នំប៉័ងខ្ទិះ

ថ្ងៃនេះ ​មិត្តអ្នក​អាន​ទាំង​អស់​ប្រហែល​ជាមាន​ការប្លែក​អារម្មណ៍​តិច​ហើយ ​ជាមួយ​ការ ​មង្គលការ ​បានលើក​យកនូវ​វិធីធ្វើ ​នំបុ័ងខ្ទិះ ​ដែលមាន​រសជាតិ​ឆ្ងាញ់ ​ហើយ​កុំភ្លេច​អនុវត្ត​ជាមួយ​វិធីខាង​ក្រោម​ទាំង​អស់គ្នា៖

 

នំប៉័ងខ្ទិះ
+ គ្រឿងផ្សំ៖
- នំប៉័ង ចិតចំណិតបញ្ឆិតៗ
- ខ្ទិះដូង ២៤០មីលីលីត្រ
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ

+ វិធីធ្វើ៖
១. ដំបូងយក​ខ្ទិះ​ដូង​ដាក់​ចូល​ទៅ​ក្នុ​ង​ឆ្នាំងដាំ​ឲ្យ​ពុះ​ បន្ទាប់​មក​បន្ថែម​ ស្ករស, អំបិល និង​ទឹក​ម្សៅ​មី។
២. បន្ទាប់​មក​ទៀត​កូរ​វា​ចូល​គ្នាឲ្យ​ពុះទុក​ឲ្យរាង​​​យូរ​បន្តិច​ ដាក់​ស្លឹក​ខ្ទឹម​ចូលកូរ​ម្តង​ទៀត​អាច​យក​មក​ញាំ​ជា​មួយ​នំប៉័ង​បាន​ហើយ៕

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • នំប៉័ងខ្ទិះ