ក្មេង​ទើប​កើត​លើ​យន្តហោះ​​​​​​​​ ត្រូវ​​​គេ​ដាក់​​ឈ្មោះ​​​​ដូច​​​​ជើង​​​​ហោះហើរ​ Jet Star

​​​​ស្ត្រី​​​ពពោះ​​​ជនជាតិ​មីយ៉ាន់ម៉ា​​​​​​​​ម្នាក់ ​​​​​​បាន​សម្រាល​​​​​​កូន​តូច ខណៈ​កំពុង​​ជិះ​​​លើ​​យន្តហោះ​​​​របស់​​ជើង​​ហោះ​ហើរ​​ Jetstar Asia ​​​ដែល​​​​ធ្វើ​​ឲ្យ​គ្រប់​​ភ្ញាក់ផ្អើល​​​។ ​ក្រោយ​​​​​សម្រាល​រួច​​​​ កូន​របស់​គាត់​​​ត្រូវ​បាន​ដាក់​ឈ្មោះ​​​​​​​ដូច​​យន្តហោះ​​​​ជិះ​តែម្ដង​គឺ​ Saw Jet Star។

 

ក្មេង​ទើប​កើត​លើ​យន្តហោះ​​​​​​​​ ត្រូវ​​​គេ​ដាក់​​ឈ្មោះ​​​​ដូច​​​​ជើង​​​​ហោះហើរ​ Jet Star

 

​​​​​​​កូន​ប្រុស​​​​​​​នេះ​បាន​កើត​​លើ​ជើង​ហោះហើរ​លេខ 3K583 កាល​ពី​ថ្ងៃ​​សុក្រ​​សប្ដាហ៍​មុន ​​​ដោយ​មាន​​ជំនួយ​​ពី​​ក្រុម​វេជ្ជបណ្ឌិត​​​ចំនួន​ ៣​នាក់​​​ផង។

 

​​​យន្ត​ហោះ​​​​ល្បី​ឈ្មោះ​​​ប្រចាំ​អាស៊ី​នេះ​ បាន​ធ្វើ​ដំណើរ​​​​​​ចេញ​​ពី​​ប្រទេស​សិង្ហបុរី ​​​​និង​​​ចុះ​ចត​​នៅ​ទីក្រុង​​យ៉ាងហ្គូន​ ​ប្រទេស​​​មីយ៉ាន់ម៉ា។ ​ទាំង​ម្ដាយ​​ និង​កូន​​ត្រូវ​​​​​គេ​​​​​នាំ​​ចេញ​​ពី​​យន្ត​​យ៉ាង​ប្រញាប់ប្រញាល់​​​ពេល​​ចុះ​ចត ​​​ទៅកាន់​​​​មន្ទីរពេទ្យ​​ក្នុង​​​ស្រុក​មួយ​ ​​​​​​​រួម​ជាមួយ​សុខភាព​​ល្អ​ធម្មតា។

 

បើ​តាម​​សម្ដី​​អ្នក​​នាំ​ពាក្យ​​ក្រុមហ៊ុន​ Jetstar ​​​​​​កំណើត​របស់​​ក្មេង​​ប្រុស​​​ត្រូវ​​បាន​​អ្នក​ដំណើរ​​​លើ​​យន្តហោះ​ផ្សេងទៀត​សាទរ​ ដែល​​ភាគ​ច្រើន​​ជា​ជន​​មីយ៉ាន់ម៉ា ដូច​គ្នា។​ ​​ក្មេង​​​​​ខាង​លើ​មាន​​ទម្ងន់​ ២,៩​គីឡូក្រាម និង​​ជា​ក្មេង​​កើត​​​ដំបូង​គេ​បំផុត​​​លើ​​ជើង​ហោះហើរ​ Jetstar Asia។

 

បន្ថែម​​លើ​នេះ ​ក្រុមហ៊ុន​បានអបអរ​​សាទរ​​​​ដល់​គ្រួសារ​​​​​​ក្មេង​​ និង​​​​​ឧបត្ថម្ភ​​​ប្រាក់​ ១​០០០​ដុល្លារ​​អាមេរិក​​។ ​​​ស្ត្រី​​ទើប​​​សម្រាល​កូន​​​រូប​នេះ​​​ ប្រាប់​ថា​​គាត់​​សម្រេច​ចិត្ត​​ដាក់​ឈ្មោះ​កូន​របស់​ខ្លួន​​​​ដូច្នេះ ​ដោយ​សារ​​​​​​​​គាត់​​ទទួល​​​ការ​ជួយ​​ថែទាំ ​​និង​​ប្រាក់​​​ជាច្រើន​ពី​​ក្រុមហ៊ុន​​អាកាសចរណ៍​​។

 

​អ្នក​នាំ​ពាក្យ​​បន្ត​​ថា​​ “​គោលការណ៍​​របស់​​ Jetstar ​​​គឺ​អនុញ្ញាត​​ឲ្យ​​ស្ត្រី​​​ពពោះ​​​​​ ​៤០​សប្ដាហ៍​​ ត្រូវ​​​ធ្វើ​​ដំណើរ​​​​តែ​​មិន​ឲ្យ​លើស​​​​​​​ពី​ចម្ងាយ​ផ្លូវ​ ៣ម៉ោង​ទេ ​ហើយ​​ Jetstar ​​បាន​​តម្រូវ​​ឲ្យ​​ស្ត្រី​​​ពពោះ​ចាប់​ពី​ ២៨សប្ដាហ៍​​ឡើង​​ទៅ ​ត្រូវ​​បង្ហាញ​​​​​លិខិត​​​​បញ្ជាក់​​ថា​​​អាច​ជិះ​យន្តហោះ​​បាន​​ ឬ​​​​អត់​ ផងដែរ​៕

ចុចអាន៖ ​ជាង១៦០ប្រទេស​ ​ព្រមព្រៀង​គ្នាប្រើ​ប្រាស់​ផ្កាយរណប​តាម​ដាន​ជើង​ហោះហើរ

ចុចអាន៖ ​ជើង​ហោះហើរមាន​សុវត្ថិភាព​តិច​បំផុតទាំង​ ១០លើលោក មាន​​​៩ ​មក​ពី​ឥណ្ឌូណេស៊ី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Strait Times