គ្រូពេទ្យវះកាត់ យកសក់ទំងន់ ១គីឡូក្រាម ពីក្នុងពោះនារីម្នាក់ (មានវីដេអូ)

ឥណ្ឌា៖ ក្រុមគ្រូពេទ្យ បានធ្វើការវះកាត់ យកសក់ទំងន់ជិត១គីឡូក្រាម ពីក្នុងពោះនារីម្នាក់។

នារីអាយុ១៧ឆ្នាំម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ត្រូវបានក្រុមគ្រូពេទ្យ បំរើការក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Pune ធ្វើការវះកាត់យកចេញ នូវដុំសក់ទំងន់ ២.២ផោន (ប្រហែល១គីឡូក្រាម) ពីក្នុងពោះរបស់នាង បន្ទាប់ពីនាងបានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីខាងលើមានការឈឺចុកចាប់ ជាពិសេសផ្នែកពោះជាខ្លាំង រហូតដល់មិនអាចដើរបានទៀតផង។ នៅពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានធ្វើការស្កេន CT ទើបមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញដុំសក់មួយយ៉ាងធំ នៅក្នុងពោះរបស់នាង។ ក្រោយមកគ្រូពេទ្យ ក៏បានសម្រេចចិត្ត ធ្វើការវះកាត់យកដុំសក់នោះចេញ ដោយចំណាយពេល រហូតដល់ទៅ១ម៉ោងកន្លះឯណោះ។ 

ដុំសក់នេះដែរកើតឡើង ដោយសារនារីរងគ្រោះ ចេញតែចូលចិត្តខាំទំពារសក់របស់ខ្លួនលេង រយៈពេល៥ឆ្នាំមកហើយ​ ដែលកាលពី៣ឆ្នាំមុន នាងក៏បានចាប់ផ្តើមឈឺពោះរុាំរ៉ៃរហូតមក តែពេលនោះនាងមិនដឹងថា វាបណ្តាលមកពីមូលហេតុអ្វីនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រភព 

កំណត់ហេតុខ្មែរឡូត

ទាក់ទិននឹងករណីនេះដែល ធ្លាប់មានរឿងរ៉ាវស្រដៀងគ្នា កើតឡើងកាលពីឆ្នាំ២០១៥កន្លងទៅ គឺ ទំងន់ ២គីឡូក្រាម ក្នុងពោះ ក្មេងស្រី អាយុ៨ឆ្នាំម្នាក់។

ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ មកពី Zhoukou ខេត្ត Henan ចេះតែឈឺរាុំរ៉ៃ និងស្រកទំងន់ ជាពិសេសមានអាការ:ឈឺចាប់ក្រោយ ពេលញុំាអាហាររួច។ បន្ទាប់ពីបានឆ្លុះមើល (CT) រួចមក រូបភាពក៏បានបង្ហាញថា ពិតជាមានអ្វីម្យ៉ាង ដែលជាដុំធំមួយ នៅក្នុងពោះរបស់នាងមែន ប៉ុន្តែមិនប្រាដកថាជាដុំអ្វីនោះទេ។ ក្រោយពីនាង និងក្រុមគ្រួសារ បានធ្វើការពិភាក្សា ជាមួយគ្រូពេទ្យ ទើបដឹងថា នាងតែងតែ ទំពារសក់ ក្រចក និងក្រណាត់ខោអាវរបស់នាង ជាយូរមកហើយ។

បន្ទាប់ពីការវះកាត់ នៅថ្ងៃទី២៧ ខែមិនាកន្លងទៅ ក្រុមគ្រូពេទ្យក៏បាន យកដុំនោះចេញ ដោយជោគជ័យ ដែលមានទំងន់២គីឡូក្រាម រួមមានទំាងសសៃក្រណាត់ និងកាកសំណល់ចំលែកៗ មិនរលាយជាច្រើន ដែលវាប្រមូលផ្តុំក្នុងពោះនាង ជាយូរមកហើយ។ គ្រូពេទ្យក៏បានប្រាប់ឲ្យដឹងថា ដុំសក់នេះហើយ ជាមូលហេតុដែលធ្វើឲ្យនាងឈឺ និងស្រកទំងន់ ព្រោះវាបានរារាំងដល់ ការរំលាយអាហាររបស់នាង។

ជាចុងក្រោយគ្រូពេទ្យ ក៏បានសំណូមពរឲ្យ ឪពុកម្តាយរបស់នាង យកចិត្តទុកដាក់ចំពោះនាង ឲ្យបានច្រើន ព្រោះនាងមើលទៅ ហាក់ដូចជា ធុញថប់និងឯកា ដោយសារ ឪពុកម្តាយមិនមាន ពេលវេលាគ្រប់គ្រាន់សំរាប់នាង ព្រោះពួកគេ ត្រូវបំពេញការងារ នៅខាងក្រៅជាច្រើន ដោយទុកនាងឲ្យនៅ ជាមួយ យាយតារហូតមក ហើយវាក៏អាច ជាមូលហេតុ ដែលធ្វើឲ្យនាងកើតរឿង ដូចនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រូពេទ្យវះកាត់ យកសក់ទំងន់ ១គីឡូក្រាម ពីក្នុងពោះនារីម្នាក់ (មានវីដេអូ)

គ្រូពេទ្យវះកាត់ យកសក់ទំងន់ ១គីឡូក្រាម ពីក្នុងពោះនារីម្នាក់ (មានវីដេអូ)
ដុំសក់ដែលគ្រូពេទ្យវះយកចេញពីក្នុងពោះនារីរងគ្រោះ

គ្រូពេទ្យវះកាត់ យកសក់ទំងន់ ១គីឡូក្រាម ពីក្នុងពោះនារីម្នាក់ (មានវីដេអូ)