ទិដ្ឋភាពរន្ធត់ស្តែងៗ បង្ហាញពីនាវាទេសចរណ៍ លិចកណ្តាលសមុទ្រ សម្លាប់ជីវិតមនុស្ស ៣នាក់ (មានវីដេអូ)

កូស្តារីកា៖ ទិដ្ឋភាពដ៏ជាក់ស្តែងមួយ បានបង្ហាញពីការលិចនាវាទេសចរណ៍ ធុនធំមួយគ្រឿង ទាំងកណ្តាលសមុទ្រ ហើយជាលទ្ធផល គឺមានមនុស្សចំណាស់៣នាក់ បានបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីអំឡុងខែមករា ឆ្នាំមុនមកម្ល៉េះ តែនាពេលថ្មីៗនេះ វីដេអូបង្ហាញពីសកម្មភាពនោះ បានកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នាវាទេសចរណ៍ The Catamaran បានដឹកអ្នកដំណើរ ចំនួន៩៨នាក់ និងមានបុគ្គលិក ១០នាក់ នៅលើនោះ បានលិចចូលក្នុងសមុទ្រ នៅឯតំបន់ឆ្នេរខ្សាច់ប៉ាស៊ីហ្វិក នៃប្រទេសកូស្តារីកា ដោយក្នុងនោះបាន ធ្វើឲ្យមនុសចំណាស់ចំនួន ៣នាក់ត្រូវបាត់បង់ជីវិត រួមមាន Ivor Stanley Hopkins អាយុ៨០ឆ្នាំ ជនជាតិអង់គ្លេស, Edna Oliver អាយុ៦៨ឆ្នាំ ជនជាតិអាមេរិក, Sharon Johnson អាយុ៧០ឆ្នាំ ជនជាតិកាណាដា។

នាង Alexis Esneault ដែលជាអ្នកថតទិដ្ឋភាពទាំងនោះ បាននិយាយថា “ដំបូងឡើយ អ្នកទេសចរទាំងអស់ មានភាពរីករាយយ៉ាងខ្លាំង ក្នុងពេលធ្វើដំណើរ តែភ្លាមៗនេះក៏ស្រាប់តែ មានបញ្ហាធំមួយកើតឡើង ជាហេតុនាំឲ្យពួកយើង ត្រូវពាក់អាវពោងសុវត្ថិភាព ខណៈពេលដែលនាវា កំពុងផ្អៀងលិចម្តងបន្តិចៗ។ ខ្ញុំអាចឮបាននូវសម្លេង ស្រែកទ្រហោយំ ប្រកបដោយភាពភ័យខ្លាច របស់មនុស្សជាច្រើន នេះពិតជារឿងដ៏អាក្រក់បំផុតមួយមែន”។

ថ្វីបើហេតុការណ៍នេះ បានកន្លងផុតទៅជាង១ឆ្នាំ ទៅហើយក្តី ក៏ប៉ុន្តែវីដេអូដែលបង្ហាញ អំពីទិដ្ឋភាពជាក់ស្តែង អំឡុងពេលហេតុការណ៍នោះ បានកំពុងធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ ចំនួននៃការចូលទស្សនា មានការកើនឡើងជាលំដាប់។

គូសបញ្ជាក់ផងដែរថា នាវាទេសចរណ៍ The Catamaran បានចាកចេញពី Marina Los Suenos ទៅកាន់កោះដ៏ល្បីល្បាញមួយ ឈ្មោះថាកោះ Tortuga តែជាសំណងអាក្រក់ វាក៏បានលិចនៅ ពាក់កណ្តាលផ្លូវ ហើយមូលហេតុដែលនាំឲ្យ មានរឿងនេះត្រូវបាន គេសន្និដ្ឋានថា អាចបណ្តាលមកពីការប៉ះទង្គិចជាមួយនឹង កម្លាំងខ្យល់បក់ដ៏ខ្លាំង៕

តោះចង់ដឹងថាវីដេអូនោះ គួរឲ្យតក់ស្លុតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិដ្ឋភាពរន្ធត់ស្តែងៗ បង្ហាញពីនាវាទេសចរណ៍ លិចកណ្តាលសមុទ្រ សម្លាប់ជីវិតមនុស្ស ៣នាក់ (មានវីដេអូ)
ទិដ្ឋភាព ពេលនាវាកំពុងតែលិច

អ្នករស់រានមានជីវិត ក្នុងហេតុការណ៍លិចនាវា នៅកូស្តារីកា