Zuckerberg​​​ ​​​ចង់​ជួយ​លុប​បំបាត់​ជំងឺ​គ្រប់​ប្រភេទ​​សតវត្ស​នេះ​

លោក​ Mark Zuckerberg បាន​ចែក​រំលែក​ពី​គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​បំណង​ធំៗ​របស់​ខ្លួន​ ដោយ​ចង់​​ជួយ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ នៅ​ត្រឹម​ចុង​សតវត្ស​នេះ។

 

Zuckerberg​​​ ​​​ចង់​ជួយ​លុប​បំបាត់​ជំងឺ​គ្រប់​ប្រភេទ​​សតវត្ស​នេះ​

 

ស្ថាបនិក​បណ្ដាញ​​ Facebook បាន​ថ្លែង​ដូច្នេះ៖ “ស្រប​ពេល​ដែល​ជួយ​ពិភពលោក​ឲ្យ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​គឺ​ជា​កាតព្វកិច្ច​ចម្បង​មួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ នៅ​មាន​​បញ្ហា​ប្រឈម​សកល​ជា​ច្រើន​ទៀត​ដែល​យល់​ថា​​​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ ​ដូច​ជា​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​​មុន​បញ្ចប់​សតវត្ស​នេះ, បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​អប់រំ​ និង​ការពារ​បរិស្ថាន​ពី​បម្រែបម្រួល​ធាតុ​អាកាស”។

 

​គួរ​រំលឹក​ថា​​ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​រួម​ទាំង​ភរិយា​ បាន​បង្កើត​មូលនិធិ​​មួយ​ឈ្មោះ​ Chan Zuckerberg ​ដើម្បី​ជួយ​​បង្កើន​ប្រសិទ្ធភាព​លើ​គ្រប់​វិស័យ​ ដូច​ជា​សុខភាព​ អប់រំ ​និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជា​ដើម៕​​​​​​
​​​​
ចុច​អាន៖ ចង់​ដឹង​ទេ Facebook អាច​រក​លុយ​​​​ពី​អ្នក​ប្រើប្រាស់​​ម្នាក់ៗ​បាន​ប៉ុន្មាន​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Telegraph​​​​