រំជួលចិត្ត! កូនឆ្កែកំសត់មួយក្បាល ស័្មគ្រសោះនឹងម្ចាស់ ទោះម្ចាស់ស្លាប់ក៏ដោយ ក៏នៅក្បែរជានិច្ច

ឈីលី៖ ការស្រលាញ់ពិតជាធំធេងណាស់ មិនថាមនុស្ស ឬសត្វឡើយសុទ្ធតែមានមនោសញ្ចតនារវាងគ្នានិងគ្នា។ ជាក់ស្តែងដូចកូនឆ្កែកំសត់ មួយក្បាលនេះអីចឹងដែរ ទោះបីដឹងថាម្ចាស់របស់វា បានស្លាប់ទៅហើយក្តី ក៏វានៅតែសុខចិត្តដេកក្បែរទីតាំងសាកសពម្ចាស់ មិនទៅណាជាដាច់ខាត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនឆ្កែមួយក្បាលនោះ មានឈ្មោះថា Doki ត្រូវបានក្រុមការងារ សេវាសង្គ្រោះបន្ទាប់ បានថតរូបរបស់វា ដែលបង្ហាញពី ទឹកមុខ ជាមួយនឹងភាពសោកសៅរបស់វា ដោយមិនព្រមចាកចេញទៅណាឆ្ងាយពីសាកសពម្ចាស់របស់វាក្បែរបង្គោលភ្លើងមួយកន្លែងឡើយ។ 

ក្រោយមករូបថតនោះត្រូវបាន បង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា «កូនឆ្កែកំសត់មួយក្បាលនេះ ដឹងថាម្ចាស់ស្លាប់ហើយ មិនព្រមចេញពីកន្លែងកើតហេតុឡើយ រហូតដល់សាកសពត្រូវបានលើកចេញ» ។

ប្រភពបន្តថា បុរសដែលជាម្ចាស់របស់វា មានឈ្មោះថា Leonardo Valdes ត្រូវបានស្លាប់ដោយសារតែរូបគាត់ រត់តាមផ្លូវលឿនពេក ហើយត្រូវបានរថយន្តបុកស្លាប់ ស្ថិតក្នុងទីក្រុង Concepción នៃប្រទេស Chile ហើយត្រូវបានគ្របសាកសពដោយប្លាស្ទិច។ ក្រោយពីធ្វើការបង្ហោះចូលទៅក្នុងហ្វេសប៊ុក ពីទិដ្ឋភាពឆ្កែកំសត់មួយក្បាលនោះរួចមក មានអ្នកនិយមលេងជាច្រើននាក់ បានធ្វើការចែករំលែកនូវរូបភាពមួយនោះតៗគ្នា ជាមួយនិងការសរសេរឆ្លើយតប និងការបញ្ចេញមតិ (Comment) ផ្សេងៗជាច្រើន ដើម្បីចូលរួមរំលែកទុក្ខដល់ម្ចាស់ឆ្កែកំសត់មួយក្បាលនោះ ដែលស័្មគ្រស្មោះជាមួយម្ចាស់ផងដែរ។

យ៉ាងណាមិញ ម្ចាស់គណនីយហ្វេសប៊ុកម្នាក់ឈ្មោះ Rosa Arzola បានសរសេរថា «ធម្មតាខ្ញុំមិនមែនជាមនុស្ស ដែលទុក្ខសោកទៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញ ទឹកមុខដ៏ក្រៀមក្រំរបស់កូនឆ្កែដ៏គួរឲ្យកំសត់មួយក្បាលនោះ ខ្ញុំពិតជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំងណាស់»។

ដោយឡែកមានម្ចាស់គណនីម្នាក់ផ្សេងទៀត បានបន្ថែមថា «នេះជារឿងពិត ដែលបញ្ជាក់ពីការស្រលាញ់ ស្មោះស្ម័គ្រ ហើយនេះក៏ជាការចូលរួមរំលែកទុក្ខមួយផងដែរ ដែលកូនឆ្កែមួយក្បាលនេះមាន ចំពោះម្ចាស់របស់វា» ៕ 

ប្រភព៖ 

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ ក៏ធ្លាប់មានហេតុការណ៍ដែលប្រហាក់ប្រហែលនឹងហេតុការណ៍មួយនេះផងដែរ ដែល ដែលស្ម័គ្រស្មោះនឹងម្ចាស់ ដោយមកអង្គុយសម្លឹងមើលទឹកទន្លេមិនដាច់កន្ទុយភ្នែក ដើម្បីរង់ចាំម្ចាស់មកទទួលវា នៅឯកំពង់ផែ Rama V ដោយភាពក្រៀមក្រំបំផុត ដោយសារតែវាបានធ្លាក់ពីលើទូករបស់ម្ចាស់របស់វា រួចរសាត់អណ្តែតមកលើកំពង់ផែមួយនេះ។ អ្នកធ្វើដំណើរទៅមក តាមកំពង់ផែនោះ ម្នាក់ៗពិតជាស្រលាញ់សុនខញីមួយក្បាលនោះណាស់ ហើយតាមតែដឹងមកថា វានៅទីនោះ ស្ទើរតែជិតមួយខែទៅហើយ។ ប៉ុន្តែអ្វីដែលសំខាន់ ចុងក្រោយវាត្រូវបាន រស់នៅយ៉ាងសុខស្រួលផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រំជួលចិត្ត! កូនឆ្កែកំសត់មួយក្បាល ស័្មគ្រសោះនឹងម្ចាស់ ទោះម្ចាស់ស្លាប់ក៏ដោយ ក៏នៅក្បែរជានិច្ច

រំជួលចិត្ត! កូនឆ្កែកំសត់មួយក្បាល ស័្មគ្រសោះនឹងម្ចាស់ ទោះម្ចាស់ស្លាប់ក៏ដោយ ក៏នៅក្បែរជានិច្ច

រំជួលចិត្ត! កូនឆ្កែកំសត់មួយក្បាល ស័្មគ្រសោះនឹងម្ចាស់ ទោះម្ចាស់ស្លាប់ក៏ដោយ ក៏នៅក្បែរជានិច្ច