បុរសម្នាក់ ដុះសាច់ នៅក្នុងក្រពះយ៉ាងធំ ចុងក្រោយ…

ចិន៖ បុរសម្នាក់មានដុះសាច់ យ៉ាងធំនៅក្នុងក្រពះ ដែលទំហំធំជាងស្រ្តីពរពោះទៅទៀតនោះ ពេលនេះត្រូវបានទទួលការវះកាត់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Zhang អាយុ៤៥ឆ្នាំ មានជំងឺដុះសាច់ នៅក្នុងក្រពះរបស់គាត់ អស់រយៈពេលជាង ៣ឆ្នាំ ដែលយូរៗទៅ ធ្វើឲ្យជំងឺមួយនេះ ចេះតែវិវឌ្ឍន៍ខ្លួនកាន់តែធំឡើងៗ។

ប្រភពបានឲ្យដឹងទៀតថា ដំបូងឡើយបុរសខាងលើ បានជ្រើសរើសវិធីព្យាបាលដោយប្រើឳសថថ្នាំរុក្ខជាតិ ដើម្បីព្យាបាល ប៉ុន្តែជាលទ្ធផល ជំងឺរបស់គាត់នៅតែមិនបានជាសះស្បើយឡើយ រហូតធ្វើឲ្យពោះរបស់គាត់ចេះតែប៉ោងឡើងៗ ដល់ទៅ ៥៣អីុញ (ប្រហែលជា ១៣៤សង់ទីម៉ែត្រ) ដែលមានទំហំធំជាងស្រ្តីមានផ្ទៃពោះទៅទៀត។

លោក Zhang មានប្រសាសន៍ថា កាលពីឆ្នាំ២០១៣ ដោយសារតែឈឺពោះពេក រូបគាត់បានទៅពិគ្រោះជាមួយគ្រូពេទ្យនៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ម្តងរួចមកហើយ។ ដោយសារតែគ្មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បង់ថ្លៃព្យាបាល ទើបក្រុមគ្រួសាររបស់គាត់ សម្រេចចិត្តស្វែងរកថ្នាំបុរាណចិន ដើម្បីយកមកព្យាបាលវិញ។ ប៉ុន្តែទោះយ៉ាងណា ដុំសាច់មួយនោះ នៅតែមិនបានបញ្ឈប់ការរីកលូតលាស់របស់វាឡើយ រហូតធ្វើឲ្យសរីរាង្គខាងក្នុងរបស់គាត់ មានការគំរាមកំហែងជាខ្លាំង ដែលបណ្តាលឲ្យសម្ពាធបេះដូង និងការដកដង្ហើមរបស់គាត់មានការពិបាកយ៉ាងខ្លាំងផងដែរ។

ក្រោយមក ទើបមកដល់ចុងខែ មីនា កន្លងទៅនេះ ទើបរូបគាត់ និងគ្រួសារសម្រេចចិត្តឲ្យខាងក្រុមគ្រូពេទ្យ ធ្វើការវះកាត់យកដុំសាច់នោះចេញតែម្តង ដែលមានទម្ងន់ជាង៣០គីឡូក្រាម។ ៣សប្តាហ៍បន្ទាប់ ក្រោយពីវះកាត់រួច ទើបលោក Zhang បានងើបដើរបានជាធម្មតា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានប្រាប់គាត់ថា ជំងឺនេះអាចនឹងកើតឡើងវិញនៅថ្ងៃអនាគត ហើយរូបគាត់ក៏ត្រូវតែឧស្សាហ៍មកពិនិត្យសុខភាពរៀងរាល់ ៦ខែម្តងផងដែរ៕ 

ប្រភព៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីខែកន្លងទៅមុននេះ ក៏ធ្លាប់មាននារីម្នាក់ មានដុះដុំសាច់ នៅក្នុងពោះយ៉ាងធំទម្ងន់ជាង១៦គីឡូក្រាម តែអ្វីដែលគួរឲ្យត្រេកអរបំផុតនោះ គឺថាទីបំផុតគ្រូពេទ្យបានវះកាត់យកដុះសាច់នោះចេញ ដោយទទួលបានជោគជ័យ ដូចបុរសខាងលើផងដែរ។

នាង Irianita Rojas Rosma អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅឯ Loreto ភាគខាងជើង នៃប្រទេសប៉េរូ ដែលទទួលបានជោគជ័យ ក្នុងការវះកាត់ កាលពីពេលកន្លងទៅថ្មីៗនេះ។ បើយោងតាមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Archbishop Loayza Nationl Hospital បានឲ្យដឹងដែរថា ដុំសាច់ដ៍ធំមួយនេះ បានដុះហើយរីកលូតលាស់ក្នុងក្រពះរបស់នាង Irianita ជាង ៨ឆ្នាំទៅហើយ។

បើតាមសម្តីលោកវេជ្ជបណ្ឌិត Luis Garcia Bernal មានប្រសាសន៍ផងដែរថា “ដុំសាច់នោះ វាមានអង្កត់ផ្ចិតប្រមាណជា ៥០សង់ទីម៉ែត្រ (១៩.៦អីុញ)។ បើគិតទៅ បើសិនជានាង មានផ្ទៃពោះវិញ វាស្មើនឹងនាងពរពោះពីរដងឯណ្ណោះ” ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ ដុះសាច់ នៅក្នុងក្រពះយ៉ាងធំ ចុងក្រោយ...

បុរសម្នាក់ ដុះសាច់ នៅក្នុងក្រពះយ៉ាងធំ ចុងក្រោយ...

បុរសម្នាក់ ដុះសាច់ នៅក្នុងក្រពះយ៉ាងធំ ចុងក្រោយ...

បុរសម្នាក់ ដុះសាច់ នៅក្នុងក្រពះយ៉ាងធំ ចុងក្រោយ...