ហួសចិត្ត! ស្វាមួយក្បាល ប្រើក្បាច់គុន កុងហ្វូ ធ្វើឲ្យបុរសម្នាក់ ដួលទាំងជំហរ តែម្តង (មានវីដេអូ)

បរទេស៖ ថ្មីៗនេះ មនុស្សជាច្រើនបានកំពុង តែចាប់អារម្មណ៍ ទៅលើវីដេអូមួយ ដែលបង្ហាញអំពី សកម្មភាពរបស់សត្វស្វា មួយក្បាលបាន បញ្ចេញក្បាច់គុនកុងហ្វូ ទៅលើបុរសម្នាក់ ឲ្យដួលច្រងាប់ច្រងិល ទាំងជំហរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានថតដោយ កាមេរ៉ាសុវត្ថិភាព បង្ហាញនូវទិដ្ឋភាព ដ៏មិនគួរឲ្យជឿមួយ របស់សត្វស្វាមួយក្បាល។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា មានសត្វស្វាមួយក្បាល បានរត់តាមពីក្រោយបុរសម្នាក់ ដែលកំពុងដើរតាមផ្លូវ តែម្នាក់ឯង ហើយមិនយូរប៉ុន្មាន សត្វស្វានោះ ក៏ស្ទុះលោតទៅធាក់ បុរសនោះទាំងកម្រោល ដែលមើលទៅដូចជា ការបញ្ចេញក្បាច់គុន កុងហ្វូ នៅក្នុងភាពយន្ត អញ្ចឹងដែរ។

ទិដ្ឋភាពនេះហើយ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គូសបញ្ជាក់ផងដែរថា ក្រោយពីវីដេអូនេះ ត្រូវបានបង្ហោះនៅលើអ៊ិនធើណេត ក៏មានការចុចចូលទស្សនា ជាច្រើនពាន់ដង រួចទៅហើយ៕

តោះចង់ដឹងថាតើ សកម្មភាពរបស់សត្វស្វាមួយក្បាល យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! ស្វាមួយក្បាល ប្រើក្បាច់គុន កុងហ្វូ ធ្វើឲ្យបុរសម្នាក់ ដួលទាំងជំហរ តែម្តង (មានវីដេអូ)
សត្វស្វាដែលកំពុងរត់តាម និងត្រៀមលោតធាក់ លើបុរសម្នាក់