បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់

ចិន៖ នៅពេលបើកបររថយន្ត អ្នកបើកបរទាំងអស់គួរប្រុងប្រយ័ត្នខ្ពស់ សូមកុំចុចទូរស័ព្ទ រឺអោនរើសទូរស័ព្ទ នៅពេលដែលវាធ្លាក់ចុះក្រោមឲ្យសោះ ព្រោះថាអ្នកអាចនឹងជួបគ្រោះថ្នាក់ផ្សេងៗ ជាមិនខាន។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តរបស់បុរសម្នាក់ បានជ្រុលផ្លូវចូលទៅក្នុងទឹកបឹងមួយកន្លែង ដោយសារតែបុរសអ្នកបើកបរម្នាក់នោះ រវល់អោនរើសទូរស័ព្ទដៃ ដែលជ្រុះក្រោមជើងរបស់ខ្លួន ក្នុងពេលកំពុងបើកបរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើង កាលពីថ្ងៃសុក្រកន្លងទៅ នៅឯក្រុង Wenzhou ខេត្ត Zhejiang ។ ជាដំបូងបុរសជាជនរងគ្រោះ ឈ្មោះ Wei បានបើកបររថយន្តជាធម្មតា ប៉ុន្តែក្រោយមកស្រាប់តែ ទូរស័ព្ទដៃរបស់គាត់ បានជ្រុះពីដៃទៅក្រោម ហើយគាត់ក៏ប្រញ៉ាប់ប្រញ៉ាល់ អោនរើសយកវាមកវិញ ក៏ស្រាប់តែរថយន្តរបស់គាត់ ជ្រុលចង្កូតចូលទៅ កណ្តាលទឹកបឹងមួយកន្លែងតែម្តង។ នៅពេលនោះ រថយន្តរបស់គាត់ ក៏បានចាប់ផ្តើមស្រុតចុះ ទៅក្នុងទឹកសន្សឹមៗ ហើយលោក Wei ក៏បានព្យាយាម រំដោះខ្លួនចេញពីក្នុងនោះ ដោយឈរលើដំបូលរថយន្តរបស់ខ្លួន ហើយស្រែកឲ្យគេជួយតែម្តង។

ជាសំណាងល្អ អ្នករស់នៅជិតទីនោះ បានលឺសំលេង លោក Wei យំនិងស្រែក ពួកគេក៏បានប្រញ៉ាប់ប្រញ៉ាល់ ស្វះស្វែងរកអន្តរាគមន៍ ជួយសង្គ្រោះគាត់ភ្លាមៗតែម្តង។ លោក Wei និងរថយន្តរបស់គាត់ត្រូវបានគេ រំដោះចេញពីក្នុងទឹក ដោយឡានស្ទូចមួយ ហើយគាត់ក៏មិនមាន រងរបួសអ្វីធ្ងន់ធ្ងរនោះទេ៕ 

ប្រភព 

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿងរើសទូរស័ព្ទវិញ កាលពីឆ្នាំ២០១៤កន្លងទៅ មនុស្សមួយគ្រួសារ ថប់ដង្ហើមស្តូកស្តឹង នៅក្នុងលូ  ដែលធ្លាក់ចូលក្នុងនោះ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មានមនុស្សពីរនាក់ បានស្លាប់ និង ៣ នាក់ទៀតរងរបួស បន្ទាប់ពីពូកគេបាន ចូលទៅក្នុងលូទឹក ដែលមានជំរៅត្រឹមជង្គង់ ដើម្បីយក ទូរស័ព្ទដៃ ស្រ្តីម្នាក់មកវិញ និង ជួយសង្រ្គោះប្តីរបស់នាង ដែលសន្លប់បាត់ស្មារតី។

គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើង នៅពេលស្រ្តី វ័យក្មេងជនជាតិ ចិន ម្នាក់ រស់នៅ ក្នុងទីក្រុង Xinxiang ខេត្ត ហៃណាន ធ្លាក់ទូរស័ព្ទដៃ ដែលទើបនឹងទិញ ទៅក្នុងលូទឹក នៅពេលដែលនាង បានចូលទៅក្នុងបង្គន់ កាលពីថ្ងៃ ពុធកន្លងទៅនេះ។

ភ្លាមៗនោះ ប្តីរបស់ស្រ្តីវ័យក្មេងម្នាក់នេះ បានលោតចូលទៅក្នុងលូ ដើម្បីយកទូរស័ព្ទ ដែលមានតំលៃ ៣២០ ដុល្លារអាមេរិក នោះមកវិញ ប៉ុន្តែ ជាអកុសល គាត់បានសន្លប់បាត់បង់ស្មារតី នៅក្នុងលូទឹកនោះ។ អ្វីដែលគួរឲ្យសង្វែគទៀតនោះ ម្តាយរបស់បុរសម្នាក់នេះ បានចូលទៅក្នុងលូនោះ ដើម្បីជួយសង្រ្គោះ កូនប្រុសរបស់ខ្លូន ប៉ុន្តែគាត់ក៏បានសន្លប់ បាត់ស្មារតី ដែរនៅពេល ចូលទៅក្នុងលូនោះ។ ដោយសារតែមាន ការភ័យខ្លាច ម្តាយក្មេង និង ប្តី ស្លាប់បាត់បង់ជីវិត ស្រ្តីរូបនេះ បានចូលទៅក្នុងលូទៀត បណ្តាលអោយនាង សន្លប់បាត់ស្មារតី ដូចជាប្តី និង ម្តាយក្មេក របស់ខ្លូនអីចឹងដែរ។

ឃើញសមាជិកគ្រូសាររបស់ខ្លួន ដេកស្តូកស្តឹង នៅក្នុងលូ ឪពុកក្មេករបស់ស្រ្តីរូបនេះ បានហៅអ្នកជិតខាងមកជួយ។ ពេលដែលពូកគេមកដល់ កន្លែងកើតហេតុ បុរសវ័យចំណាស់ម្នាក់ បានចូលទៅក្នុងលូនោះ ប៉ុន្តែ មិនអាចងើបឡើងវិញបាន ហើយអ្នកជិតខាងពីរនាក់ទៀត បានចុះទៅជួយ ប៉ុន្តែត្រូវសន្លប់ បាត់ស្មារតីទាំងពីរនាក់ទៀត។

តាមការឲ្យដឹងពី អ្នកជិតខាងម្នាក់ដែលបានចុះទៅ ក្នុងលូនោះ បានឲ្យដឹងថា វាពិតជាមានក្លិនស្អុយខ្លាំងណាស់ ហើយធ្វើអោយខ្ញុំសន្លប់ មុនពេលដែលខ្ញុំ ឃើញអ្វីដែលនៅក្នុងលូនោះ។

ដោយសារតែ ការជួយសង្រ្គោះមនុស្ស ដែលនៅក្នុងលូនោះ ធ្វើអោយសន្លប់ បាត់ស្មារតី អ្នកជិតខាងក៏បាន យកខ្សែរពួរ មកចងដើម្បី ជួយសង្រ្គោះ ជនរងគ្រោះ ដែលសន្លប់នៅក្នុងលូនោះ។

យ៉ាងណាមិញ ប្តី និង ម្តាយក្មេករបស់ស្រ្តី វ័យក្មេងម្នាក់នេះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈពេល ដែលអ្នកជិតខាងផ្សេងទៀត កំពុងស្នាក់ នៅនិងព្យាបាល ដោយមានការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យយ៉ាងខ្លាំង។ ចំនែកឯឪពុកក្មេករបស់នាង ក៏បានរងរបួសផងដែរ។

តាមការឲ្យដឹងពីគ្រូពេទ្យ បាននិយាយថា ការស្លាប់នេះ បណ្តាលមកពី ថប់ខ្យល់ ចំនែកឯអ្នកភូមិ ដែលបានឃើញហេតុការណ៍ នេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ នៅមានដង្ហើម ប៉ុន្តែដោយសារ ឡានសង្រ្គោះបន្ទាន់ មកយឺតពេក ទើបធ្វើអោយពួកគេបាត់បង់ជីវិត ទោះបីជាបានយកទៅ មន្ទីរពេទ្យក៏ដោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់

បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់

បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់

បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់

បុរសម្នាក់ រវល់តែអោនរើស ទូរស័ព្ទមួយភ្លែត ឡានចូលទៅដល់ កណ្តាលទឹកបឹងបាត់