ប្រទះឃើញ ទន្សាយមួយក្បាល មានរូបរាងចម្លែក ដុះស្នែងពេញក្បាល

បរទេស៖បុរសម្នាក់ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបគាត់បានប្រទះឃើញសត្វទន្សាយមួយក្បាល មានរូបរាងគួរឲ្យខ្លាច នៅក្បែរផ្ទះរបស់គាត់។

អ្នកលេងបណ្តាញឆាតជជែកកម្សាន្ត Reddit ម្នាក់ បានប្រើឈ្មោះថា sh4ne បានប្រទះឃើញ ទន្សាយមួយក្បាល នៅខាងក្រៅផ្ទះរបស់គាត់ ប៉ុន្តែអ្វីដែលគាត់ឃើញ ហាក់បីដូចជា សុបិន្តអាក្រក់មួយ ដែលធ្វើឲ្យរូបគាត់ មានភាពភ័យខ្លាច ប៉ុន្តែកាន់តែជំរុញឲ្យគាត់ចង់ចូលទៅជិតសត្វទន្សាយ ដែលមានរូបរាងចម្លែកនោះ ម្តងហើយម្តងទៀត។ គាត់ឃើញថាទន្សាយមួយក្បាលនោះ ពិតជាមានរូបរាងខុសប្លែកពីសត្វទន្សាយដទៃទៀតមែន ដោយមានដុះសាច់ មើលមួយភ្នែតស្នានតែជាស្នែងនៅជុំវិញមុខ និងក្បាលរបស់វាផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ទន្សាយដែលមានរូបរាងខុសប្លែកពីគេនោះ ត្រូវបានគេដឹងថា វាផ្ទុកនូវវីរុសម្យ៉ាង ហៅកាត់ថា “CRPV” (Cottontail Rabbit Papillomavirus) ឬជាជំងឺមហារីក ដែលបង្កដោយវីរុស ដែលមានដុះសាច់ចេញមក (Papilloma)។ យ៉ាងនេះហើយ ទើបធ្វើឲ្យវា មានដុះសាច់លើផ្ទៃមុខដូច្នេះ។ ប្រភពបន្តទៀតថា នៅទីបំផុត ការរីកដុះដាល នៃវីរុស អាចធ្វើឲ្យវាពិបាកស៊ីចំណី ដែលជាមូលហេតុ អាចធ្វើឲ្យវាស្រេកឃ្លាន រហូតឈានទៅដល់ងាប់តែម្តង៕

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត