Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

នាឡិកា Apple Watch ​ជំនាន់​ទី២ នឹង​មាន​កម្រាស់​ស្ដើង​ជាង​មុន បង្ហាញ​ខ្លួន​នៅ​សន្និសី WWDC ខែ​កក្កដា​ខាង​មុខចចាមអារ៉ាម​ទូទៅ​មួយ​ចំនួន​បាន​អះអាង​ថា ​យើង​អាច​នឹង​ឃើញ​នាឡិកា​ដៃ​ឆ្លាតវៃ Apple Watch ​ជំនាន់​ថ្មី នៅ​អំឡុង​ពេល​ប្រកាស​ចេញ iPhone 7 ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ប៉ុន្តែ​អ្នក​វិភាគ Brian White ​ទទួល​បាន​ព័ត៌មាន​ពី​ដៃគូ​ផ្គត់ផ្គង់ Apple នៅ​ចិន​មក​ថា ក្រុមហ៊ុន​អាមេរិក​នេះ អាច​នឹង​ប្រកាស​ចេញ​នាឡិកា Apple Watch ​មុន​ពេល iPhone 7 បង្ហាញ​ខ្លួន​ទៀត គឺ​នៅ​អំឡុង​ខែ​កក្កដា។

Image: Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

អ្នក​វិភាគ​រូប​នេះ បាន​អះអាង​ថា​នាឡិកា Apple Watch ជំនាន់​ទី២ នឹង​មាន​កម្រាស់​ស្ដើង​ជាង​មុន ២០% ទៅ ៤០% ហើយ​នឹង​ត្រូវ Apple ប្រកាស​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ មិន​រង់ចាំ​រហូត​ដល់ iPhone 7 ត្រូវ​វែក​មុខ​ឡើយ។ Apple Watch 2 ​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​អំឡុង ២ ឬ ៣ខែ​ខាង​មុខ គឺ​នៅ​អំឡុង​សន្និសីទ Word Wide Developer (WWDC) ឆ្នាំ២០១៦ នេះ ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ខែ​កក្កដា។
លើស​ពី​នេះ លោក​ថែមទាំង​បាន​អះអាង​ពាក់ព័ន្ធ​នឹង​លក្ខណសម្បត្តិ​របស់ iPhone 7 ផង​ដែរ។ លោក Brian White បាន​អះអាង​ថា បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ (dual-camera system) ​នឹង​មាន​បំពាក់​លើ​តែ iPhone 7 Plus ទេ មិន​មាន​នៅ​លើ iPhone 7 ឡើយ។

Image: Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

Image: Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
Apple Watch 2 នឹងមានកម្រាស់ស្តើងជាងមុន

ចុះថ្ងៃទី 012 ខែមេសា ឆ្នាំ 2016 ម៉ោង 12:47 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ