Google​ ​ត្រៀម​ចេញលក់​ ​Smartwatch​ ​តម្លៃ​ ​៥០ដុល្លារ​

ដោយ​សារ​តែ​ចំនួន​អ្នក​ប្រើ​ប្រាស់​​នាឡិកា​វៃ​ឆ្លាត (​Smartwatch​) ​ហាក់​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ដូច​នេះ​ខាង​ ​Google​ ​ក៏​បាន​រួម​សហការ​ជា​មួយ​ ​Pebble​ ​ក្នុង​ការ​ផលិត​ ​Smartwatch​ ​លើក​ដំបូង​ ​និង​មាន​តម្លៃ​ទាប​ត្រឹម​តែ ៥០ដុល្លារ។

 

Google​ ​ត្រៀម​ចេញលក់​ ​Smartwatch​ ​តម្លៃ​ ​៥០ដុល្លារ​

 

Smartwatch​ ​ដំបូង​របស់​គេ​នេះ​ ​គឺ​មាន​ម៉ូដែល​ ​MODE​ ​ដែល​​​ត្រូវ​បាន​​ផលិត​មក​ជា​មួយ​រូប​រាង​ដ៏​ទាក់ទាញ​ ​ហើយ​ប្លែក​ត្រង់​ខ្សែ​របស់​វា​ ដោយ​​អ្នក​ប្រើ​ប្រាស់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​។​ ​លើស​ពី​នេះ​គឺ​វា​ដំណើរ​ការ​ដើរ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ប៉ុន្តែ​ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេង​ទៀត​​ ខាង​ Google មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ​។​

 

Google​ ​ត្រៀម​ចេញលក់​ ​Smartwatch​ ​តម្លៃ​ ​៥០ដុល្លារ​

 

ជាមួយ​គ្នា​នេះ​ដែរ​ ​Google​ ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ Smartwatch ប្រភេទ​នេះ​ ​និង​មាន​វត្តមាន​លើ​ទី​ផ្សារ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ ​ជា​មួយ​តម្លៃ​ ​៥០ដុល្លារ​ ​សម្រាប់​ម៉ូដែល​ខ្សែ​ប្លាស្ទិក​ ​និង​តម្លៃ​ ៦០ដុល្លារ​សម្រាប់​ម៉ូដែល​ខ្សែ​ស្បែក​៕

 

 

អាន៖ មិន​ធម្មតា! ​ដើម​ឆ្នាំ​នេះ​ប្រាក់​ចំណេញ​របស់​ Facebook កើន​ឡើង​គុណ​នឹង​បី​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​gsmarena