Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

Huawei Y5II ជាស្មាតហ្វូនដែលនឹងចេញតំណាលគ្នាជាមួយស្មាតហ្វូន Huawei Y3II ដែរ ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ,​ Huawei

Y5II ជាស្មាតហ្វូនដែលមានរូបរាង និងលក្ខណៈស្រដៀងទៅនឹងស្មាតហ្វូន Huawei Y3II ដែរ តែ Huawei Y5II នេះមានរូបរាងធំជាង Huawei

Y3II បន្តិច ហើយ Huawei Y5II មានបំពាក់នូវ LED Flash កាមេរ៉ាមុខដែលជាស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei

ដែលបំពាក់នូវបច្ចេកវិទ្យានេះ ។ Huawei Y5II មានរូបរាងធំល្មម ស្តើងតែរឹងមាំល្អ ងាយស្រួលចាប់កាន់ វាមានអេក្រង់ទំហំ 5.0 inches

ជាប្រភេទ IPS LCD capacitive touchscreen ដែលមានកម្រិតភាពច្បាស់ 720 x 1280 pixels ។ ស្មាតហ្វូននេះមានកាមេរ៉ាមុខក្រោយ ដូច
ទៅនឹង Huawei Y3II ដែរ គឺកាមេរ៉ាក្រោយមានទំហំ 8 MP និងកាមេរ៉ាមុខមានទំហំ 2 MP, វាដើរដោយស៊ីភីយូ Quad-core 1.3 GHz

Cortex-A53 (ម៉ូដែល 4G) និង Quad-core 1.3 GHz Cortex-A7 (ម៉ូដែល 3G) ជាមួយនឹងរ៉េមទំហំ 1 GB, មេម៉ូរីក្នុងម៉ាស៊ីនទំហំ 8 GB

តែអាចថែមមេម៉ូរីកាតបានរហូតដល់ទំហំ 32 GB ទៀត ហើយចំនែកបន្ទះឈីបវាវិញជាប្រភេទ
Mediatek MT6735P (ម៉ូដែល 4G) model
Mediatek MT6582 (ម៉ូដែល 3G) ។ Huawei Y5II ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android

OS, v5.1 (Lollipop), មានថាមពលថ្មទំហំ 2200 mAh និងមានច្រើនព៌ណយ៉ាងស្រស់ស្អាតគួរអោយចង់ប្រើប្រាស់ ។

Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Mediatek MT6735P (4G model)
    & Mediatek MT6582 (3G model)

  • CPU : Quad-core 1.3 GHz Cortex-A53 (4G model) &
    Quad-core 1.3 GHz Cortex-A7 (3G model)

  • RAM : 1 GB
  • Memory ខាងក្នុង : 8 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 32 GB
  • កាមេរ៉ាក្រោយ : 8 MP, dual-LED flash
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Removable Li-Po 2200 mAh (ដោះថ្មបាន)
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Obsidian Black, Arctic White, Sand Gold, Rose Pink, Sky Blue

Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Huawei Y5II ស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលមាន Flash កាមេរ៉ាមុខ

ចុះថ្ងៃទី20 ខែមេសា ឆ្នាំ2016 ម៉ោង 10:20 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ