មេ​ជីវិត​ឈ្មោល​មាន​តិច គួរ​ធ្វើ​ម៉េច​បាន​ច្រើន​ឡើង​វិញ​?

មេ​ជីវិត​ឈ្មោល​មាន​តិច គួរ​ធ្វើ​ម៉េច​បាន​ច្រើន​ឡើង​វិញ​?

​តើ​អ្នក​កំពុងតែ​បារម្ភ អំពី​ចំនួន​មេ​ជីវិត​ឈ្មោល​តិចពេក ក្នុង​ការចង់​បានកូន​មែន​ទេ​? ទឹកកាម អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត សម្រាប់​ការបង្ក​កំណើត​បាន លុះត្រាតែ​វា​មាន ចំនួន​មេ​ជីវិត​ឈ្មោល​ច្រើនជាង ១៥ លាន​ក្បាល ក្នុង​ចំណុះ​មួយ​មី​លី​លីត្រ​។ ចំនួន​នេះ​អាច​នឹង​ថយចុះ នៅពេល​ពងស្វាស ស្ថិត​ក្នុង​អាការៈ​ក្តៅ​ខ្លាំង ស្ត្រេ​ស និង​កំពុងតែ​មាន​ជំងឺ​កាមរោគ ដែល​រំខាន​ដល់​ការផលិត មេ​ជីវិត​ឈ្មោល​។ សំណាង​ដែរ យើង​មាន​វិធី​ច្រើន ដែល​អាច​ជួយ​បង្កើន ចំនួន​មេ​ជីវិត​ឈ្មោល​អ្នក​បាន​។​

ចៀសវាង​ភាព​ក្តៅ​ខ្លាំង​ក្នុង​ពងស្វាស​
ហេតុផល​ដែល​បញ្ជាក់ថា ពងស្វាស ត្រូវ​នៅក្រៅ​រាងកាយ​នោះ គឺ​ដោយសារតែ វា​ត្រូវការ​កន្លែង ដែល​ត្រជាក់​ជាង សរីរាង្គ​ខាងក្នុង​ពោះ​បន្តិច​។ នៅពេល​ពងស្វាស ស្ថិត​ក្នុង​កន្លែង​ក្តៅ​ពេក វា​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​ច្រើន​ឡើយ​។ មាន​មធ្យោបាយ​ច្រើនណាស់ ដើម្បី​ឲ្យ​ប្រាកដថា ពងស្វាស​មិន​ស្ថិត​ក្នុង​កន្លែង​ដែល​ក្តៅ​ពេក ៖

  • កុំ​ស្លៀកខោ​លី​អូ និង​ខូវប៊យ​តឹងៗ​
  • ​ស្លៀកខោ​ដែល​ធូរៗ​
  • ​គេង​ដោយ​មិនបាច់​ស្លៀកខោ​លី​អូ​
  • ​ចៀសវាង​ការ​ងូតទឹ​កក្តៅ និង​សូ​ណា​។​

បន្ថយ​ស្ត្រេ​ស​
ស្ត្រេ​ស អាច​កាត់បន្ថយ​មុខងារ​ផ្លូវភេទ ដែល​ជាហេតុ​នាំ​ឲ្យ​ថយចុះ ការផលិត​មេ​ជិវិត​ឈ្មោល​បាន​។ បើសិនជា​អ្នក​ធ្វើការ​លើស​ពី ១២ ម៉ោង​ក្នុង​មួយថ្ងៃ និង​មិន​ផ្តល់​ពេលវេលា ខ្លួនឯង​សម្រាក​សោះ​នោះ ចំនួន​មេ​ជីវិត​ឈ្មោល អាច​នឹង​ថយ​ចុះ​ទៅ​តាម​គ្នា​ដែរ​។ ចូរ​ព្យាយាម​ប្រើ​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍ ដើម្បី​មាន​អារម្មណ៍ល្អ​ខ្លះទៅ​។ ចូរ​ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ឲ្យបាន​ល្អ តាមរយៈ​ការហាត់​ក្បាច់​យូ​ហ្គា និង​តាំងសមាធិ រត់ ឬ​ហែល​ទឹក​។

  • ​ស្ត្រេ​ស​អ័រម៉ូន នឹង​ទៅ​ទប់ស្កាត់​កោសិកា ដែល​មាន​តួនាទី​ផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​។ នៅពេល​រាងកាយ ចេះ​តែ​ទទួល​ស្ត្រេ​ស​ច្រើនពេក វា​អាច​នឹង​បញ្ឈប់ ការផលិត​មេ​ជីវិត​ឈ្មោល ជាមួយគ្នា​តែម្តង​។
  • ​ចូរ​ប្រាកដថា អ្នក​កំពុងតែ​ទទួលបាន ការ​គេង​គ្រប់គ្រាន់​រាល់ថ្ងៃ ព្រោះ​ការ​អស់កម្លាំង ក៏​អាច​នាំ​ឲ្យ​ស្ត្រេ​សកាន់តែ​ច្រើន និង​បន្ថយ​ការផលិត​មេ​ជីវិត​ឈ្មោល​ដែរ​។

ឈប់​ជក់បារី​
​ការជក់បារី ធ្វើឲ្យ​ចំនួន​មេ​ជីវិត​ឈ្មោល​ថយចុះ តាមរយៈ​បន្ថយ​ចលនា​របស់​វា និង​មិន​មាន​រូបរាង​គ្រប់​លក្ខណៈ​។ យោង​ទៅ​តាម​ការសិក្សា​មួយ​បានឲ្យដឹងថា បុរស​ដែល​ជក់​បារី​មាន ២២ ភាគរយ​ហើយ ដែល​មេ​ជីវិត​ឈ្មោល​ថយចុះ ទាប​ជាង​បុរស​ដែល​មិន​ជក់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។