បុរសម្នាក់ជីកបាន មើមរុក្ខជាតិចម្លែក ចាក់ឫសចេញជារាងស្រីក្រមុំ ហើយលក់បានថ្លៃទៀត

ចិន៖ មើមរុក្ខជាតិមួយប្រភេទ ចាក់ឫសក្នុងដី បង្កើតបានជារូបរាង ដូចជានារីក្រមុំម្នាក់ ត្រូវបានគេ ដាក់លក់តាមផ្លូវ ក្នុងតម្លៃជិត ២០០ដុល្លារអាមេរិក។

កាលពីពេលថ្មីៗកន្លងទៅ បុរសម្នាក់បានដាក់លក់ មើមរុក្ខជាតិមួយប្រភេទ ដែលមានលក្ខណៈដូចទៅនឹង ដងខ្លួននារីក្រមុំអាក្រាតកាយម្នាក់ ក្នុងតំលៃប្រហែល ១៨៥ដុល្លារអាមេរិក។ បុរសម្នាក់នោះ ត្រូវបានគេប្រទះឃើញ អង្គុយដាក់លក់មើមរុក្ខជាតិ នៅឯផ្លូវ Yichang ក្នុងខេត្ត Hubei។ មើមរុក្ខជាតិនោះដែរ មើលទៅមានលក្ខណៈដូចទៅនឹង ដងខ្លួននារីក្រមុំពិតៗ ដែលវាបង្ហាញយ៉ាងច្បាស់នូវ ទំរង់ដងខ្លួន ត្រគាក សុដន់ និងប្រដាប់ភេទទៀតផង។

ឆ្លងកាត់តាមការសន្និដ្ឋាន ពីសំណាក់មនុស្សមួយចំនួន មើមរុក្ខជាតិខាងលើ អាចជាប្រភេទថ្នាំបុរាណចិនមួយប្រភេទ ប៉ុន្តែមិនមានការអះអាង ឲ្យច្បាស់លាស់ថា វាមានឈ្មោះអ្វី ឬសម្រាប់ព្យាបាលអ្វីនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព

កំណត់ហេតុខ្មែរឡូត

កាលពីពេលកន្លងទៅ ធ្លាប់មានគួរឲ្យទាក់ទាញផងដែរ។

កសិករចិនមួយរូប បានបង្កើត នូវគំនិតច្នៃប្រឌិតថ្មីមួយ ដែលមិនធ្លាប់មាន នរណាម្នាក់រកនឹក ឃើញនៅឡើយទេពីមុន ដោយគាត់ បាន ដាំផ្លែឃ្លោកឲ្យចេញ ជារូបរាង ប្លែកៗ គួរឲ្យទាក់ទាញ មែនទែន។

បើត្រឹមមើលមួយភ្លែតអ្នកអាច ច្រលំថារូបទាំងនោះគឺធ្វើពីក្រមួន តែតាម ពិត វាមិនដូច្នោះទេ រូបទាំងនោះគឺជាផ្លែឃ្លោក ដែលដាំដាក់ពុម្ភ ឲ្យចេញជារូបរាងផ្សេងៗ ដែលគេឃើញ មានដូចជា ព្រះពុទ្ធ ព្រះយេស៊ូ រូបតាណូអែល កូនក្មេង ចាស់ព្រឹទ្ធចារ្យ ព្រះសង្ឃ និងសត្វនាគជាដើម ដែលផ្លែឃ្លោក ទាំងនោះ កំពុងតែទាក់ទាញចំណាប់ អារម្មណ៍ ជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជា សារព័ត៌មាន។

មនុស្សមួយចំនួនបាន គិតថាទំរាំអាចធ្វើផ្លែឃ្លោកទាំងនោះ ឲ្យចេញជារូបរាងប្លែកៗ បែបនោះបាន ប្រហែលជា ត្រូវចេះចំណេះដឹង ដែល ស្មុគស្មាញ ខ្លាំងដូចជា ជីវវិស្វកម្ម(bioengineering) ឬក៏វិទ្យាសាស្រ្តកសិកម្ម (Agricultural science) ជាដើម ក៏ប៉ុន្តែរបកគំហើញនេះ គឺជាការរកឃើញ របស់កសិករដ៏សាមញ្ញ ម្នាក់ ឈ្មោះ Xie Lyu Zhi តែប៉ុណ្ណោះ។ លោក Xie Lyu Zhi បាន និយាយថា គាត់រកនឹក ធ្វើបែបនេះ នៅ ក្រោយពេលដែលគាត់ ទៅលេងព្រះវិហារដ៏ចំណាស់មួយ ក្នុងខេត្ត Sichuanហើយព្រះសង្ឃនៅ ទីនោះបានប្រាប់ថា ពួកគាត់ ស្រមៃ ចង់ឃើញ ផ្លែឃ្លោកដែល ដុះចេញមកមាន រាងជារូបព្រះ ឬក៏ជាអាទិទេព។

ក្រោយត្រលប់មកផ្ទះវិញ លោក Xie នឹកឃើញវិធីដែលធ្វើឲ្យក្តី ស្រមៃរបស់ព្រះសង្ឃ ក្នុងអារ៉ាម ព្រះពុទ្ធសាសនានោះក្លាយជាការពិត ដោយ លោក បានដាក់ពុម្ពដែលធ្វើពីប្លាស្ទិក ស្រោមពីលើ ផ្លែឃ្លោក ដើម្បីផ្លាស់ប្តូររូបរាងពីធម្មជាតិរបស់វា។ ជាលទ្ធផលការច្នៃប្រឌិត របស់គាត់ គឺជោគជ័យ ហើយផ្លែឃ្លោករបស់គាត់ កំពុងតែលក់ដាច់ខ្លាំង ណាស់នៅលើទីផ្សារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ជីកបាន មើមរុក្ខជាតិចម្លែក ចាក់ឫសចេញជារាងស្រីក្រមុំ ហើយលក់បានថ្លៃទៀត

បុរសម្នាក់ជីកបាន មើមរុក្ខជាតិចម្លែក ចាក់ឫសចេញជារាងស្រីក្រមុំ ហើយលក់បានថ្លៃទៀត

បុរសម្នាក់ជីកបាន មើមរុក្ខជាតិចម្លែក ចាក់ឫសចេញជារាងស្រីក្រមុំ ហើយលក់បានថ្លៃទៀត
មើមរុក្ខជាតិដែលមានលក្ខណៈដូចទៅនឹង ដងខ្លួននារីក្រមុំអាក្រាតកាយ

បុរសម្នាក់ជីកបាន មើមរុក្ខជាតិចម្លែក ចាក់ឫសចេញជារាងស្រីក្រមុំ ហើយលក់បានថ្លៃទៀត
ផ្លែឃ្លោក ដែលកសិករដាំឲ្យចេញជារូបរាងប្លែកៗ គួរឲ្យទាក់ទាញ