ទិដ្ឋភាពបណ្តេញ ព្រលឹងខ្មោចចេញពី ខ្លួននារីម្នាក់ នៅបរទេស ឃើញហើយ ស្រៀវសាច់ (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូមួយ ដែលទើបនឹងបង្ហោះចូលក្នុង បណ្តាញសង្គម ដោយបានបង្ហាញអំពី សកម្មភាពដ៏ចម្លែកម្យ៉ាង ដែលជាការបណ្តេញនូវ ព្រលឹងខ្មោចចេញពីខ្លួន នារីម្នាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺ កំពុងទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ដោយសារតែក្នុងនោះ គឺបានបង្ហាញនូវទិដ្ឋភាពស្តែងៗ ដែលនារីម្នាក់ស្រែក យ៉ាងសន្ធាប់ស្តាប់ទៅគួរឲ្យខ្លាច ព្រមទាំងមានក្អួតឈាម ចេញពីក្នុងមាត់យ៉ាងច្រើន អំឡុងពេលដែលធ្វើពិធី។

ថ្វីបើគេនៅមិនទាន់ដឹងច្បាស់ថា ហេតុការណ៍នោះកើតឡើង នៅឯណាឲ្យប្រាកដ តែគេជឿជាក់ថា សកម្មភាពមួយនេះអាចកើតឡើង នៅក្នុងទីតាំងណាមួយ នៃតំបន់អាមេរិកខាងត្បូង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា មានមនុស្សជាច្រើនកំពុង ចោមរោមនារីម្នាក់ នៅក្នុងការប្រារព្ធពិធីមួយ ក្រោយពីនារីម្នាក់នោះ ត្រូវបានគេសន្និដ្ឋាន មានព្រលឹងខ្មោច បានសណ្ឋិតចូលខ្លួន។ ក្នុងអំឡុងពេលពិធីនោះ យើងដឹងថាមាន បុរសម្នាក់បានសូត្រធម៌យ៉ាងច្រើន នៅចំពោះមុខនារីនោះ ស្របពេលដែលខ្លួនប្រាណ និងកាយវិការ របស់នាងហាក់មិនដូចជា មនុស្សម្នាក់ដែលមានសភាពប្រក្រតី នោះឡើយ។

យ៉ាងណាមិញ នៅចុងបញ្ចប់នៃវីដេអូ នារីម្នាក់នោះក៏ហាក់ដូចជា មានសភាពប្រសើរឡើងវិញ ដែលធ្វើឲ្យគេគ្រប់គ្នា សន្មត់ថាព្រលឹងខ្មោចកំណាច ដែលបានចូលសណ្ឋិត ក្នុងខ្លួនរបស់នាងនោះ បានរសាត់ចេញបាត់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពនៃទាំងមូល នៃការបណ្តេញព្រលឹងខ្មោចនោះ បានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ស្រៀវសាច់ និងភ្ញាក់ផ្អើលខ្លាំងមែនទែន៕

តោះចង់ដឹងថាវីដេអូ នោះយ៉ាងណាសូមទស្សនា ទាំងអស់គ្នា៖

ប្រភព៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ក៏មានទិដ្ឋភាពដ៏ គួរឲ្យស្រៀវឆ្អឹងខ្នង មួយត្រូវបាន ថតជាវីដេអូ ដែលបង្ហាញពី សកម្មភាពស្តែងៗ របស់ក្រុម បព្វជិតបានធ្វើការចេញពីក្នុង ខ្លួននារីម្នាក់ ដោយមើលទៅ ពិតជាគួរ ឲ្យព្រឺក្បាលមែនទែន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ កម្រនោះបាន កើតឡើងនៅ ឯព្រះវិហារ សាសនាគ្រឹស្ត មួយកន្លែង ក្នុងទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន ហើយនារីដែលត្រូវ បានគេអះអាងថា មានព្រលឹងខ្មោច ចូលក្នុងខ្លួននោះ ឈ្មោះថា Laura វ័យ២២ឆ្នាំ និងត្រូវបាន បព្វជិតកំពូល នៃព្រះវិហារនោះ ព្រះនាម Manuel Acuna ព្រះជន្ម ៥២វស្សា ធ្វើការជួយបណ្តេញ ព្រលឹងខ្មោច ចេញពីរូបនាង។

បើយើងមើលតាម វីដេអូនោះ យើងនឹងឃើញ នារីម្នាក់នោះ ត្រូវគេដាក់ឲ្យ ដេកនៅជាប់ នឹងឥដ្ឋដោយ មានពូកក្រាល ពីក្រោមតែ ក៏នៅមានមនុស្ស ប៉ុន្មាននាក់ទៀត នាំគ្នាចាប់ រូបនាងដើម្បី កុំឲ្យនាងរើ ទៅណាឆ្ងាយ បន្ទាប់មក បព្វជិត Manuel Acuna ក៏បានធ្វើការ សូត្រធម៌ដើម្បី ធ្វើការបណ្តេញ ព្រលឹងខ្មោច ចេញពីរូបនាង ដោយទិដ្ឋភាព នោះធ្វើឲ្យអ្នក មើលហើយមាន អារម្មណ៍ថា ព្រឺអស់ទាំងខ្លួន តែម្តង។

យ៉ាងណាមិញ មិនទាន់មាន ព័ត៌មានលំអិត បន្ថែមណា បញ្ជាក់អំពីមូលហេតុ ដែលនារីម្នាក់នោះ ត្រូវព្រលឹងខ្មោច ចូលសណ្ឋិតក្នុង ខ្លួននោះឡើយ។ នេះគឺជា សកម្មភាព ជាក់ស្តែងដ៏ កម្រមួយ ព្រោះថាសកម្មភាព ក្នុងការបណ្តេញ ព្រលឹងខ្មោច ចេញពីខ្លួន មនុស្សបែបនេះ ធ្លាប់តែឃើញ នៅក្នុងភាពយន្ត តែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិដ្ឋភាពបណ្តេញ ព្រលឹងខ្មោចចេញពី ខ្លួននារីម្នាក់ នៅបរទេស ឃើញហើយ ស្រៀវសាច់ (មានវីដេអូ)
នារីម្នាក់ដែល គេជឿជាក់ថា មានព្រលឹងខ្មោចបាន សណ្ឋិតចូលក្នុងខ្លួន

ទិដ្ឋភាពបណ្តេញ ព្រលឹងខ្មោចចេញពី ខ្លួននារីម្នាក់ នៅបរទេស ឃើញហើយ ស្រៀវសាច់ (មានវីដេអូ)
សកម្មភាពពេលដែល ធ្វើការបណ្តេញព្រលឹងខ្មោច ចេញពីខ្លួន