អ្នកនេសាទ ចាប់បានសត្វចម្លែក មានមុខមាត់ដូចបិសាច និងធ្មេញមុតស្រួចគួរឲ្យខ្លាច (មានវីដេអូ)

ថៃ៖ អ្នកនេសាទម្នាក់ ស្លុតចិត្តជាខ្លាំង បន្ទាប់ពីរូបគាត់ នេសាទបានសត្វចម្លែក មានធ្មេញមុតស្រួច និងមុខមាត់គួរឲ្យខ្លាច។

សត្វចម្លែករស់នៅក្នុងទឹកសមុទ្រមួយក្បាល មានធ្មេញមុតស្រួច ក្បាលធំ និងមានរូបរាងដូចជាសត្វអន្ទង់ ត្រូវបានជាប់នៅក្នុងសំណាញ់ បង់ដោយអ្នកនេសាទម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយមកគេក៏បានថតវីដេអូ និងយកទៅបង្ហោះនៅលើបណ្តាញសង្គម ឃើញថាមានភាពល្បីល្បាញ និងមានមនុស្សជាច្រើនគិតថា វាអាចជា សត្វអច្ឆរិយៈមួយប្រភេទ ជាក់ជាមិនខាន៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

កំណត់ហេតុខ្មែរឡូត

ជាក់ស្តែងកាលពីកំឡុងខែមីនា កន្លងទៅថ្មីៗនេះដែលមានដងខ្លួនរអិល ច្រមុះវែងព្រុយធំដូចស្លាប និងភ្នែកភ្លឺពណ៌បៃតង ហាក់បីដូចជា មនុស្សភពផ្សេង (Alien) ត្រូវគេចាប់បាន ពីទឹកសមុទ្រ នៅឯកោះ Newfoundland ប្រទេសកាណាដា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វត្រីចម្លែកមួយក្បាលនេះ មានឈ្មោះថា «ត្រី Chimaera ច្រមុះវែង» ដែលបានបែកចេញពីអំបូរត្រីឆ្លាមបុរេប្រវត្តិមួយប្រភេទ ពោលគឺពូជត្រីជំនាន់កាលពី ៤០០លានឆ្នាំមុន និងបន្សល់ទុកនូវពូជត្រីដែលមានសភាពចម្លែក បែបនេះតែម្តង។ ក្រៅពីឈ្មោះ «Chimaera» សត្វត្រីដ៏ចម្លែកប្រភេទនេះ ត្រូវបានគេហៅថា «Ratfish», «Rabbitfish», «Spookfish» និង «Ghostsharks» ផងដែរ។

សត្វត្រី «Chimaera» មានរូបរាងស្រដៀងនឹងត្រីឆ្លាម និងសត្វប្របែលអីចឹងដែរ ហើយមានគ្រោងឆ្អឹងជាឆ្អឹងខ្ចីទន់។ សត្វត្រីប្រភេទនេះ រស់នៅក្នុងទឹកសមុទ្រជ្រៅ ដោយភ្នែកដ៏ភ្លឺរបស់វា គឺសម្រាប់រកចំណីអាហារ នៅបាតសមុទ្រដែលងងឹត ហើយនឹងមានពន្លឺ ប្រសិនបើត្រូវនឹងពន្លឺ។

ទោះបីជា សត្វត្រី «Chimaera» នេះ មានសភាពចម្លែក គួរឲ្យខ្លាច យ៉ាងណាក៏ដោយ ប៉ុន្តែសត្វត្រីប្រភេទនេះ មិនបង្កគ្រោះថ្នាក់ ដល់មនុស្សយើងឡើយ ហើយវាស៊ីសត្វកម្ពឹស និងក្តាម ជាអាហារ៕

មិនតែប៉ុណ្ណោះ កាលពីពេលកន្លងទៅថ្មីៗនេះ បុរសម្នាក់ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីរូបគាត់បានប្រទះឃើញសត្វមានរូបរាងគួរឲ្យខ្លាច នៅក្បែរផ្ទះរបស់គាត់។

អ្នកលេងបណ្តាញឆាតជជែកកម្សាន្ត Reddit ម្នាក់ បានប្រើឈ្មោះថា sh4ne បានប្រទះឃើញ ទន្សាយមួយក្បាល នៅខាងក្រៅផ្ទះរបស់គាត់ ប៉ុន្តែអ្វីដែលគាត់ឃើញ ហាក់បីដូចជា សុបិន្តអាក្រក់មួយ ដែលធ្វើឲ្យរូបគាត់ មានភាពភ័យខ្លាច ប៉ុន្តែកាន់តែជំរុញឲ្យគាត់ចង់ចូលទៅជិតសត្វទន្សាយ ដែលមានរូបរាងចម្លែកនោះ ម្តងហើយម្តងទៀត។ គាត់ឃើញថាទន្សាយមួយក្បាលនោះ ពិតជាមានរូបរាងខុសប្លែកពីសត្វទន្សាយដទៃទៀតមែន ដោយមានដុះសាច់ មើលមួយភ្នែតស្នានតែជាស្នែងនៅជុំវិញមុខ និងក្បាលរបស់វាផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ទន្សាយដែលមានរូបរាងខុសប្លែកពីគេនោះ ត្រូវបានគេដឹងថា វាផ្ទុកនូវវីរុសម្យ៉ាង ហៅកាត់ថា “CRPV” (Cottontail Rabbit Papillomavirus) ឬជាជំងឺមហារីក ដែលបង្កដោយវីរុស ដែលមានដុះសាច់ចេញមក (Papilloma)។ យ៉ាងនេះហើយ ទើបធ្វើឲ្យវា មានដុះសាច់លើផ្ទៃមុខដូច្នេះ។ ប្រភពបន្តទៀតថា នៅទីបំផុត ការរីកដុះដាល នៃវីរុស អាចធ្វើឲ្យវាពិបាកស៊ីចំណី ដែលជាមូលហេតុ អាចធ្វើឲ្យវាស្រេកឃ្លាន រហូតឈានទៅដល់ងាប់តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកនេសាទ ចាប់បានសត្វចម្លែក មានមុខមាត់ដូចបិសាច និងធ្មេញមុតស្រួចគួរឲ្យខ្លាច (មានវីដេអូ)
សត្វចម្លែកមានធ្មេញមុតស្រួច ក្បាលធំ និងមានរូបរាងដូចជាសត្វអន្ទង់

អ្នកនេសាទ ចាប់បានសត្វចម្លែក មានមុខមាត់ដូចបិសាច និងធ្មេញមុតស្រួចគួរឲ្យខ្លាច (មានវីដេអូ)
សត្វត្រីចម្លែកមួយក្បាល ដែលមានដងខ្លួនរអិល ច្រមុះវែង ព្រុយធំដូចស្លាប និងភ្នែកភ្លឺពណ៌បៃតង

អ្នកនេសាទ ចាប់បានសត្វចម្លែក មានមុខមាត់ដូចបិសាច និងធ្មេញមុតស្រួចគួរឲ្យខ្លាច (មានវីដេអូ)
ទន្សាយមួយក្បាល មានរូបរាងចម្លែក ដុះស្នែងពេញក្បាល