អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

ថ្មីៗ នេះមានពាក្យចចាមអារាមមួយបាននិយាយថា iPhone 7 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងបំពាក់បច្ចេកវិទ្យាថ្មីមិនជ្រាបចូលទឹកដូចទៅនឹង Samsung Galaxy S7& Galaxy S7 Edge ដែរ នេះបើយោងតាមគេហទំព័រ Digi Times របស់តៃវ៉ាន់បានផ្សព្វផ្សាយកាលពីប៉ុន្នានថ្ងៃមុន។

Image: អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

លើសពីនោះគេក៏បានចុះផ្សាយថែមទៀតថា វាមានកម្រាស់ស្តើងជាង​ iPhone 6s និង អមមកជាមួយរន្ធកាសទំហំ 3,5 mm។ អ្វីដែលកាន់តែពិសេសនោះវាបានភ្ជាប់នៅប្រព័ន្ធសាកថ្មឥតខ្សែថែមទៀតផង។ iPhone 7& iPhone 7 Plus វានៅតែរក្សារទំហំរបស់វាដដែល គឺ iPhone 7 មានទំហំ 4,7 ចំណែកឯ iPhone 7 Plus មានទំហំ 5,5​។ ប្រភពដ៏ដែលបន្ថែមទៀតថា iPhone ទាំងពីរនេះនឹងបំពាកមកជាមួយកាមេរ៉ាភ្លោះផងដែរ។ នេះគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ យើងសង្ឃឹមថា Apple នឹងរកនៅបច្ចេកវិទ្យាថ្មីៗ បន្ថែមទៀតដើម្បីបំពាក់ទៅលើ iPhone ជំនាន់ថ្មីទាំងពីរនោះ។

Image: អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
អាចទេ iPhone 7 ជំនាន់ថ្មីមិនជ្រាបទឹកដូច S7&S7 Edge?

ចុះថ្ងៃទី 26 ខែមេសា ឆ្នាំ 2016 ម៉ោង 11:00 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ