ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)

អេស្ប៉ាញ៖ បុរសវ័យក្មេងម្នាក់ សម្តែងជាមួយសត្វគោ ស៊យត្រូវគោវ័ធចំរន្ធគូថ តែបែរជារងរបួសតិចតួចទៅវិញ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសវ័យជំទង់ឈ្មោះ Matador Andres Roca អាយុ១៩ឆ្នាំ ត្រូវបានសត្វគោមួយក្បាលវ័ធ ខណៈពេលកំពុងសម្តែង ក្នុងកណ្តាលហ្វូងអ្នកទស្សនាយ៉ាងច្រើន ជាពិសេសមានការចូលរួមជាអធិបតី ពីសំណាក់ព្រះមហាក្សត្រ Juan Carlos ផងដែរ។

ប្រភពបន្តថា បុរសរងគ្រោះ សម្តែងខុសបច្ចេកទេស ហើយត្រូវបាន គោវ័ធស្នែងធ្លុះចូលក្នុងរន្ធគូថ រួចហើយគោក៏ចាប់ផ្តើម អង្រួនគាត់អុកយកៗតែម្តងនិងឃើញមានឈាមហូរចេញ តាមជើងរបស់គាត់ថែមទៀតផង ហើយភ្លាមនោះក៏ត្រូវបានក្រុមសម្តែងរបស់គាត់ចូលជួយផងដែរ។ ប៉ុន្តែមិនគួរឲ្យជឿ សម្រាប់រូបគាត់មិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។ យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយ សម្រាប់គាត់ ដែលធ្លាប់មានបញ្ហា និងការសម្តែងជាមួយនឹងសត្វគោដែរ។ កាលពីឆ្នាំទៅមុន ក្នុងខែវិច្ឆកា រូបគាត់ ក៏ធ្លាប់ត្រូវបានគោអុក ត្រូវស្នែងរបស់វា បណ្តាលឲ្យបាក់ធ្មេញអស់២ និងរងរបួសមាត់ជាទម្ងន់ និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ស្ថិតក្នុងទីក្រុងSevilleប្រទេស អេស្ប៉ាញ ៕

ទស្សនាវីដេអូ៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)

ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)

ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)

ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)

ញាក់សាច់! អ្នកសម្តែងម្នាក់ ត្រូវគោវ័ធធ្លុះគូថ (មានវីដេអូ)
រូបភាព ហេតុការណ៍កាលពីឆ្នាំមុន បាក់ធ្មេញអស់២ និងរបួសមាត់