ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)

ចិន៖ នារីវ័យក្មេងសាច់ស ស្រស់ស្អាតម្នាក់ ស្លៀកខ្លីធ្វើឲ្យបុរសរោគចិត្តម្នាក់ ទប់ចិត្តមិនបាន ដកទូរស័ព្ទលួចថតនាង ដោយមិនដឹងខ្លួន ក្នុងទីសាធារណៈ។

រដូវក្តៅចូលមកដល់ នារីៗដែលចូលចិត្តស្លៀកខ្លីៗ គួរណាស់បង្កើនការប្រុងប្រយ័ត្នបន្ថែម។ ជាក់ស្តែង កាលពីសប្តាហ៍មុននេះ ខណៈដែលបុរសរោគចិត្តម្នាក់ បានធ្វើពុតជាដើរមកឈរក្បែរនារីរងគ្រោះ ក្នុងសភាពធម្មតា ហើយដកទូរស័ព្ទមកថតក្រោមសំពត់របស់នាងតែម្តង  នៅឯស្ថានីយរថយន្តក្រុងមួយកន្លែង ស្ថិតក្នុងទីក្រុង Hefei ខេត្ត Anhui ប្រទេសចិន។

បើតាមប្រភព សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានថតរូបភាពទាំងអស់នោះ បង្ហោះចូលទៅក្នុងបណ្តាញអីុនធឺណែត បានឲ្យដឹងថា បុរសរោគចិត្តម្នាក់នោះ មានអាយុប្រហែលជា ២០ឆ្នាំតែប៉ុណ្ណោះ ហើយបានចំណាយពេល ថតនារីស្លៀកខ្លីបែបនេះ ម្តងៗប្រហែលជាជិត១០នាទី។ មិនតែប៉ុណ្ណោះបានលួចថតរូបនារីៗដែលរងគ្រោះទាំងអស់នោះ យ៉ាងហោចណាស់ ៤ទៅ៥នាក់ ក្នុងមួយថ្ងៃ។

ខាងប៉ូលិស មានប្រសាសន៍ថា ពុំបានទទួលព័ត៌មានទាំងអស់នោះឡើយ។ ប៉ូលិសបន្ថែមថា ប៉ូលិសកំពុងយកចិត្តទុកដាក់ ឃ្លាំមើលបន្ថែម ហើយជនណាដែលនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត ប្រសិនជាចាប់បាន នឹងត្រូវធ្វើការឃាត់ខ្លួនតែម្តង។ យ៉ាងណាមិញ មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាក់ មានការរិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើដ៏ស្មោគគ្រោក របស់បុរសខាងលើផងដែរ៕

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយ ដែលបានកើតឡើងក្នុងប្រទេសចិននោះឡើយ តែកាលពីឆ្នាំកន្លងទៅមុនៗ ក៏ធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងផងដែរ មិនថានៅទីសាធារណៈ សូម្បីតែនៅលើរថយន្តក្រុង ឬរថភ្លើងក៏មានដែរ។ ដូច្នេះនារីៗដែលចូលចិត្តស្លៀកខ្លីៗ គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមផងដែរ។    

ទស្សនាវីដេអូកន្លងទៅ៖

ប្រភព៖ 

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកដែរថា នៅសឹង្ហបុរី ក៏ធ្លាប់មានមួយរូបដែរ ដែលបានលួចយកទូរស័ព្ទដៃ ថតពីក្រោមសំពត់ខ្លី នារីម្នាក់ នៅក្នុងផ្សារទំនើប ដែលជាក់ស្ដែង ព្រាននារីនេះ ត្រូវបានគេដឹងថា ជាមិត្ដប្រុសរបស់ នារីរងគ្រោះនេះទៅវិញ។

ស្រ្តីម្នាក់ឈ្មោះ Car Nesi ដែលជាអ្នកដើរផ្សារដូចគ្នា ដោយទ្រាំមិនបាន នឹងទង្វើរដ៏ថោកទាប របស់បុរស ខាងលើ ដែលធ្វើដាក់ទៅលើ មិត្តស្រីរបស់ខ្លួនឯងបែបនេះ នាងក៏បានទាញទូរស័ព្ទដៃ មកលួចថត នូវសកម្មភាព គួរឲ្យអាម៉ាស់នេះ ដើម្បីកុំឲ្យ មនុស្សប្រុស ចេះតែហ៊ានប្រព្រឹត្តអំពើ ដ៏ស្មោកគ្រោក បែបនេះទៀត ដាក់មិត្តស្រីខ្លួន ។

ដោយឡែកនេះវិញ ក៏មិនខុសពីបុរសពីរនាក់ខាងលើដែរ។

យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ មានវ័យ ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ខ្លួន និងជាប់ចោទ ពីបទល្មើស បៀតបៀនកេរ្តិ៍ខ្មាស ដោយការយកទូរស័ព្ទដៃរបស់ខ្លួន ទៅដាក់ពីក្រោមសំពត់របស់នារីរងគ្រោះ នៅក្នុងផ្សារទំនើប Masonville ប្រទេសកាណាដា ។

ផ្អែកទៅតាមអ្នកស៊ើបអង្កេត បានរាយការណ៍ថា ពួកគេទទួលបានព័ត៌មាននេះ តាមរយៈឃ្លីបវីដេអូ ដែលសាក្សីនៅកន្លែងកើតហេតុ លួចថតសកម្មភាពអសីលធម៌ របស់បុរសព្រាននារីនោះបាន ត្រង់ទីតាំង រោងកុនមួយកន្លែង ក្នុងផ្សារទំនើបខាងលើ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)

ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)

ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)

ខែក្តៅ នារីស្លៀកខ្លីៗពេក ប្រយ័ត្នព្រាននារី បែបនេះ (មានវីដេអូ)