់​​ផង​​ក្នុង​ដៃ ​​​​​​​​​ដោយ​គេ​សន្និដ្ឋាន​ថា​​​​​​មាន​អាយុកាល​​​​ជាង​ ៤​៨០០​​​ឆ្នាំ​​​មុន​មក​ម្ល៉េះ។​

 

រក​ឃើញ​​ម៉ាំមី​​​ម្ដាយ​​​បី​កូន​​ក្លាយ​ជា​ថ្ម​​​​​​​​អាយុ​៤៨​០០​ឆ្នាំ​ នៅ​តៃវ៉ាន់

​​​​​

ការ​រក​ឃើញ​​ម្ដាយ​កូន​គួរ​​ឲ្យ​ភ្ញាក់ផ្អើល​​នេះ​​គឺ​ ស្ថិត​​ក្នុង​ចំណោម​​​​សាកសព​​​​​ជាង​​៤៨​​ផ្សេង​​ទៀត​​​​​ ចេញ​ពី​ក្នុង​ផ្នូរ​​​ជា​ច្រើន​​នៅ​តៃវ៉ាន់​ ​រួម​ទាំង​​​ផូស៊ីល​​​ក្មេង​តូចៗ​​​​ ៥​នាក់​​ផង​។

 

​​​​​​​​​​​ក្រុម​អ្នក​​ស្រាវជ្រាវ​​​​​​​​​ប្រទះ​​​ឃើញ​ម៉ាំមី​ម្ដាយ ដោយ​​​បាន​ពិពណ៌នា​ថា​​​​ជា​​ឆ្អឹង​​​​តាំង​​ពី​យុគ​ថ្ម​​​ ​​​និង​ជា​​សញ្ញា​​​​​​​នៃ​សកម្មភាព​​​​មនុស្ស​​​​​​​​​​សម័យ​មុន​ដំបូង​ ​នៅ​ភាគ​កណ្ដាល​​កោះ​តៃវ៉ាន់។ ​​​គ្រោង​​ឆ្អឹង​​​​​​ត្រូវ​​គេ​ជីក​​បាន​​​​​​​នៅ​តំបន់​ផ្នូរ​ Taichung ​បង្ហាញ​​ពី​ម្ដាយ​​បី​ឱប​កូន​​​ជាប់​នឹង​ទ្រូង ​​​​ភ្នែក​សម្លឹង​​​មើល​​កូន​​ដោយ​​ក្ដី​ស្រលាញ់​​។

 

ក្រោយ​​រក​ឃើញ​​អ្នក​​​​​​ជំនាញ​​​​​បាន​​ធ្វើ​​វិភាគ​កាបូន​​​ឆ្អឹង ​​​​​ទើប​​ដឹងថា​​​វា​មាន​អាយុ​កាល​​​​ដ៏​វែង​​បែប​ដូច្នេះ​។​ កំណាយ​​​​​ខាង​លើ​បាន​​ចាប់ផ្ដើម​​តាំង​ពី​ខែ​​ឧសភា​​​​​​​​​​​​​​ឆ្នាំ​ ២០១៤ ​​និង​​ប្រើ​​ពេល​​មួយ​ឆ្នាំ​​ទើប​​បញ្ចប់​ពេល​នេះ។

 

​​យោង​​តាម​​ប្រភព​​ខាង​លើ​​​​​​​​​ ម្ដាយ​​​​​មាន​កម្ពស់​ ១៦០​សង់ទីម៉ែត្រ ​​និង​កូន​​ក្នុង​ដៃ​​​កម្ពស់​ ៥០​សង់ទីម៉ែត្រ ​​​តែ​មិន​បាន​បញ្ជាក់​​ភេទ​ ​​​និង​​ការ​ស្លាប់​របស់​អ្នក​ទាំង​ពីរ​ឡើយ​៕

 

រក​ឃើញ​​ម៉ាំមី​​​ម្ដាយ​​​បី​កូន​​ក្លាយ​ជា​ថ្ម​​​​​​​​អាយុ​៤៨​០០​ឆ្នាំ​ នៅ​តៃវ៉ាន់

 

រក​ឃើញ​​ម៉ាំមី​​​ម្ដាយ​​​បី​កូន​​ក្លាយ​ជា​ថ្ម​​​​​​​​អាយុ​៤៨​០០​ឆ្នាំ​ នៅ​តៃវ៉ាន់

 

រក​ឃើញ​​ម៉ាំមី​​​ម្ដាយ​​​បី​កូន​​ក្លាយ​ជា​ថ្ម​​​​​​​​អាយុ​៤៨​០០​ឆ្នាំ​ នៅ​តៃវ៉ាន់

 

 

ចុចអាន៖ សួន​មួយ​​នៅ​ប៉ាឡេស្ទីន​ ​សត្វ​​ទាំង​អស់​ក្លាយ​ជា​ម៉ាំមី​ដេក​រណូករណែល

ចុចអាន៖ ​ម៉ាំមី​​សុនខ​​​​​ដ៏​កម្រ​ជាង​១២០០០​​ឆ្នាំ​ ​រក្សា​រូប​រាង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Daily Mail