អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង….

អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង....

ថ្មីៗនេះ ក្រុម​ហ៊ុន Microsoft ទើប​តែ​រក​ឃើញ​នូវ​បច្ចេក​វិ​ទ្យា​ថ្មី​មួយ​ដើម្បី​ដំណើរ​ការ​លើ iPhone ។ ​ក្រុម​ហ៊ុន​ Microsoft ដែល​ទើប​តែ​បង្កើត​នោះ​គឺ​ជា​ Keyboard ដែល​ថ្មី ហើយ​ពិសេស​សម្រាប់​អ្នក​​​ប្រើ​ប្រាស់ទូទៅ ​។ Word Flow​ ធ្វើឡើង​ដើម្បី​ផ្តល់​​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ iPhone ដោយ​គ្រាន់​តែ​ប្រើ​ដៃ​​ម្ខាង​ក៏​អាច​វាយ​ជា​អត្ថ​បទ​ដើម្បី​ផ្ញើ​សារ​បាន​យ៉ាង​ងាយ​ស្រួល​ដែរ​។

Image: អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង....

អ្វីដែលធ្វើឱ្យ Keyboard ថ្មី​មួយ​នេះ​ពិសេស​ជាង​Keyboard ផ្សេងៗ​នោះ​គឺ អ្នក​អាច​ទាញ​ឱ្យ​វា​មាន​រាង​កោង​ដូច​ជា​ដង​ធ្នូ​បាន​។ បើ​អ្នក​ប្រើ​ដៃ​ឆ្វេង អាច​ទាញ​វា​ទៅ​ជ្រុង​ខាង​ឆ្វេង​នៃ​អេក្រង់​ទូរសព្ទ​របស់​អ្នក ហើយ​បើ​អ្នក​ប្រើ​ដៃ​ស្តាំ ​អ្នក​ក៏​អាច​​ទាញ​វា​ទៅ​ផ្នែក​ខាង​ស្តាំ​ក្នុង​​អេក្រង់​ iPhone ​របស់​អ្នក​បាន​ផង​ដែរ​។ អ្នក​ក៏​អាច​រំកិល​ប្តូរ​ទី​តាំង​តួ​អក្សរ​នីមួយៗ​នៅ​លើ​វា​បាន​ដើម្បី​ផ្គុំ ឬ​ភ្ជាប់​គ្នា​ជា​ពាក្យ​បាន​យ៉ាង​ឆាប់​រហ័ស និង​ចំណេញ​ពេល​វេលា។​

Image: អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង....

អ្នក​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផ្ទៃ Background ​របស់​វា​បាន​តាម​ការ​ចូល​ចិត្ត​ផង​ដែរ​ ចុចទីនេះដើម្បីទាញយក។


---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង....

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
អីយ៉ា! បើអ្នកបានឃើញ Keyboard Word Flow នេះអ្នកនឹងចង់ទាញយកភ្លាមម៉ង....

ចុះថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ម៉ោង 12:32 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ