មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ…

ចិន៖ វាជារឿងមិនគួរឲ្យជឿមួយទៀតហើយ ដែលក្មេងប្រុសតូចម្នាក់ បានធ្លាក់ពីលើអគារជាន់ទី១៥ មកដល់ដី តែសំណាងល្អមិនស្លាប់ ដែលជារឿងមួយឧស្សាហ៍កើតមានជាញឹកញយក្នុងប្រទេសចិន។

បើតាមប្រភព បានឲ្យដឹងថា កុមាររងគ្រោះត្រូវបានម្តាយរបស់គេ ហៅឈ្មោះក្រៅថា Qiqi បានធ្លាក់ពីជាន់ទី១៥ នៃអគារផ្ទះល្វែង មួយកន្លែងស្ថិតក្នុងទីក្រុង Changzhou ខេត្ត Jiangsu ប្រទេសចិន ដែលឪពុកម្តាយរបស់កុមាររងគ្រោះ ទើបតែផ្លាស់មករស់នៅតែប៉ុណ្ណោះ ហើយផ្ទះនោះដែរ មានធ្វើយ៉របិទត្រឹមពាក់កណ្តាលបង្អួចកញ្ចក់ ដែលគេអាចមើលឃើញ ទេសភាពផ្ទះអ្នកជិតខាង នៅក្បែរៗនោះបាន។ ដោយបារម្ភពីសុវត្ថិភាពរបស់កូន ឪពុកម្តាយរបស់កុមាររងគ្រោះ បានធ្វើយ៉រ លយបន្ថែមទៅមុខបន្តិច ដោយមានដាក់ដាំរុក្ខជាតិតូចៗ ព្រោះខ្លាចកូនឡើងលើបង្កាន់ដៃយ៉រលេង បណ្តាលឲ្យធ្លាក់ជាយថាហេតុ។

យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ខណៈដែលជាងបានដោះដូរបង្អួចកញ្ចក់ចាស់ ហើយដាក់បំពាក់បង្អួចថ្មីវិញ ម្តាយរបស់កុមាររងគ្រោះក៏បានត្រលប់មកដល់វិញជាមួយនឹងកូនប្រុសរបស់គាត់ផងដែរ។ ក្រោយមកគាត់ក៏បានប្រាប់កូនប្រុសរបស់គាត់ ឲ្យនៅលេងក្នុងបន្ទប់ទទួលភ្ញៀវ ហើយគាត់ក៏បានចេញទៅផ្ទះ ដើម្បីចំអិនអាហារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រន្ធត់ចិត្តនោះ ពេលដែលគាត់ត្រលប់មកវិញ គាត់ក៏បានឃើញ កូនប្រុសសំណប់របស់គាត់ ធ្លាក់ពីយ៉រជាន់ទី១៥តែម្តង។

ប្រភពបន្ថែមទៀតថា Qiqi បានលូនក្បាលចេញមកក្រៅ ហើយធ្លាក់ទើរនៅលើធ្នើរផ្កា រួចក៏បន្តធ្លាក់ផ្កាប់មុខមកលើដីតែម្តង តែសំណាងល្អមេឃទើបតែភ្លៀងហើយ ធ្វើឲ្យដីនៅសើមទន់ៗទើបមិនបណ្តាលឲ្យបែកក្បាល តែយ៉ាងណាក៏រងរបួសធ្ងន់ធ្ងរផងដែរ។

សំណាងល្អដែលអព្ភូតហេតុមួយនេះ មិនបានបណ្តាលឲ្យកុមារអាយុ៣ឆ្នាំ ដែលធ្លាក់ពីអគារជាន់ទី១៥ នោះស្លាប់។ ភ្លាមនោះដែរ ក្រុមគ្រួសារកុមាររងគ្រោះ បានប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្រ្គោះបន្ទាន់ និងព្យាបាលផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្ទៃមុខរបស់កុមាររងគ្រោះ គឺឡើងហើមយ៉ាងធ្ងន់ធ្ងរ និងមានទទួលរងការបាក់ឆ្អឹងតាមផ្នែកផ្សេងៗ ជាច្រើនផងដែរ។ មានន័យថា កុមាររងគ្រោះគឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយឡែកម្តាយរបស់កុមាររងគ្រោះមានប្រសាសន៍ថា «គេពិតជាសំណាងណាស់ ដែលកម្រាលថ្ម មានគម្លាតឆ្ងាយពីដី (កន្លែងដែលកុមាររងគ្រោះធ្លាក់) ប្រហែលជា ១៥សង់ទីម៉ែត្រប៉ុណ្ណោះ កុំអីគេនឹងអាចបែកក្បាលស្លាប់បាត់ទៅហើយ» ៕  

ប្រភព៖ 

គួររំលឹកដែរថា កាលពីខែមីនាកន្លងទៅថ្មីៗនេះ ក៏ធ្លាប់មានពីលើអគារជាន់ទី១១ សំណាងល្អបានរួចជីវិតផុតពីសេចក្តីស្លាប់ផងដែរ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងដែរថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥​ ខែមីនាកន្លងទៅថ្មីៗនេះ ដែលកុមារីរងគ្រោះ មានឈ្មោះ Liuliu បានធ្លាក់ពីលើផ្ទះរបស់នាងនៅជាន់ទី១១។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា បានឃើញនាងតោងបង្អួច ហើយក៏ធ្លាក់ប៉ះដើមឈើបាក់ធ្លាក់មកលើគុម្ពស្មៅ ដែលធ្វើឲ្យនាងស្រែកយំខ្លាំងផងដែរ។

ភ្លាមនោះផងដែរ អ្នកជិតខាងម្នាក់ ដែលនៅក្បែរនោះ បានលើកនាងឡើង ហើយក៏យកនាងទៅឲ្យឪពុកម្តាយនាង។ ក្រោយមកឪពុកម្តាយរបស់នាងក៏ប្រញាប់ប្រញាល់ បញ្ជូននាងទៅមន្ទីរពេទ្យ ដើម្បីធ្វើការវិភាគ។ ជាសំណាងល្អ ដែលនាង រងរបួសស្រាល មិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ហើយក៏បានចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃដដែលហ្នឹងផងដែរ។

គួរបញ្ជាក់ដែរថា ​ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Hangzhou ភាគខាងកើត ប្រទេសចិន។ យ៉ាងណាមិញ តាមប្រភពបានបន្ថែមឲ្យដឹងផងដែរថា ដោយសារតែនាងចង់ដឹងចង់ឃើញយ៉រខាងមុខផ្ទះទើបខំប្រឹងតោងចេញមកក្រៅ ហើយដោយសារតែនាងនៅតូច បាត់បង់ស្មារតី ទើបបណ្តាលឲ្យមានហេតុការណ៏យ៉ាងដូច្នេះកើតឡើង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...

មិនគួរឲ្យជឿ! ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី១៥ អត់ស្លាប់ ដោយសារតែ...