ជប៉ុន​ ប្រកាស​​ផ្លូវ​ការ​ នៃ​ការ​បាត់​បង់កែវយឹត​​អវកាស​​​ប្រមាញ់​ Black Hole

ភ្នាក់ងារ​រុករក​លំហអាកាស​របស់​​​ជប៉ុន​ (JAXA) បាន​ប្រកាស​​នៃ​ការ​បាត់​បង់​ជា​ផ្លូវ​ការ​នូវ​កែវយឹត​​ ដែល​ទើប​តែ​​ដាក់​បង្ហោះ​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ។

 

ជប៉ុន​ ប្រកាស​​ផ្លូវ​ការ​ នៃ​ការ​បាត់​បង់កែវយឹត​​អវកាស​​​ប្រមាញ់​ Black Hole

 

​​​​ការ​បាត់បង់​​កែវយឹតឈ្មោះ​ Hitomi នេះ​​ដោយ​សារ​តែ​ការ​​កាត់​ផ្ដាច់​ចេញ​ពី​គ្នា​នៃ​បំណែក​សំខាន់ៗ​ ​ដូច​ជា​បន្ទះ​សូឡា​​ដែល​មាន​នាទី​ដំណើរ​ការ​កែវយឹត​​ បាន​​ផ្ដាច់​ចេញ។ ​អ្នក​ស្រាវជ្រាវ​​បាន​លើក​ឡើង​​ថា​ ​ភាព​បរាជ័យ​​នេះ​ក៏​មាន​ការ​ចូល​រួម​ចំណែក​ពី​​ ការ​ Error របស់​មនុស្ស​ផង​ដែរ។

 

​បើ​តាម​ការ​រាយការណ៍​របស់​សារ​ព័ត៌មាន​ Nature បាន​ឲ្យ​ដឹង​ថា​ ការ​គួបផ្សំ​គ្នា​រវាង​បញ្ហា​នៃ​ Software ព្រម​ទាំង​ភាព​ Error នៃ​កម្មវិធី ​បណ្ដាល​ឲ្យ​កែវយឹត​មិន​អាច​គ្រប់​គ្រង​​​ការ​រង្វិល​បាន​ រហូត​ដល់​ធ្វើ​ឲ្យ​បំណែក​ចំនួន​១០​ ផ្ដាច់​ចេញ​ពី​ខ្លួន​​ ដែល​ក្នុង​នោះ​រួម​មាន​បន្ទះ​សូឡា​​ផង​ដែរ។

 

Hitomi ជា​​​កែវយឹត​អវកាស​ដែល​​មាន​តម្លៃ​ ៣៦៥​​លាន​ដុល្លារ​ បង្កើត​ឡើង​សម្រាប់​ស្កេន​សកល​លោក​ទាំង​មូល​ ដើម្បី​​អាច​បង្ហាញ​ជា​ទ្រង់​ទ្រាយ​ដែល​មាន​មាត្រដ្ឋាន​ធំ​ រួម​ទាំង​ស្កេន​​​រក​ តំបន់​​ខ្មៅ ​(Black Hole) និង​បណ្ដុំ​​នៃ​ហ្វូង​ផ្កាយ​ផង​ដែរ៕​​​​​​​

 

ចុច​អាន៖ ទស្សនា​​វីដេអូ​ផ្កាយ​ផ្ទុះ​​ ថត​បាន​លើក​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PopSci​​​​