F5 ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​សហគ្រាស​អាជីវកម្ម

F5 ជា​ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ការ​ផ្លាស់ប្តូរ Data Center និង​ការ​កាត់​បន្ថយ​ហានិភ័យលើ Application Word​ ដែល​ទើប​ត្រូវ​បាន​ណែនាំ​សម្រាប់​សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា។

 

លោក តាំង​ បូរ៉ាត់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន First Cambodia ឲ្យ​ដឹង​ថា F5 ផ្តល់​ដំណោះស្រាយ​ទាំង​ស្រុង​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ការ​ផ្លាស់ប្តូរ Data Center និងការ​​ជួយ​កាត់​បន្ថយ​ហានិភ័យលើ Application Word។

 

F5 ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​សហគ្រាស​អាជីវកម្ម

លោក  តាំង​ បូរ៉ាត់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន First Cambodia

 

លោក​ថា សហគ្រាស និង​បណ្តា​ធនាគារ​ជា​ច្រើន​កំពុង​ស្វែងរក​បច្ចេកវិទ្យា​ថ្មី ដែល​កាត់បន្ថយ​ការ​ចំណាយ​ពេលវេលា ការ​បង្កើន​ប្រសិទ្ធភាព​លើ​អាជីវកម្ម​​​និង​ការ​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​។ ហេតុ​នេះ​ប្រព័ន្ធ​ដំណោះស្រាយ F5 ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ និង​រីកចម្រើន​ក្រុមហ៊ុន​អាជីវកម្ម​នានា​ជាពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​ត្រូវការ​ប្រព័ន្ធ​ដំណោះស្រាយ​បច្ចេកវិទ្យា​គួរ​ឲ្យ​ទុក​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់។

 

យ៉ាងណា​លោក​ក៏​ទទួល​ស្គាល់​ពី​ការ​ប្រកួតប្រជែង ក្នុង​ពេល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យាជា​ច្រើន​កំពុង​ប្រើប្រាស់។ លោក​ថា ការ​ប្រជែង​គ្នា​ចៀស​មិន​ផុត​ប៉ុន្តែ​លោក​ជឿ​ថា​អតិថិជន​នឹង​អាច​ស្វែង​រក​ជម្រើស​ដ៏​ល្អ សម្រាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អាច​សម្រួល​លើ​ការ​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​។ ណាមួយ​លោក​ថា ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​ដៃគូ​ក្នុង​ស្រុក ដែល​នឹង​ជួយ​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​នៅ​ពេល​មាន​បញ្ហា​ប្រើប្រាស់ ដែល​អាច​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា