អាចទេ Galaxy Note 6 ​អមមកជាមួយនឹង Android N ចេញពី​ប្រអប់ស្រាប់?

អាចទេ Galaxy Note 6 ​អមមកជាមួយនឹង Android N ចេញពី​ប្រអប់ស្រាប់?

បន្ទាប់ពីក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូនកាត់ថេប្លេត Galaxy Note 5 កាលពីខែ​សីហា ឆ្នាំ​ 2015 ​កន្លងមកនោះ។ ​ថ្មីៗ នេះ​គេ​ទទួល​បាន​របាយការណ៍​មក​ថា Galaxy Note ជំនាន់​ថ្មី​មួយ​ទៀត​គឺ Note 6 នឹង​បង្ហាញ​ខ្លួន​អម​ដោយ​លក្ខណសម្បត្តិ​កាន់តែ​ល្អ​ជាង​មុន អាច​ត្រូវ​វែក​មុខ​នៅ​ខែ​កក្កដា ឆ្នាំ 2016 ខាងមុខ​នេះ។
យោងតាម​របាយការណ៍​ពី​គេហទំព័រ​កូរ៉េ​ឱ្យ​ដឹង​ថា Samsung មាន​គម្រោង​ប្រកាស​ចេញ Galaxy Note 6 ​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​កក្កដា (ប្រហែល​មិន​ដល់ 4 ខែ​ទៀត​ឡើយ)។ ប្រភព​ដដែល​អះអាង​ថា Note ថ្មី​នឹង​មាន​កូដ Grace ​ដំណើរការ​ដោយ Android N ​ពី​ប្រអប់​តែ​ម្ដង ដែល​មាន​ន័យ​ថា Google គួរ​តែ​បញ្ចេញ​ជំនាន់​ចុងក្រោយ​ផ្លូវការ​នៃ OS ថ្មី​នេះ​ឱ្យ​បាន​មុន​គឺ​យ៉ាង​យូរ​នៅ​ដើម​ខែ​កក្កដា ខណៈ បច្ចុប្បន្ន Android N ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើតេស្ត​ប្រើ​សាកល្បង​ប៉ុណ្ណោះ។

​ទោះជា​យ៉ាងណា វែបសាយ​កូរ៉េ​ខាង​លើ​មិន​បាន​ទម្លាយ​ចេញ​ព័ត៌មាន​ច្រើន​ជាង​នេះ​ឡើយ។ តាម​របាយការណ៍​កន្លង​មក​លើកឡើង​ថា Galaxy Note 6 អាច​មាន​អេក្រង់ 5,8 អ៊ីញ​ធំ​ជាង Note 5 ដែល​ទំហំ ៥,៧អ៊ីញ​តែ​បន្តិច និង​ភ្ជាប់​ជាមួយ​ប៊ិច S Pen ដូច​សព្វ​ដង ហើយ​មាន RAM រហូត​ដល់ 6GB, កាមេរ៉ា​ក្រោយ 12MP ​ដូច Galaxy S7 និង S7 edge។ មេម៉ូរី​ផេប្លេត​ថ្មី Note នេះ​នឹង​មាន​ពីរ​ជម្រើស​គឺ​ទំហំ 128GB និង 256GB។

Image: អាចទេ Galaxy Note 6 ​អមមកជាមួយនឹង Android N ចេញពី​ប្រអប់ស្រាប់?

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អាចទេ Galaxy Note 6 ​អមមកជាមួយនឹង Android N ចេញពី​ប្រអប់ស្រាប់?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
អាចទេ Galaxy Note 6 ​អមមកជាមួយនឹង Android N ចេញពី​ប្រអប់ស្រាប់?

ចុះថ្ងៃទី 10 ខែមេសា ឆ្នាំ 2016 ម៉ោង 11:24 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ