ទីបំផុត លោកតាអាយុ ៨១ឆ្នាំ អាចបំពេញក្តីសុបិន្តលោកយាយ ដែលជាភរិយា

ចិន៖ គូស្នេហ៍វ័យចំណាស់មួយគូ ធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានថតរូបអាពាហ៍ពិពាហ៍ ដូចក្នុងរឿងព្រេង។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍វ័យចំណាស់មួយគូ នៅទីក្រុង Guangzhou ប្រទេសចិន បានថតរូប Pre-Wedding មានភាពផ្អែមល្ហែមជាច្រើនសន្លឹក និងបង្ហោះចូលទៅក្នុងបណ្តាញអីុនធឺណែត ដែលជាការតុបតែងខ្លួន ដូចតួអង្គក្នុងរឿងព្រេងនិទានតុក្តតា ធ្វើឲ្យគ្រប់គ្នាឃើញហើយ រំភើបជំនួសពួកគាត់តែម្តង។

លោកតា ជាកូនកម្លោះឈ្មោះ Zhang Yongsheng វ័យ៨១ឆ្នាំ បានធ្វើឲ្យក្តីសុបិន្តកូនក្រមុំ ដែលជាភរិយារបស់គាត់ ក្លាយជាការពិត ដោយសារតែពីមុន កាលប្រពន្ធរបស់គាត់នៅក្មេង តែងស្រមៃចង់រៀបការបែបនេះ។យ៉ាងណាមិញ គាត់បានបំពេញបំនងបែបនេះដោយការថតរូប ក្នុងឈុតសម្លៀកបំពាក់ ដូចក្នុងរឿងព្រេងតុក្តតា ជាមួយនឹងភាពក្រមិចក្រមើមគួរឲ្យស្រលាញ់។

ក្នុងនោះរូបថត Pre-wedding ដែលពួកគាត់ទាំងពីរបានថត មានការតុបតែងខ្លួនដូចជាក្នុងរឿង ព្រះនាង Cinderella ព្រះអង្គម្ចាស់ Prince Charming ព្រះនាងព្រិលស (Snow White) និងរឿង ព្រះអង្គម្ចាស់ Prince Whatshisname ។ មិនតែប៉ុណ្ណោះ ក៏មានថតឈុតសម្លៀកបំពាក់ ដូចក្នុងរឿងភាគដ៏ល្បីប្រចាំប្រទេសកូរ៉េ គឺរឿង Descendants of the Sun ផងដែរ។

គួរបញ្ជាក់ដែរថា គូរស្នេហ៍វ័យចំណាស់ ដ៏ផ្អែមល្ហែមមួយគូនេះ បានធ្វើដំណើរទៅថតរូប Pre-wedding នេះនៅឯប្រទេសជប៉ុន ដែលចំណាយទឹកប្រាក់អស់ ១៩០,០០០ យ័ន (ប្រមាណជា ២៩,៣២២ ដុល្លារអាមេរិក) ៕

ប្រភព៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅមុន ក៏ធ្លាប់មានពិធីមួយ ត្រូវបានរៀបចំ យ៉ាងអស្ចារ្យជាទីបំផុត ដោយមានការ ចូលរួមពីសំណាក់គូស្វាមីភរិយា ដែលមានក្នុងកម្មវិធីថតរូប រំលឹកខួបអាពាហ៍ពិពាហ៍ទី ៥០និង៦០ឆ្នាំផងដែរ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អភិបាលនៃគណៈអភិបាល ខេត្ត Zhejiang ប្រទេសចិន បានប្រារព្ធនូវ ពិធីថតរូបអាពាហ៍ពិពាហ៍នេះឡើង គឺដើម្បីរលឹកខួបចំណងអាពាហ៍ពិពាហ៍លើកទី៥០និង៦០ឆ្នាំ របស់គូស្វាមីវ័យចំណាស់ ទាំង២២គូនេះ និងដើម្បីផ្តល់ឲ្យរូបគាត់ទាំងអស់គ្នា នូវរូបថតរៀបការ ដ៏ស្រស់ស្អាត ដែលពួកគាត់មិនធ្លាប់មានឱកាស បានថតនោះឡើយ ។

ក្នុងចំណោម២២គូ មានគូស្វាមីចំនួន២១គូ ដែលបានរៀបការអស់រយៈពេល៦០ឆ្នាំ កន្លងមកហើយ និងមានតែមួយគូតែប៉ុណ្ណោះ ដែលបានរៀបការ បាន៥០ឆ្នាំ ។ ជាងនេះទៅទៀត បុរសវ័យចំណាស់ទាំងអស់ ក្នុងឈុតអាពាហ៍ពិពាហ៍នេះ សុទ្ធសឹងតែជាអតីតយោធា ដែលបានចូលនិវត្តន៍អស់ទៅហើយ ។

គូររំលឹកផងដែរថា កាលពីពេលដែលរូបគាត់ទាំងអស់ បានរៀបការ ប្រមាណ ៥០ ទៅ ៦០ឆ្នាំមុន វាពិតជាមានភាពលំបាកណាស់ ក្នុងការថតរូបមង្គលការ ហេតុដូចនេះហើយទើប រដ្ឋាភិបាលក្នុងតំបន់ បានសម្រេចចិត្តថា សុខចិត្តខក ជាជាងមិនដែលទាល់តែសោះ ក្នុងការប្រារព្ធពីធីនេះ ក្នុងគោលបំណង ផ្តល់នូវរូបថតអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត ដែលរូបគាត់ទាំងអស់គ្នា មិនដែលធ្លាប់បានថតពីមុនមក ។​ ហើយក៏ដើម្បីបំពេញក្តីស្រមៃ ក៏ដូចជាលើកស្ទួយនូវការគោរព ជូនចំពោះមនុស្សចាស់ផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត